ភ្នំពេញ៖ គណៈប្រតិភូរដ្ឋសភាប៉ាគីស្ថាន ដឹកនាំដោយ ឯកឧត្តម Salahuddin សមាជិកសភាប៉ាគីស្ថាន នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំអន្តរសភាអាស៊ាន(AIPA)លើកទី៤៣ ចាប់ពីថ្ងៃទី២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ។
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារ គណបក្ស ចុះមូលដ្ឋានស្រុកពញាឮ បានជំរុញ ឱ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកពញាឮ គ្រប់ជាន់ថ្នាក់ ត្រូវលុបបំបាត់ភាពអសកម្ម ដែលធ្វើឲ្យពលរដ្ឋថ្នាំងថ្នាក់ និងត្រូវខិតខំដោះ ស្រាយកង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋ ។ ថ្លែងនៅក្នុងឱកាស អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ The Politico កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថាចំនួន នៃទ្រព្យសម្បត្តិជាអចលនទ្រព្យ របស់រុស្សី ដែលត្រូវបានបង្កក ដោយសហភាពអឺរ៉ុប មានការកើនឡើង ទៅដល់៧០ពាន់លានដុល្លារ មកហើយ ដែលភាគច្រើនស្ថិតនៅក្នុង ប្រទេសប៊ែលហ្ស៊ិក។ អចលនទ្រព្យ ដែលគេសង្កេតឃើញមាន នៅក្នុងរបាយការណ៍ដដែលនោះ មានដូចជានៅប្រទេសប៊ែលហ្ស៊ិក ប្រមាណជា៥១ពាន់លានដុល្លារ...
បរទេស ៖ អនុប្រធានបក្សកាន់អំណាច របស់ប្រទេសតួកគី លោក Numan Kurtulmus កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការថ្លែង ប្រាប់ទៅកាន់ក្រុមអ្នកកាសែត របស់ CNN ថា លោកខាងលិចបានប្រើប្រាស់ អ៊ុយក្រែន ដូចទៅនឹងបុគ្គលិកស៊ីប្រាក់ខែ ដើម្បីធ្វើសង្គ្រាមប្រឆាំង ទៅនឹងប្រទេសរុស្សី ហើយវាបានបន្តពង្រីក និងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ទៅដល់គោលនយោបាយ របស់តួកគី...
ភ្នំពេញ ៖ ក្នុងពិធីបើក និងបិទការប្រកួតកីឡាជាតិ លើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងមានការអុជកាំជ្រួច នាថ្ងៃទី២១ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៩៖០០នាទី នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ។
កំពង់ចាម ៖ ឆ្លើយតបទៅនឹង ការនិមន្តបិណ្ឌបាត របស់ព្រះគ្រូចៅអធិការ ក៏ដូចជាគណៈកម្មការ អាចារ្យវត្តភ្នំព្រះវិហារ ដើម្បីសាងសង់ ដងទង់មួយគូរ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ ២០២២ នេះ លោក ផេន សុផល អភិបាលស្រុកបាធាយ និងសហការី បាននាំយកថវិកា ចំនួន ៥,០០០ ដុល្លារ...
ហ្គាហ្សា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ចំនួន២១នាក់ រួមទាំងកុមារ ចំនួន៧នាក់ បានបាត់បង់ជីវិត និងជាង៣០នាក់ផ្សេងទៀត បានរងរបួស កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងហេតុការណ៍ អគ្គីភ័យដ៏ធំមួយ នៅខាងក្នុងអគារលំនៅដ្ឋាន១កន្លែង ស្ថិតនៅភាគខាងជើង នៃតំបន់ហ្គាហ្សាស្ទ្រីប ។អ្នករងរបួសមួយចំនួន ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ...
ព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា កិច្ចប្រជុំក្រៅផ្លូវការ នៃមេដឹកនាំអង្គការសេដ្ឋកិច្ច និង សហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី២៩ បានបើកធ្វើនៅ ក្រុងបាងកក ប្រទេសថៃ ។ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញថ្លែងសុន្ទរកថា ក្រោមចំណងជើងថា« សាមគ្គី សហប្រតិបត្តិការ...
តូក្យូ ៖ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលប្រភេទ ICBM មួយគ្រាប់ ដែលទំនងជាធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ប្រទេសជប៉ុន ដែលជំរុញឲ្យនាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានថ្កោលទោសថា សកម្មភាពនេះ គឺពិតជាមិនអាចទទួលយកបាននោះទេ។ ប្រធានគណៈរដ្ឋមន្រ្តីជប៉ុនលោក Hirokazu Matsuno បានលើកឡើងថា មីស៊ីល ដែលត្រូវបានបាញ់បង្ហោះខាងលើនេះ ទំនងជាប្រភេទមីស៊ីល ICBM ដែលហោះហើរបានកម្ពស់...
បរទេស ៖ ប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រជាជាតិក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិកពេលនេះ គឺមិនមែនជាអ្នក រស់នៅនៅក្នុងទីធ្លា របស់អ្នកណាម្នាក់ទៀតឡើយ ហើយក៏បានអំពាវនាវ ឲ្យមានការចូលរួមកិច្ចសហប្រតិបត្តិការគ្នា ដើម្បីការអភិវឌ្ឍនិង សន្តិសុខផងដែរ ។ សេចក្តីថ្លែងការណ៍ តាមរយៈសំណេរមួយ របស់លោក...