ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងប្រេសិតពិសេសនៃប្រធានអាស៊ាន នឹង ធ្វើដំណើរទស្សនកិច្ចលើកទី៣ ដូចបានគ្រោងទុកកន្លងមក នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ។ តាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី១៧ វិច្ឆិកា ប្រេសិតពិសេស បានបញ្ជាក់ថា «ក្នុងបំណងបន្តកិច្ចប្រឹងប្រែង ដែលបានធ្វើតាំងតែពីដើមអាណតិ្ត ជាប្រធានអាស៊ានរបស់កម្ពុជា សំដៅជួយឲ្យមីយ៉ាន់ម៉ា វិលទៅរកប្រក្រតីភាព និងមាគ៌ាប្រជាធិបតេយ្យឡើងវិញ...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេស នៃប្រធានអាស៊ាន ទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បានចាត់ទុកការដោះលែង អ្នកទោសទ្រង់ទ្រាយធំ នៅមីយ៉ាន់ម៉ាថា ជាសញ្ញាបង្ហាញ ពីសុឆន្ទៈក្នុងការស្វែងរក ដំណោះស្រាយដោយសន្តិវិធី ចំពោះវិបត្តិបច្ចុប្បន្ន និងជាការវិវត្តវិជ្ជមាន ស្របតាមស្មារតី និង បំណងប្រាថ្នា នៃកិច្ចព្រមព្រៀងជាឯកឆន្ទ...
ម៉ូស្គូ ៖ រុស្ស៊ី អះអាងថា មីស៊ីលដែលវាយប្រហារប៉ូឡូញ ជាមីស៊ីលរបស់អ៊ុយក្រែន ហើយខាងក្រោមនេះ គឺជាការវិវឌ្ឍចុងក្រោយបង្អស់ក្នុងវិបត្តិអ៊ុយក្រែន៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃពុធថា អ្នកជំនាញរុស្ស៊ីបានបញ្ជាក់ តាមរយៈរូបភាពនៃបំណែកនៃគ្រាប់មីស៊ីល ដែលធ្លាក់នៅក្នុងប្រទេស ប៉ូឡូញថា វាជាមីស៊ីលរបស់អ៊ុយក្រែន។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រ៉ុក្កែតនេះគឺជាមីស៊ីលដឹកនាំប្រឆាំងយន្តហោះនៃប្រព័ន្ធការពារដែនអាកាស S-300 របស់កងកម្លាំងអាកាសអ៊ុយក្រែន។ លោក Jens...
បាងកក ៖ មេដឹកនាំតំបន់ប៉ាស៊ីហ្វិក នឹងបើកកិច្ចប្រជុំ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃសុក្រ នៅទីក្រុងបាងកក ដោយផ្តោតលើមធ្យោបាយ ដោះស្រាយការកើនឡើង តម្លៃថាមពល និងអាហារ និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបង្កឡើងដោយសង្រ្គាម របស់រុស្ស៊ីនៅអ៊ុយក្រែន។ ក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលមានសមាជិកចំនួន ២១ ប្រទេស មេដឹកនាំទំនងជា នឹងយល់ព្រមជំរុញពាណិជ្ជកម្ម ការវិនិយោគ និងសមាហរណកម្មសេដ្ឋកិច្ច...
ភ្នំពេញ៖ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញក្ដីបារម្ភ អំពីការរំពឹងទុក សម្រាប់កញ្ចប់ជំនួយ នាពេលអនាគត របស់អាមេរិកដល់ អ៊ុយក្រែន ប្រសិនបើគណបក្សសាធារណរដ្ឋ គ្រប់គ្រងសភាមួយ ក្នុងចំណោមសភាទាំង២ របស់សហរដ្ឋអាមេរិក ក្នុងការបោះឆ្នោត ពាក់កណ្ដាលអាណត្តិ កាលពីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកាសប្ដាហ៍មុន។...
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានអបអរសាទរ គណបក្សសាធារណៈរដ្ឋ ដែលទទួលបានសំឡេង ភាគច្រើននៅក្នុងសភា តំណាងរាស្រ្តអាមេរិក ជាលទ្ធផល នៃការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅថ្ងៃទី ៨ ខែវិច្ឆិកា។ យោងតាមសារ ព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២...
ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តតាំងក្រសាំងខាងជើង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ នៅថ្ងៃទី១៧ វិច្ឆិកានេះ ប្រជាពលរដ្ឋ បានស្នើឲ្យអាជ្ញាធរជួយ ដោះស្រាយជាសំណើយ៉ាងច្រើន លើការជួលជុល-ស្ថាបនាផ្លូវ លូនិងស្តារប្រឡាយដើម្បីរំដោះទឹកជាដើម ។ ក្នុងវេទិកាដែលធ្វើឡើង ក្រោមវត្តមានលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកស៊ុយ...
ភ្នំពេញ ៖ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្ហាញថា នៅក្នុងរយៈពេល១៥ថ្ងៃ ក្នុងខែវិច្ឆិកានេះ អត្រារបួស និងស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ កើនឡើងគួឱ្យព្រួយបារម្ភ ។ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ...
ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ដែលទាក់ទង នឹងសេដ្ឋកិច្ចពិភពលោក ដូចជាស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ ការកាត់បន្ថយការ ប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព ទើបG20 ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៩៩ ។ G20 គឺជាវេទិកាអន្តររដ្ឋាភិបាល ដែលមានប្រទេសចំនួន១៩ និងសហភាពអឺរ៉ុប (EU) ។ ចាប់តាំងពីឆ្នាំ២០០៨មក វេទិកាG20 បានកោះប្រជុំយ៉ាងហោចណាស់ម្តង ក្នុងមួយឆ្នាំ ជាមួយនឹងកិច្ចប្រជុំកំពូល...
រសៀលថ្ងៃទី១៦ ខែវិច្ឆិកា លោកស្រីPeng Liyuan ភរិយា របស់លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនា ជាមួយលោកស្រីIriana Jokowi ភរិយាប្រធានាធិបតីឥណ្ឌូណេស៊ី នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ។ ក្រោមការអបដំណើរ ដោយលោកស្រីIriana Jokowi លោកស្រីPeng Liyuanបានទស្សនាការ សម្តែងរបស់សិល្បៈ...