ភ្នំពេញ ៖ ឈានចូលព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានថៃ បានបន្តបាញ់ផ្លោងគ្រាប់តូច-ធំ ចូលក្នុងតំបន់ស៊ីវិល ដែលប្រជាពលរដ្ឋកំពុងរស់នៅជាអចិន្ត្រៃយ៍ នៅខេត្តបាត់ដំបង ក្នុងឃុំភ្នំព្រឹក ចំនួន៨គ្រាប់ និងឃុំបារាំងធ្លាក់ ចំនួន៥គ្រាប់ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋខូចខាតខ្ទេច១ខ្នង និងរបួសជនជាតិចិន១នាក់ ។ ចំណែកនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឯណោះវិញ ទាហានថៃ បានបាញ់កាំភ្លើងដៃចម្រុះ ចូលមកកាន់តំបន់ស៊ីវិល...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី អោក ចាន់ធី ភរិយាឧត្តមសេនីយ៍ត្រី សាន វិសាល មេបញ្ជាការរងកងពល បានឧបត្ថម្ភថវិកាចំនួន១០.០០០.០០០៛ (ដប់លានរៀល) និងអនុសេនីយ៍ទោ ហុង ប៊ុនលាង និងភរិយា ដែលបានឧបត្ថម្ភថវិកាចំនួន១.០០០.០០០៛...
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួម កិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាព បច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ៕
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា លោកលែងទាក់ទង ជាមួយបេសកជនពិសេស អាមេរិកប្រចាំ តំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដោយកត់សម្គាល់ថា បណ្តាញទំនាក់ទំនង របស់ពួកគេបានអសកម្ម អស់រយៈពេលជាច្រើនខែមកហើយ។ លោក Araghchi បានធ្វើការកត់សម្គាល់នេះ នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី...
ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីគោលជំហរ របស់កម្ពុជា ចំពោះកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្ន រវាងកម្ពុជា-ថៃ ដែលកម្ពុជាបានចូលរួមនោះ គឺបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសន្តិភាព ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ...
បរទេស៖ ប្រទេសវេណេហ្ស៊ុយអេឡាបានថ្កោលទោស ការរឹបអូសយកនាវា ដឹកប្រេងមួយទៀតចេញពីច្រាំងសមុទ្រ ដោយចោទប្រកាន់ សហរដ្ឋអាមេរិកថា បានអនុវត្ត “អំពើលួចប្លន់” ដែលជាផ្នែកមួយនៃយុទ្ធនាការ ទូលំទូលាយ ដើម្បីផ្តួលរំលំរដ្ឋាភិបាល នៅទីក្រុងការ៉ាកាស និងរឹបអូសធនធានថាមពលដ៏ធំ របស់ប្រទេសវ៉េណេស៊ុយអេឡា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍...
ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា សកម្មភាពបាញ់ ទាំងកំរោលមកលើតំបន់ ស៊ីវិលរបស់កម្ពុជា ដោយមិនរើសគោលដៅ គឺជាទង្វើផ្គើនសហគមន៍អន្តរជាតិ ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានការណ៍ជម្លោះ កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥លោក ប៉ែន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃកម្ពុជា បានឲ្យដឹងថា គិតពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង ៧ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ អំពើឈ្លានពានរបស់រដ្ឋាភិបាល និងយោធាថៃ មកលើដែន អធិបតេយ្យកម្ពុជា ជាពិសេសការផ្លោង និងទម្លាក់គ្រាប់តូចធំ គ្រប់ប្រភេទ ចូលតំបន់ស៊ីវិល បានបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា ស្លាប់២០នាក់ របួស...
បរទេស៖ កាសែត Financial Times បានអះអាងថា ប្រធានាធិបតីបារាំងលោក Emmanuel Macron “ក្បត់” លោក Friedrich Merz អធិការបតីអាល្លឺម៉ង់ ដោយការមិនគាំទ្រការជំរុញ របស់អធិការបតីអាល្លឺម៉ង់ ក្នុងការលួចទ្រព្យសម្បត្តិរុស្ស៊ី ដែលបានបង្កកនៅក្នុងសហភាពអឺរ៉ុប ដើម្បីជាការផ្តល់មូលនិធិ ដល់ប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១...
ភ្នំពេញ ៖ អ្នកនាំពាក្យសម្តេចតេជោ លោក ជា ធីរិទ្ធ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយសារតែជាតិនិងប្រជាជន គឺសម្តេចមិនដែលពោលពាក្យថា “ហត់នឿយ” ឡើយ។បើតាមលោក ជា ធីរិទ្ធ សម្តេចតេជោ...