បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា គណៈប្រតិភូមកពីអ៊ុយក្រែន សហរដ្ឋអាមេរិក និងរុស្ស៊ី កាលពីថ្ងៃពុធ បានចាប់ផ្តើមកិច្ចចរចាត្រីភាគី នៅក្នុងប្រទេសអារ៉ាប់រួម (UAE) នេះបើយោងតាមការបញ្ជាក់ដោយប្រធាន អ្នកចរចារបស់អ៊ុយក្រែន Rustem Umerov នៅលើបណ្តាញ Facebook ។ លោក Umerov បាននិយាយថា...
បរទេស៖ កងកម្លាំងអ៊ុយក្រែន បានវាយប្រហារអគារលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងតំបន់ Bryansk របស់រុស្ស៊ី ដោយប្រើប្រព័ន្ធរ៉ុក្កែត បាញ់ច្រើនគ្រាប់ ប្រភេទ HIMARS ដែលផលិតនៅសហរដ្ឋអាមេរិក, នេះបើយោងតាមការរាយការណ៍ របស់អភិបាលរដ្ឋ Aleksandr Bogomaz កាលពីថ្ងៃពុធ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ...
បរទេស៖ របាយការណ៍របស់អភិបាលរដ្ឋ Vyacheslav Gladkov នៅព្រឹកថ្ងៃពុធ បានឱ្យដឹងថា ការវាយប្រហាររបស់អ៊ុយក្រែន បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ថាមពលយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ Belgorod របស់ប្រទេសរុស្ស៊ី ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី យ៉ាងទូលំទូលាយ រំខានដល់ការផ្គត់ផ្គង់កំដៅ និងទឹក ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីសារព័ត៌មាន Euronews បានរាយការណ៍ថា មេដឹកនាំនៃរដ្ឋបាល់តិកចំនួនពីរ គឺឡាតវី និងអេស្តូនី បានអំពាវនាវ ឱ្យមានការចរចាជាមួយរុស្ស៊ី បន្ទាប់ពីរយៈពេលបួនឆ្នាំ នៃការបដិសេធមិនចូលរួម ជាមួយទីក្រុងមូស្គូ។ ប្លុកគួរតែតែងតាំងបេសកជន ពិសេសដើម្បីបើកបណ្តាញការទូតឡើងវិញជាមួយរុស្ស៊ី នេះបើយោងតាមការបញ្ជាក់ ដោយនាយករដ្ឋមន្រ្តីឡាតវី លោកស្រី Evika Silina និងប្រធានាធិបតីអេស្តូនី លោក...
គែរ៖ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គ្រោងនឹងធ្វើកិច្ចចរចានៅរដ្ឋធានី Muscat របស់ប្រទេសអូម៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ ដោយបញ្ចប់ការមិនចុះសម្រុង គ្នាជាសាធារណៈជាច្រើនថ្ងៃ លើទីកន្លែង និងរបៀបវារៈ ដែលបានបង្ហាញពីភាពមិន ចុះសម្រុងគ្នាយ៉ាងជ្រៅរវាងភាគីទាំងពីរ។ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកSeyyed Abbas Araghchi បានប្រកាសថា កិច្ចចរចានឹងធ្វើឡើង នៅទីក្រុង...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្តាលផ្លូវការ Fars បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់ប្រទេសអ៊ីរ៉ង់ បានបង្ហាញមូលដ្ឋានមីស៊ីលក្រោមដីថ្មីមួយ ចំពេលមានភាពតានតឹង ជាមួយសហរដ្ឋអាមេរិក។ របាយការណ៍នេះបានឧ្យដឹងថា មូលដ្ឋាននេះត្រូវបានបង្ហាញក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចរបស់ប្រធាន បុគ្គលិកនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់លោក Abdolrahim Mousavi និងលោក Seyed Majid Mousavi មេបញ្ជាការនៃផ្នែកអវកាសរបស់...
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT អង្គការណាតូឬNATO គ្រោងនឹងបង្កើនវត្តមានយោធា របស់ខ្លួននៅតំបន់អាកទិកជុំវិញទឹកដី Greenland នេះបើតាមអ្នកនាំពាក្យ នៃប្លុកយោធា ដឹកនាំដោយសហរដ្ឋអាមេរិក បានប្រកាស។ សកម្មភាពនេះត្រូវបានគេរាយការណ៍ថា ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែង របស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការបញ្ចូលទឹកដីស្វយ័តដាណឺម៉ាក ដែលលោកអះអាងថា ស្ថិតនៅក្រោមការគំរាមកំហែងពីរុស្ស៊ី និងចិន។ យ៉ាងណាក្តីកន្លងមកប្រទេសរុស្ស៊ី បានបន្តអះអាងថាខ្លួនមិន...
មូស្គូ៖ រុស្ស៊ី បានបើកការវាយប្រហារពេញ មួយយប់លើសហគ្រាស ឧស្សាហកម្មយោធា-អ៊ុយក្រែន កន្លែងផលិតថាមពល ក៏ដូចជាកន្លែងផ្ទុក និងដំឡើងយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយ នេះបេីយោងតាមក្រសួងការពារជាតិរុស្ស៊ី។ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែន ទៅលើកន្លែងស៊ីវិល នៅលើទឹកដីរុស្ស៊ី កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានបើកការវាយប្រហារដ៏ធំមួយពេញមួយយប់ដោយប្រើអាវុធអាកាស និងដីរយៈចម្ងាយឆ្ងាយ មានភាពជាក់លាក់ខ្ពស់ ក៏ដូចជាយន្តហោះគ្មានមនុស្ស បើកវាយប្រហារផងដែរ ។ ក្រសួងបានបន្ថែមថា គោលបំណង នៃប្រតិបត្តិការត្រូវបានសម្រេច...
អូស្លូ៖ លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់ នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់សហភាពអឺរ៉ុប ចំពោះកោះហ្គ្រីនឡែន និងដាណឺម៉ាក ចំពេលមានភាពមិនប្រាកដប្រជា។ ថ្លែងនៅក្នុងសន្និសីទព្រំដែនអាកទិក ឆ្នាំ២០២៦ នៅទីក្រុងត្រូមសូ ប្រទេសន័រវេស លោកស្រី Kallas បានឧ្យដឹងថា ទោះបីជាភាពតានតឹងនៅហ្គ្រីនឡែន ទាបជាងកាលពីប៉ុន្មាន សប្តាហ៍មុនក៏ដោយ...
បរទេស៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបពិភាក្សាជាមួយប្រធានាធិបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ប៉េត្រូ នៅសេតវិមាន នៅថ្ងៃអង្គារ ត្រឹមតែប៉ុន្មានសប្តាហ៍ បន្ទាប់ពីមេដឹកនាំទាំងពីរ បានប្រមាថគ្នា ទៅវិញទៅមកជុំវិញការជួញដូរគ្រឿងញៀន និងការឆ្មក់ចូល របស់យោធាអាមេរិកនៅវេណេស៊ុយអេឡា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦...