ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ឈាង រ៉ា បានជំរុញឱ្យបុគ្គលិកសុខាភិបាលយកចិត្តទុកដាក់ បន្តអនុវត្តការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបជាលក្ខណៈប្រព័ន្ធ ឱ្យបានកាន់តែរស់រវើក ប្រសើរឡើងនៅគ្រប់រាជធានី-ខេត្ត ។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទ «សិក្ខាសាលាប្រចាំឆ្នាំ ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប» នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យ...
ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីស្ថានភាពធាតុអាកាស ដែលចាប់ពី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ សីតុណ្ហភាពអតិបរមាត្រូវបានព្យាករណ៍ ថានឹងឈានដល់ចន្លោះពី ៣៧°Cដល់៤១°C ស្ថានភាពរលកកម្ដៅនេះកើតឡើង ដោយសារកម្រិត សម្ពាធខ្ពស់ថេរ និងលំហូរខ្យល់ខ្សោយ បណ្តាលឱ្យមានកម្ដៅខ្លាំងនៅបន្តប៉ះពាល់ដល់ មនុស្ស សត្វនិងរុក្ខជាតិ ។...
ភ្នំពេញ៖ អតីតពលករខ្មែរ ដែលកំពុងបម្រើការងាររោងចក្រ នៅខេត្តកំពង់ស្ពឺ បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជាមានឱកាសការងារដ៏សម្បូរបែប ដែលអាចជំនួសការងារនៅប្រទេសថៃ ព្រមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើន បើទោះបីជាអង្គការក្រៅរដ្ឋាភិបាលខ្លះផ្សាយរបាយការណ៍ មានចេតនាបន្ទុចបង្អាក់ វឌ្ឍនភាពការងារនៅកម្ពុជាក៏ដោយ។ អ្នកស្រី ចក់ គន្ធា អតីតពលករខ្មែរ ដែលកំពុងបម្រើការងារនៅរោងចក្រ ធី អេស ស្ព័ត (ខេមបូឌា) ឯ.ក ស្ថិតនៅខេត្តកំពង់ស្ពឺបាននិយាយថា...
ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានចេញសារដាស់តឿន និងបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ហាមប៉ះពាល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬយកចងព្យួរមុខផ្ទះ ព្រោះថាការលើកដាក់ ដឹកជញ្ជូន វាយដំ វាអាចបណ្តាលឱ្យផ្ទុះគ្រោះថា្នក់ បាត់បង់ជីវិតខ្លួនឯង និងអ្នកដទៃ ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ លោក ហេង...
ឧត្តរមានជ័យ ៖ លោក រឿន រតនៈ ត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មី ជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ឧត្តរមានជ័យ បន្ទាប់ពីលោក រស់ ផល្លា ប្រធានមន្ទីរចាស់ បានចូលនិវត្តន៍ ។ ពិធីនេះ ប្រព្រឹត្តទៅនៅសាលាខេត្ត ឧត្តរមានជ័យ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។ ពិធីប្រកាសចូលកាន់មុខតំណែង...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឧ្យដឹងថា ប្រទេសចិន គាំទ្រប្រទេសនានានៅមជ្ឈិមបូព៌ា ក្នុងការរក្សាភាព ស្ងប់ស្ងាត់ និងដោះស្រាយជម្លោះ និងភាពខុសគ្នាតាមរយៈការសន្ទនា។ លោក វ៉ាង យី ដែលជាសមាជិក នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាល បក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការអំពាវនាវនេះនៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសតួកគី លោក...
អង្គការសហប្រជាជាតិ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបញ្ចប់សង្គ្រាមប្រឆាំង នឹងអ៊ីរ៉ង់ និងបានអំពាវនាវឱ្យអ៊ីរ៉ង់ ឈប់វាយប្រហារប្រទេសជិតខាងរបស់ខ្លួន។ ថ្លែងទៅកាន់អ្នកយកព័ត៌មាន អំពីស្ថានភាពនៅមជ្ឈិមបូព៌ា លោក Guterres បានឧ្យដឹងថា សាររបស់លោកទៅ កាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលគឺថា “វាដល់ពេលហើយ ដើម្បីបញ្ចប់សង្គ្រាម –...
វ៉ាស៊ីនតោន៖ កងទ័ពអាមេរិកត្រឹមតែ ២៩០នាក់ប៉ុណ្ណោះ បានរងរបួសចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ នេះបើយោងតាមការចុះផ្សាយ របស់ទីបញ្ជាការកណ្តាល សហរដ្ឋអាមេរិក (CENTCOM) កាលពីថ្ងៃពុធ។ ក្នុងចំណោមអ្នករងរបួស សមាជិកយោធា ១០នាក់នៅតែសម្រាកព្យាបាល នៅមន្ទីរពេទ្យដោយសាររបួសធ្ងន់ធ្ងរ នេះបើយោងតាមអ្នកនាំពាក្យ CENTCOM លោក Tim Hawkins...
ភ្នំពេញ៖ តាមលទ្ធផលស្រាវជ្រាវ របស់ក្រុមជំនាញស៊ីម៉ាក់ បានសន្និដ្ឋាន ជាជំហានបឋម ថា សៀមអាចប្រេីប្រាស់ គ្រាប់បែកចង្កោមកាំភ្លេីងធំ ប្រភេទ155MM មានចំនួនប្រមាណ១២០.០០០ទៅ១៣០.០០០គ្រាប់ ដែលមានកូនគ្រាប់បែកចង្កោម ប្រមាណពី៦លានទៅ៧លានគ្រាប់ បាញ់មកលេីបូរណភាពទឹកដីកម្ពុជា ។ តាមរយៈសំណេររបស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានឱ្យដឹងថា គ្រាប់បែកចង្កោម ដែលទាហ៊ានសៀមបានប្រេីប្រាស់...
ភ្នំពេញ ៖ លោកស្រី LEE Ju-yeon នាយកគ្រប់គ្រងគម្រោងអាជីវកម្ម នៃសមាគមសុខុមាលភាព ជនពិការកូរ៉េ មានបំណងបង្កើត កិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នរដ្ឋ និងអង្គការនៃបណ្តាប្រទេសអាស៊ាន ជាពិសេសកម្ពុជា ដើម្បីបង្កើនការឧបត្ថម្ភគាំពារ ដល់សកម្មភាពរបស់ជនពិការ ។ ក្នុងជំនួបសម្តែងការគួរសមជាមួយ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី...