ម៉ូស្គូ៖ កាលពីថ្ងៃព្រហស្បតិ៍ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្រមានថា តាមរយៈការផ្តល់ឱ្យអ៊ុយក្រែន នូវអាវុធដែល បាញ់ក្នុងរយៈចម្ងាយឆ្ងាយពី បណ្តាប្រទេសលោកខាងលិច គឺជាការប្រថុយប្រថាន នឹងការជាប់ពាក់ព័ន្ធ ដោយផ្ទាល់នៅក្នុងជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ។ នៅក្នុងកាលៈទេសៈបែបនេះ ប្រទេសរុស្ស៊ី នឹងត្រូវបង្ខំចិត្តឱ្យធ្វើ “ការសម្រេចចិត្តដ៏សមស្របមួយ” ដោយផ្អែកលើការគំរាមកំហែង កាលពីពេលថ្មីនេះ...
បាងកក ៖ កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃឡង់ដ៏ បានផ្តល់សេចក្តីថ្លែងការណ៍ ពីគោលនយោបាយ រដ្ឋាភិបាលរបស់ លោកស្រីថ្លែងជូនសភា ដោយបង្ហាញពីផែនការភ្លាមៗ ដើម្បីដោះស្រាយបញ្ហា ប្រឈមសេដ្ឋកិច្ច របស់ប្រទេសថៃឡង់ដ៏ ដែលផ្តោតសំខាន់ ទៅលើការកាត់បន្ថយ បំណុលគ្រួសារខ្ពស់ និងការដោះស្រាយសក្តានុពល ដែលកំពុងកើនឡើង ។...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតជូនលោក តូ ឡឹម ប្រធានរដ្ឋវៀតណាម ដោយសម្តែងការសោកសៅ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះរដ្ឋាភិបាល គ្រួសារជនរងគ្រោះ និងប្រជាជនវៀតណាមទាំងមូល ដែលកំពុងរងគ្រោះដោយសារខ្យល់ព្យុះកំណាចទីហ្វុង យ៉ាហ្គី។
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញទៅពិនិត្យផ្លូវចំនួន៦ខ្សែ នៅស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកបរិបូរណ៍ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ។ ផ្លូវទាំង៦ខ្សែនោះរួមមាន៖ ខ្សែទី១ មានប្រវែង ១១,០៩គីឡូម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ និងចិញ្ចើមសងខាងផ្លូវមានប្រវែង...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ GumBall 3000 Rally in Cambodia នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៥-ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២៤ នៅទីធ្លាបរិវេណសួនច្បារមុខវត្តបទុមវតី ជុំវិញវិមានឯករាជ្យ កំណាត់មហាវិថីព្រះសីហនុ និងកំណាត់មហាវិថីព្រះសុរាម្រឹត (ចាប់ពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ស្តុបនាគបាញ់ទឹក) ក្នុងភូមិសាស្ត្រខណ្ឌចំការមន និងខណ្ឌដូនពេញ...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា មហាអនុតំបន់ទន្លេមេគង្គ ជាតំបន់ពោរពេញដោយសក្តានុពលធម្មជាតិ ប៉ុន្តែបច្ចុប្បន្នកំពុងប្រឈម នឹងការប្រែប្រួលអាកាសធាតុ ។ នេះជាការថ្លែង របស់លោករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញបើកជាផ្លូវការ កិច្ចប្រជុំលើកទី៦ ថ្នាក់ រដ្ឋមន្ត្រីបរិស្ថាន មហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៣ កញ្ញា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យក្រុមការងារចល័ត របស់ស្នងការនគរបាលខេត្ត ក្នុងយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណ ជូនសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់ ។ ក្នុងឱកាសសំណេះសំណាលជាមួយសិស្សានុសិស្ស អភិបាលខេត្តកំពង់ចាម លោក...
កំពង់ចាម ៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥១ គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។ អំណោយមនុស្សធម៌នេះត្រូវបានផ្ដល់ជូនតាមរយៈ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម និងសហការី នាព្រឹកថ្ងៃទី ១៣ ខែកញ្ញា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់ មាតុភូមិកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីការចូលរួម «វេទិកាចំណេះដឹង ពិភពលោកលើកទី២៥» នៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី៩-១៣ ខែកញ្ញា ឆ្នាំ២០២៤ ។
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋមន្ត្រីអន្តោប្រវេសន៍ លោក Johan Forssell បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសស៊ុយអែត នឹងបង់ប្រាក់ដល់ ជនអន្តោប្រវេសន៍ រហូតដល់34,000 ដុល្លារ ដើម្បីត្រឡប់ ទៅប្រទេស កំណើតរបស់ពួកគេវិញ។ ការប្រកាសរបស់លោក Forssell កើតឡើងចំពេលមានការផ្លាស់ប្តូរយ៉ាង...