ការ៉ាកាស ៖ អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានថ្កោលទោសទណ្ឌកម្មឯកតោភាគី ដែលដាក់ដោយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតថាជា “យន្តការថ្មី នៃលទ្ធិអាណានិគមនិយម” ។ លោកស្រី Rodriguez បានប្រាប់សិក្ខាសាលាថ្នាក់តំបន់ Caribbean នៃគណៈកម្មាធិការពិសេសអង្គការ សហប្រជាជាតិ ស្តីពីការបំបែកអាណានិគម ដែលបានបើកកាលពីថ្ងៃអង្គារ ក្នុងរដ្ឋធានីការ៉ាកាស របស់ប្រទេសវេណេស៊ុយអេឡាថា...
មូស្គូ ៖ អភិបាលក្រុងលោក Mikhail Razvozhaev បានឲ្យដឹងនៅក្នុងបណ្តាញតេឡេក្រាម មួយនៅថ្ងៃពុធនេះថា មិនមានអ្នកស្លាប់ និងរបួសណាមួយត្រូវ បានគេរាយការណ៍នោះទេ នៅក្នុងតំបន់ Fedorovskaya Street នៃទីក្រុង Sevastopol ជាកន្លែងដែលកាំជ្រួចបានធ្លាក់ នៅក្នុងទីតាំងវិស័យឯកជន។ លោក Razvozhaev បានលើកឡើងថា “យោធារបស់យើង បានទប់ស្កាត់ការវាយប្រហារដ៏ធំមួយលើទីក្រុង...
វ៉ាស៊ីនតោន៖ កាលពីថ្ងៃទី ១៤ ខែឧសភា កប៉ាល់ដឹកទំនិញ Dali ដែលបានបុក និងបំផ្លាញស្ពាន Francis Scott Key ក្នុងទីក្រុង Baltimore រដ្ឋ Maryland កាលពីខែមីនា បានជួបប្រទះនឹងការបាត់បង់ថាមពលអគ្គិសនី និងការរុញច្រាន មុនពេលកើតហេតុ នេះបើយោងតាមរបាយការណ៍បឋម ដែលចេញផ្សាយដោយសារព័ត៌មាន The...
ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានឯកភាពពីសារៈសំខាន់នៃកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) ដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការទ្វេភាគី ។ ការឯកភាពនេះធ្វើឡើង ក្នុងអំឡុងជំនួបសម្តែងការគួរសម...
ប៉េកាំង ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ថា សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានសម្រេចចិត្តដំឡើង ពន្ធបន្ថែមលើរថយន្តអគ្គិសនី ក្នុងចំណោមផលិតផល ជាច្រើន ដែលនាំចូល ពីប្រទេសចិន ។ វាមិនមែនជាព័ត៌មានថ្មីនោះទេ ដែលភាគីអាមេរិក តែងតែប្រើវិធានការដាក់ទណ្ឌកម្ម និងការគាបសង្កត់ប្រឆាំងនឹងវិស័យ និងក្រុមហ៊ុនជាក់លាក់របស់ចិន។ លើកនេះ សហរដ្ឋអាមេរិកកំពុងកាន់ដំបងនៃការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានយោធាសេអ៊ូល (Seoul Air Base) ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ប្រកបដោយសុវត្ថិភាព។ នាឱកាសនោះដែរ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken តាមសេចក្តីរាយការណ៍ បានជូនដំណឹង ដល់ប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky ថា ជំនួយយោធា ដែលពន្យារពេលយូរមកហើយ របស់ទីក្រុងវ៉ាស៊ីនតោន ឥឡូវនេះ កំពុងដំណើរការហើយ...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា អ៊ុយក្រែននឹងរៀបចំការបោះឆ្នោត នៅពេលដែលប្រជាជន អ៊ុយក្រែនទាំងអស់ រួមទាំងអ្នក ដែលកំពុងរស់នៅក្នុងទឹកដី រុស្ស៊ី សម្រេចចិត្តថា ពេលវេលាត្រឹមត្រូវ ។ លក្ខខណ្ឌសំខាន់របស់ Blinken អនុញ្ញាតឱ្យប្រធានាធិបតីអ៊ុយក្រែន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Joe Biden បានចុះហត្ថលេខាលើច្បាប់ ស្តីពីច្បាប់ហាមឃាត់ការនាំចូល សារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់ពីរុស្សី ទោះបីជាមានការព្រមានថា វិធានការណ៍នេះអាចជះឥទ្ធិពល ដល់សេដ្ឋកិច្ចអាមេរិកក៏ដោយ។ ទោះបីជាយ៉ាងណាក្តីកាសែតដដែល បានសរសេរថារុស្ស៊ី នៅតែជាប្រភពបរទេសកំពូល របស់អាមេរិក នៃឥន្ធនៈនុយក្លេអ៊ែរដ៏សំខាន់ សូម្បីតែចំពេលមានភាពតានតឹង ជុំវិញជម្លោះ អ៊ុយក្រែនក៏ដោយ។...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីបារាំងលោក Emmanuel Macron បានយល់ព្រមផ្តល់កញ្ចប់ជំនួយយោធា បន្ថែមដល់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដោយជំរុញការ គាំទ្រសម្រាប់ទីក្រុងគៀវ ចំពេលមានការកើនឡើង នៃការភ័យខ្លាចជុំវិញ ការទទួលបានសមរភូមិ ប្រយុទ្ធរបស់រុស្ស៊ី ។ ទោះបិជយ៉ាងណាក្តី សេចក្តីថ្លែងការណ៍នេះ មិនបានផ្តល់ភាពជាក់លាក់ណាមួយលើវិសាលភាព ឬខ្លឹមសារនៃការដឹកជញ្ជូន អាវុធបន្ថែមនោះទេដោយ...