បរទេស៖ បារាំងបាននិយាយថា ប្រមុខយោធារបស់ខ្លួនបានជួបពិភាក្សា ជាមួយប្រទេសប្រហែល ៣៥ នៅថ្ងៃព្រហស្បតិ៍ ខណៈដែលខ្លួនកំពុងស្វែងរកដៃគូ និងសំណើសម្រាប់បេសកកម្មដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ នៅពេលដែលសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់បានបញ្ចប់។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ថា សម្ព័ន្ធមិត្តលោកខាងលិចរបស់សហរដ្ឋអាមេរិកបាននិយាយថា ពួកគេនឹងមិនចូលរួម ក្នុងជម្លោះដែលកំពុងបន្តនោះទេ ប៉ុន្តែសកម្មភាពនៅពីក្រោយឆាកនេះបង្ហាញ ពីការព្រួយបារម្ភថា...
មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងថា ប្រទេសរុស្ស៊ីបានតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅមជ្ឈិមបូព៌ា ហើយសម្រាប់ពេលនេះ វាកំពុងវិវត្តទៅតាមសេណារីយ៉ូដ៏អាក្រក់បំផុត។ លោក Peskov បានលេីកឡេីងថា ផលវិបាកនៃជម្លោះនៅមជ្ឈិមបូព៌ា សម្រាប់សេដ្ឋកិច្ចពិភពលោក គឺពិបាកក្នុងការគណនា ប៉ុន្តែវាមិនទំនងជាវិជ្ជមាននោះទេ។ លោកក៏បានឧ្យដឹងផងដែរថា ទីក្រុងមូស្គូសង្ឃឹមថាស្ថានភាពនៅមជ្ឈិមបូព៌ានឹងផ្លាស់ប្តូរទៅជាផ្លូវសន្តិភាពក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។ លោកបានបន្ដថា “យើងសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា ព័ត៌មានដែលបង្ហាញថាការចរចាកំពុងដំណើរការ គឺជាការពិត...
យេរូសាឡឹម៖ អ៊ីស្រាអែលបានវាយប្រហារគោលដៅផលិតអាវុធអ៊ីរ៉ង់ ជាង ១០០០ កន្លែង ខណៈដែលខ្លួនកំពុងបង្កើន ការវាយប្រហារលើឧស្សាហកម្មយោធា របស់ទីក្រុងតេអេរ៉ង់ នេះបើយោងតាមយោធាអ៊ីស្រាអែល។ យោធាបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងការពារជាតិ អ៊ីស្រាអែល កំពុងបង្កើនការវាយប្រហារ របស់ខ្លួនលើឧស្សាហកម្មផលិតអាវុធរបស់របបភេរវកម្មអ៊ីរ៉ង់”។ យុទ្ធនាការនេះត្រូវបានរចនាឡើង ដើម្បីធ្វើឱ្យខូចសមត្ថភាពផលិតអាវុធរបស់របបអ៊ីរ៉ង់ ដោយកំណត់គោលដៅជាប្រព័ន្ធលើខ្សែសង្វាក់ផលិតកម្ម ដើម្បីកាត់បន្ថយសមត្ថភាពផលិត ការអភិវឌ្ឍ និងការស្រាវជ្រាវរបស់អ៊ីរ៉ង់នៅទូទាំងឧស្សាហកម្មយោធារបស់ខ្លួន។ ការប្រកាសនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអាមេរិក...
HELSINKI៖ នេះបើតាមប្រធានាធិបតីហ្វាំងឡង់លោក Alexander Stubb បានឧ្យដឹងថា ភាពតានតឹងនៅមជ្ឈិមបូព៌ា មិនមែនជាបញ្ហារបស់ណាតូទេ ពីព្រោះសម្ព័ន្ធភាពនេះ គឺជាបញ្ហាការពារខ្លួន។ ការកត់សម្គាល់របស់លោក Stubb បង្ហាញពីភាពខុសគ្នា យ៉ាងច្បាស់ រវាងតួនាទីស្នូលរបស់ណាតូ និងវិបត្តិមជ្ឈិមបូព៌ា ទោះបីជាភាពតានតឹង ក្នុងតំបន់កាន់តែមានឥទ្ធិពល លើការគណនាសន្តិសុខរបស់អឺរ៉ុប ក៏ដោយ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ លោក Stubb...
ភ្នំពេញ ៖ ថ្លែងចំពោះមុខបណ្ដាអង្គទូត និងអង្គការអន្ដរជាតិ, លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ភ្ជាប់ នូវគោលជំហរជាគោលការណ៍របស់កម្ពុជា ថា «ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរ ដោយការប្រើកម្លាំងនោះឡើយ»។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ៩៥១នាក់បន្ថែមទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះនៅមានពលរដ្ឋភៀសសឹក ៣៥.១៣១នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតពីម៉ោង ៦ព្រឹក ថ្ងៃទី២៦ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២៧ ខែមីនា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនទាំងអស់ តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីរវាង កម្ពុជា-ថៃ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នាឱកាសដឹកនាំអង្គទូត និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិប្រចាំកម្ពុជា ចុះពិនិត្យទីតាំង...
ភ្នំពេញ ៖ សហជីពធំៗនៅកម្ពុជាបានលើកឡើងថា អតីតពលករខ្មែរដែលទទួលបានការងារនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប គ្មានគោលបំណងវិលត្រឡប់ទៅធ្វើការងារនៅប្រទេសថៃទៀតនោះទេ ដោយសារការងារក្នុងស្រុកមានសម្បូរបែប និងទទួលបានអត្ថប្រយោជន៍ច្រើនជាងនៅប្រទេសថៃ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានថ្លែងថា អតីតពលករខ្មែរដែលទទួលបានការងារនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូប មិនមានគោលបំណងណាមួយត្រឡប់ទៅធ្វើការងារនៅប្រទេសថៃដូចការលើកឡើងរបស់សង់ត្រាល់នោះទេ ដោយសារអត្ថប្រយោជន៍...
ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ កម្ពុជា បានបោះជំហានដ៏សំខាន់មួយទៀត ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ តាមរយៈការដាក់ឱ្យដំណើរ ការយន្តការផ្តល់មូលនិធិស្រាវជ្រាវជាតិ ។ ថ្លែងក្នុងពិធីបើកសិក្ខាសាលាបច្ចេកទេស ស្តីពីយន្តការផ្តល់មូលនិធិថ្នាក់ជាតិ និងតំបន់សម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍, លោក រដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិស្រាវជ្រាវជាតិ បានលើកឡើងថា «ការបង្កើតមូលនិធិស្រាវជ្រាវជាតិជាបរធនបាលកិច្ច គឺជាការបោះជំហានជា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានលើកឡើងថា ក្រសួងកំពុងយកចិត្តទុកដាក់ តាមដានលើករណី គ្រោះថ្នាក់ចរាចរណ៍មួយកន្លែង នៅខណ្ឌឬស្សីកែវ បង្កឡើងដោយក្រុមកូនអភិបាលស្រុកកងមាស ខេត្តកំពង់ចាម ។ លោក កើត រិទ្ធ ថ្លែងថា អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានអ្នកស្លាប់បង់លុយជាសំណងជំងឺចិត្ត ហើយរួចខ្លួននោះ លែងកើតមាននៅកម្ពុជាទៀតហើយ ត្រូវតែអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុត...