តូក្យូ៖ កាលពីថ្ងៃពុធ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសថា លោកនឹងមិនឈរឈ្មោះ នៅក្នុងការបោះឆ្នោត ធ្វើជាប្រធានគណបក្សប្រជាធិបតេយ្យ សេរី ហៅកាត់ថា (LDP) ដែលកំពុងកាន់អំណាច នៅខែក្រោយតទៅទៀតនោះទេ ដោយធ្វើការរាប់ថយក្រោយ ដល់អាណត្តិ៣ឆ្នាំរបស់គាត់។ ប្រទេសជាតិមួយនេះត្រូវបានគេរំពឹងថា នឹងមើលឃើញនាយករដ្ឋមន្រ្តីថ្មី នារដូវស្លឹកឈើជ្រុះនេះបន្ទាប់ពីការប្រកាសដោយលោក Kishida ដោយមានការងឿងឆ្ងល់...
ប៉ារីស៖ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានប្រកាស កាលពីយប់ថ្ងៃពុធថា អ្នកបើកយន្តហោះចំនួន២នាក់ បានស្លាប់នៅក្នុងឧបទ្ទវហេតុមួយ នៅក្នុងអំឡុងពេលបំពេញបេសកកម្មហ្វឹកហ្វឺន យន្តហោះចម្បាំង Rafale កាលពីព្រឹកមិញ ។លោក Macron បានលើកឡើងនៅលើបណ្តាញសង្គម X ដែលជាអតីតបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា “វាគឺជារឿងមួយ ដែលធ្វើឲ្យមានទុក្ខសោកយ៉ាងខ្លាំង...
ភ្នំពេញ ៖ សម្តេច ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសល្បិករខ្មែរ ដែលបានរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមកម្ពុជា» ដើម្បីបង្ហាញដល់ពិភពលោក ឲ្យបានឃើញពីបេតិកភណ្ឌវប្បធម៌ ដ៏សម្បូរបែប នៃប្រាង្គប្រាសាទអង្គររបស់កម្ពុជា ។ ការថ្លែងកោតសរសើររបស់សម្ដេច ម៉ែន សំអន...
ស្វាយរៀង ៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០២៤ បានអញ្ជើញចែកវិញ្ញាបនបត្រ សម្គាល់អចល់នវត្ថុជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិសំយ៉ោង ឃុំសំយ៉ោង និងភូមិរោទិ៍ ភូមិត្រពាំងឆ្លូញ ភូមិត្រពាំងត្រាវ ភូមិញរ និងភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ពិធីនេះមានការអញ្ជេីញចូលរួមពីសំណាក់ លោកអភិបាលរងខេត្ត...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាឲ្យក្រសួងការបរទេសខ្មែរ សួរទៅកាន់រដ្ឋាភិបាលជប៉ុន តើគាំទ្រទេដែលយកទឹកដីជប៉ុន នៅក្នុងការបំផុស ការផ្តួលរាជរដ្ឋាភិបាលកម្ពុជា? ។ ការលើកឡើងរបស់សម្តេចធិបតី បែបនេះបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា កំណត់បានថា អ្នកដែលបំផុសបំផុល ឲ្យបាតុករធ្វើបាតុកម្ម ក្រោមលេសដាក់បន្ទុក ឲ្យរាជរដ្ឋាភិបាល ដកកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV DTA ភាគច្រើនមានប្រភពពីខាងក្រៅ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំអាចារ្យ អាចារិនី រក្សាឲ្យបាននូវគុណធម៌ ជៀសវាងការប្រព្រឹត្តខុសឆ្គង ដោយប្រការណាមួយ ក្នុងការប្រកាន់បក្ខពួក និន្នាការនយោបាយ រើសអើងវណ្ណៈ ធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អាចារ្យ អាចារិនី។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់ នាព្រឹកថ្ងៃទី១៥ សីហា សម្ដេចធិបតីបានណែនាំក្រសួងធម្មការ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយថា ការវាយប្រហារ តាមអាកាស នៃកងកម្លាំងយោធាអ៊ីស្រាអែល ហៅកាត់ថា IDF ទៅលើសាលារៀន Tabeen ក្នុងតំបន់ ហ្គាហ្សា ដែលត្រូវបានគេរាយការណ៍ថា បានសម្លាប់ជនជាតិប៉ាឡេស្ទីន ចំនួន១០០នាក់ គឺជាការការពារខ្លួនដោយស្របច្បាប់ ដោយសារតែក្រុមហាម៉ាស ប្រើប្រាស់ជនស៊ីវិលជាខែលការពារមនុស្ស ។...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ការស្ទង់មតិទូទាំង ប្រទេសបានបង្ហាញថា ពលរដ្ឋអង់គ្លេសជាងពាក់កណ្តាល នឹងបោះឆ្នោត ដើម្បីចូលរួមសហភាព អឺរ៉ុបឡើងវិញ ប្រសិនបើការធ្វើប្រជាមតិថ្មី ត្រូវបានធ្វើឡើង។ ប្រភពដដែលបានសរសេរទៀតថា ការស្ទង់មតិនេះធ្វើឡើង រយៈពេលប្រាំបីឆ្នាំបន្ទាប់ពីការ បោះឆ្នោត Brexit នាំឱ្យចក្រភពអង់គ្លេស ចាកចេញពីប្លុកនេះ។ យោងតាមការស្ទង់មតិ YouGov...
ភ្នំពេញ ៖ ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា លោក ឈាង វុន បានទម្លាយ ឯកសារមួយច្បាប់ ដែលមានបក្សប្រឆាំង ចូលរួមគាំទ្រ គម្រោងអភិវឌ្ឍន៍ ត្រីកោណ(CLV)។ ជាមួយនឹងការទម្លាយនេះហើយ លោកក៏វាយបក ទៅក្រុមប្រឆាំងវិញថា កុំយកពលរដ្ឋធ្វើជាឈ្នាន់នយោបាយ ។...
បរទេស៖យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីនៃប្រទេសហ្វាំងឡង់ និងអេស្តូនីបានសម្តែងការគាំទ្រ ចំពោះការវាយប្រហារ របស់អ៊ុយក្រែន ទៅលើតំបន់ Kursk របស់រុស្ស៊ី បន្ទាប់ពីប្រមុខគោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុប និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើដូច្នេះមុននេះបន្តិចទៅហើយ។ រដ្ឋាភិបាលក្រុងគៀវបានបញ្ជូនទាហានជាច្រើនពាន់នាក់ឆ្លងកាត់ព្រំដែនរុស្ស៊ីកាលពីសប្តាហ៍មុនហើយបើ យោងតាមទីក្រុងមូស្គូ ពួកគេបានរឹបអូសយកភូមិរាប់សិប និងបានកំណត់គោលដៅជនស៊ីវិលដោយមិនរើសអើងនោះទេ។ នាយករដ្ឋមន្ត្រីហ្វាំងឡង់...