បរទេស៖ តម្លៃមាសរបស់វៀតណាម បានរក្សាស្ថិរភាពកាលពីថ្ងៃចន្ទ ខណៈដែលតម្លៃមាស ដុំពិភពលោកធ្លាក់ចុះ។ តម្លៃដុំមាសរបស់ក្រុមហ៊ុន Saigon Jewelry មានតម្លៃ 119.7 លានដុង (4,569.66 ដុល្លារអាមេរិក) ក្នុងមួយតម្លឹង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មាន...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សង្គ្រាមមិនត្រឹមតែបង្កគ្រោះថ្នាក់ ដល់កងទ័ពជួរមុខនោះទេ ប៉ុន្តែវាបង្ករការលំបាក ដល់ពលរដ្ឋជាច្រើន ជាពិសេសអ្នករស់នៅក្នុង តំបន់ប្រយុទ្ធគ្នាតែម្តង ។ ការថ្លែងរបស់សម្តេចធិបតី ខាងលើនេះ ក្រោយពីសម្តេចនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាព រស់នៅបណ្តោះអាសន្ន របស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្ត...
បាត់ដំបង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការស្តារនីតិសម្បទា អ្នកមានគ្រឿងញៀន ឬការបន្សាបគ្រឿងញៀន គឺជាការផ្តល់ឱកាស ដល់អ្នកញៀនគ្រឿងញៀន បានកែខ្លួនវិលត្រឡប់ មកធ្វើជាប្រជាពលរដ្ឋល្អ។ បើតាម លោកឧបនាយករដ្ឋមន្ត្រី ស សុខា ការស្ដារនីតិសម្បទា អ្នកមានគ្រឿងញៀន ត្រូវការជាចាំបាច់នូវការគាំទ្រ លើកទឹកចិត្តពីមជ្ឈដ្ឋានជុំវិញ...
បរទេស ៖ មន្ត្រីក្រសួងការបរទេសអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកបានជម្លៀសពលរដ្ឋអាមេរិកប្រហែល ២៥០ នាក់ និងសមាជិកគ្រួសារភ្លាមៗរបស់ពួកគេ ចេញពីប្រទេសអ៊ីស្រាអែល តាមរយៈជើងហោះហើររដ្ឋាភិបាល យោធា និងជើងហោះហើរពិសេស ដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី ២១ ខែមិថុនាមក មន្ត្រីបាននិយាយថា...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងកាលពីល្ងាចថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល បានព្រមព្រៀងគ្នាបញ្ចប់អរិភាព ។ សេចក្តីប្រកាសនេះបានធ្វើឡើង ប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីរ៉ង់បានបាញ់ មីស៊ីលទៅកាន់មូលដ្ឋាន យោធាអាមេរិកក្នុងប្រទេសកាតា ជាការឆ្លើយតបទៅនឹង ការវាយប្រហាររបស់អាមេរិក ទៅលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា...
ព្រះវិហារ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅ បណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្ត មកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ចំនួន ១,២៨២គ្រួសារ ស្មើនឹង ៣,៨៥០នាក់ ។ សម្ដេចធិបតី...
បាត់ដំបង ៖ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នេះ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីអបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា”...
ភ្នំពេញ ៖ នៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ពលករខ្មែរចំនួន ៣៤ នាក់ ដែលទើបត្រឡប់ពីប្រទេសថៃ បានទទួលឱកាសការងារ នៅតំបន់សេដ្ឋកិច្ចពិសេសចេជាង និងតំបន់សេដ្ឋកិច្ចពិសេស ខេត្តកោះកុង ក្រោមការសម្របសម្រួល ពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាអាជ្ញាធរខេត្តកោះកុងផងដែរ។...
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ MORISHITA Yasunori មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន បានបង្ហាញនូវការប្តេជ្ញា នូវការជំរុញ លើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើការបណ្ដុះបណ្ដាលធនធានមនុស្ស ដល់កងទ័ពជើងគោកកម្ពុជា ។ ការប្តេជ្ញារបស់ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ខាងលើនេះ ធ្វើឡើងក្នុងឱកាសទទួលបានការអនុញ្ញាត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ជាមួយសម្តេចធិបតី ហ៊ុន...
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទគ្រប់អង្គភាពចំណុះ ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនា ឆ្នាំ២០២៥ (គិតពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥) និងដាក់ចេញទិសដៅអនុវត្តការងារ សម្រាប់ខែបន្ទាប់ នៅស្នងការដ្ឋាននគរបាលខេត្ត។ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ...