កំពង់ស្ពឺ ៖ ព្រះរាជពិធីបុណ្យទ្វារទសមាសច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងត្រូវប្រារពធ្វើឡើងនៅក្នុងភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន បរិវេណ មន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ស្ពឺ ។ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ៩ ឧសភា បានជួបសំណេះសំណាល ពិនិត្យវឌ្ឍនភាព និង ពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ នៃនាយកដ្ឋានមន្ទីរពេទ្យ និងអគ្គនាយករង នៃអគ្គនាយកដ្ឋាន បច្ចេកទេសសុខាភិបាល។ ក្នុងឱកាសនោះដែរ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរ គុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានគាំទ្រយ៉ាងទូលំទូលាយ ចំពោះដៃគូទាំងអស់ ដែលធ្វើការក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតបជាពិសេស នឹងភាពស្អាតក្នុង សង្គមកម្ពុជា ដែលផ្តើមពីភាពស្អាតផ្នត់គំនិត ភាពស្អាតបុគ្គល ភាពស្អាតនៅក្នុងសង្គម និង ភាពស្អាតរបស់កម្ពុជា នៅក្នុងតំបន់-អន្តរជាតិ ។ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងបែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាជាមួយ...
បាងកក៖ កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីថៃ បានថ្លែងថា ប្រទេសថៃឡង់ដ៏ នឹងចុះបញ្ជីកញ្ឆាឡើងវិញ ជាគ្រឿងញៀន នៅចុងឆ្នាំនេះ ពោលគឺក្នុងរយៈពេល២ឆ្នាំ ក្រោយប្រែក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដំបូងគេនៅអាស៊ី ដែលកាត់ផ្តាច់ការប្រើប្រាស់ សារធាតុនេះធ្វើសម្រាប់បម្រើ ដល់ការកម្សាន្តរបស់ខ្លួន ។ គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះបានកើតឡើង បើទោះបីជាមានការរីកចម្រើន យ៉ាងឆាប់រហ័ស នៃវិស័យលក់រាយក្នុង ស្រុកសម្រាប់កញ្ឆាក៏ដោយ ជាមួយនឹងហាង...
វ៉ាស៊ីនតោន ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា សហរដ្ឋអាមេរិក បានដកហូតអាជ្ញាប័ណ្ណមួយចំនួន សម្រាប់ការ នាំចេញ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់ចិន Huawei ។ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា មានការប្រឆាំងពីទីក្រុងប៉េកាំង កាលពីថ្ងៃពុធ ។ គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះបានកើតឡើង ក្រោយពីមានការរិះគន់ កាលពីខែមុនដោយសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ ដែលបានជំរុញ...
បរទេស៖ ប្រធានាធិបតី អាមេរិក លោក Joe Biden បានទទួលស្គាល់ថា យ៉ាងហោចណាស់ ជនស៊ីវិលប៉ាឡេស្ទីន មួយចំនួននៅ Gaza ត្រូវបានសម្លាប់ដោយគ្រាប់បែក ដែលផលិតដោយសហរដ្ឋអាមេរិក ហើយលោកក៏បានប្តេជ្ញា បញ្ឈប់ការផ្គត់ផ្គង់អាវុធ ដែលអ៊ីស្រាអែល អាចប្រើប្រាស់យ៉ាង សកម្មនៅក្នុងប្រតិបត្តិការយោធា ដ៏សំខាន់មួយ ផ្សេងទៀត នៅក្នុងទីក្រុង Rafah...
បរទេស៖ នាយកប្រតិបត្តិ Facebook លោក Mark Zuckerberg បានពិចារណាក្នុងការទិញ ឬយកភាគហ៊ុនធំ នៅក្នុងទីភ្នាក់ងារសារ ព័ត៌មាន Associated Press ។ នេះបើតាមសារព័ត៌មាន Business Insider បានរាយការណ៍ កាលពីថ្ងៃអង្គារ ដោយដកស្រង់ប្រភព មួយចំនួន ។ កិច្ចព្រមព្រៀងដ៏មានសក្ដានុពលនេះ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
យេរ៉ូសាឡឹម ៖ កងទ័ពអ៊ីស្រាអ៊ែលបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធ នៅតំបន់ហ្គាហ្សា បានបាញ់គ្រាប់រ៉ុក្កែតចំនួន៨គ្រាប់ចេញពីតំបន់ Rafah ឆ្ពោះទៅកាន់តំបន់ Kerem Shalom ច្រកឆ្លងកាត់នៅក្នុងប្រទេស អ៊ីស្រាអ៊ែលភ្លាមៗ បន្ទាប់ពីច្រកនេះបានបើកឡើងវិញ កាលពីថ្ងៃពុធ ដោយបានធ្វើឱ្យយោធា អ៊ីស្រាអ៊ែលម្នាក់រងរបួស ។ កងទ័ពបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា យោធាបានរងរបួសស្រាល និងបានទទួលការព្យាបាលនៅកន្លែងកើតហេតុ ។...
វ៉ាស៊ីនតោន ៖ កាលពីថ្ងៃពុធ សហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនកំពុងពិចារណា លើសក្តានុពល នៃការគ្រប់គ្រងអាវុធបន្ថែមទៀត ផ្តល់ទៅកាន់ប្រទេសអ៊ីស្រាអ៊ែល បន្ទាប់ពីខ្លួន បានបញ្ឈប់ការដឹកជញ្ជូនគ្រាប់បែកដ៏មានឥទ្ធិពល ដោយសារមានការព្រួយបារម្ភអំពីផែនការ សម្រាប់ការលុកលុយលើតំបន់ Rafah ។ ថ្លែងទៅកាន់គណៈកម្មាធិការសភា រដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin បានបញ្ជាក់ពីការបង្កកកាលពីសប្តាហ៍មុនលើគ្រាប់បែកចំនួន៩០៧គីឡូក្រាម និងគ្រាប់បែកចំនួន២២៦គីឡូក្រាម ។...