តេអេរ៉ង់៖ អ៊ីរ៉ង់ បានបិទសាខាចំនួនពីរនៃ “មជ្ឈមណ្ឌលខុសច្បាប់ ដែលជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលអាល្លឺម៉ង់” នៅក្នុងទីក្រុងតេអេរ៉ង់ កាលពីថ្ងៃអង្គារ ដោយសារតែសកម្មភាពខុសច្បាប់ផ្សេងៗ និងការរំលោភលើ ផ្នែកហិរញ្ញវត្ថុដ៏រីករាល ដាលរបស់ពួកគេ”។ ទីភ្នាក់ងារសារព័ត៌មាន Mizan នៃស្ថាប័នតុលាការអ៊ីរ៉ង់បានរាយការណ៍ថា ការបិទនេះធ្វើឡើងតាមដីកាតុលាការ សម្រាប់ការរំលោភលើច្បាប់អ៊ីរ៉ង់” របស់សាខាទាំងពីរខាងលើនេះ។ យ៉ាងណាមិញ របាយការណ៍នេះបានបោះពុម្ពរូបថត របស់កងកម្លាំងសន្តិសុខអ៊ីរ៉ង់ដែលបានទម្លាក់ស្លាកសញ្ញាវិទ្យាស្ថានភាសាអាល្លឺម៉ង់នៃទីក្រុងតេអេរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់ក្រុមគ្រួសារ ចំណាប់ខ្មាំង កាលពីថ្ងៃអង្គារថា លោកមិនច្បាស់ថា តើកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស់ នឹងអាចសម្រេចបានឬយ៉ាងណានោះទេ ដោយលោកបានសង្កត់ធ្ងន់ថា អ៊ីស្រាអែល នឹងមិនបោះបង់ការគ្រប់គ្រងច្រករបៀងពីរ នៅតំបន់ហ្គាហ្សាស្ទ្រីប នោះទេ។ លោក ណេតាន់យ៉ាហ៊ូ បានថ្លែងនៅក្នុងវេទិកា Gvura Forum និង...
យូអិន៖ បទបញ្ជាជម្លៀសចុងក្រោយ របស់អ៊ីស្រាអែល សម្រាប់តំបន់ហ្គាហ្សា កំពុងរារាំងចលនានៃប្រតិបត្តិការជំនួយ ដែលបានរារាំងរួចទៅហើយ ដោយការចូលប្រើប្រាស់មានកំណត់ ការខ្វះខាតប្រេងឥន្ធនៈ និងបញ្ហាប្រឈមដទៃទៀត។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានឲ្យដឹងថា បញ្ហាប្រឈមនៃអរិភាពឥតឈប់ឈរ និងការបញ្ជាជម្លៀស ម្តងហើយម្តងទៀត បានរារាំងប្រតិបត្តិការជំនួយ។ OCHA បានឲ្យដឹងថា បទបញ្ជាជម្លៀសចុងក្រោយ ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍សម្រាប់ផ្នែកខ្លះនៃទីក្រុង...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា...
នៅថ្ងៃទី ២០ ខែសីហា លោកស្រី Mao Ning អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានធ្វើជាអធិបតី ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មាន បានសួរថា ៖ ទាក់ទិននឹងករណី នាវាហ្វីលីពីន និងនាវាឆ្មាំសមុទ្រចិន បាបុកគ្នាកាលពីម្សិលមិញ សហរដ្ឋអាមេរិក បានថ្កោលទោស ចំពោះទង្វើ របស់ចិន...
ក្នុងទំនាក់ទំនង រវាងប្រទេស និង ប្រទេស បើនិយាយពីទំនាក់ទំនង មេត្រីភាពពិសេសបែប “សមមិត្តបូកបងប្អូន” មានមនុស្សជាច្រើន នឹងគិតដល់ចិន និងវៀតណាមភ្លាម ។ ក្នុងប្រវត្តិសាស្ត្រ ប្រទេសសង្គមនិយម ទាំងពីរនេះ ដែលជាប្រទេសនៅជិតខាងគ្នា បានគាំទ្រគ្នាទៅវិញទៅមក និងរៀនសូត្រពីគ្នា ទៅវិញទៅមក ដែលមិត្តភាព ប្រពៃណីបែបនេះ ត្រូវបានកោតសរសើរជាច្រើន ។...
បរទេស ៖ កាសែត New York Times បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្ត្រី ដែលមិនបញ្ចេញឈ្មោះនៅមន្ទីរបញ្ចកោណ និងក្រុមប្រឹក្សាសន្តិសុខជាតិថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានអនុម័តយុទ្ធសាស្ត្រ នុយក្លេអ៊ែរកម្រិតខ្ពស់ ដែលមានគោលបំណងរារាំងរុស្ស៊ី ចិន និងកូរ៉េខាងជើង ។ យោងតាមសារព័ត៌មាន RT...
កង់បេរ៉ា ៖ អូស្ត្រាលី និងឥណ្ឌូនេស៊ី បានព្រមព្រៀងគ្នា ក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងការពារជាតិ របស់ពួកគេទៅជាកិច្ចព្រមព្រៀង កម្រិតសន្ធិសញ្ញា នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានី និងលោក Prabowo Subianto ដែលជាប្រធានាធិបតីជាប់ឆ្នោត និងជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារបានប្រកាសពីការបញ្ចប់ការចរចា...
ភ្នំពេញ ៖ អ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានយល់ឃើញថា មជ្ឈដ្ឋានប្រឆាំងជ្រុលនិយមទាំងក្នុង និងក្រៅប្រទេស តែងតែបានប្រើប្រាស់វិធីសាស្ត្រដដែលៗ បង្កប់ដោយល្បិចកលពុតត្បុត អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នេះបើយោងតាមសេចក្ដីបដិសេធរបស់ អ្នកនាំពាក្យ។ អ្នកនាំពាក្យលោក ស សុខា បានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមដោយ បានសរសេរថា«លោក...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២១ សីហានេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបានបង្ហាញឈ្មោះ តួនាទី និងលេខទូរសព្ទផ្ទាល់ខ្លួន របស់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន៤រូប ទទួលបន្ទុកជាអ្នកនាំពាក្យ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យសាធារណជន និងអ្នកសារព័ត៌មានងាយស្រួល ក្នុងការទំនាក់ទំនងការងារ ។ យោងតាមសេចក្តីជូនដំណឹង ស្តីពីលេខទូរសព្ទទំនាក់ទំនង មន្ត្រីទទួលបន្ទុកព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា...