ភ្នំពេញ ៖ លោក Hans Risser នាយកថ្មី នៃទីភា្នក់ងារជំនួយប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា (NPA) បានអះអាងបន្តគាំទ្រ ដល់គម្រោងអភិវឌ្ឍន៍ សមត្ថភាពរបស់អាជ្ញាធរមីន និងបន្តកិច្ចខិតខំប្រឹងប្រែងរួម ចំណែកសកម្មភាពមីនរហូតដល់កម្ពុជា អាចសម្រេចនូវគោលដៅជាប្រទេសគ្មានមីន។ ការលើកឡើងរបស់លោក Hans Risser ក្នុងជំនួបពិភាក្សាការងារ ស្ដីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា ជាមួយលោកទេសរដ្ឋមន្រ្តី លី...
ភ្នំពេញ ៖ ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃបានសម្រេចអនុញ្ញាតឲ្យបង្កើត «គណបក្សសន្តិភាពជាតិ» សរសេរអក្សរកាត់ថា «គ.ស.ជ» ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាលស្ថិតនៅផ្ទះលេខ៦៩៦ ផ្លូវបេតុង ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃផ្ញើជូន លោក រស់ សារ៉ុម តំណាងស្ថាបនិកគណបក្ស បានឲ្យដឹងថា ដើម្បីទទួលបានសុពលភាព...
យេរ៉ូសាឡឹម៖ អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បានឲ្យដឹងថា យោធាអ៊ីស្រាអែល កំពុងឃ្លាំមើលអ៊ីរ៉ង់ និងក្រុមហេសបូឡាគ្រប់ពេល សម្រាប់ការវាយប្រហារសងសឹក ដែលមានសក្តានុពលប្រឆាំងនឹងអ៊ីស្រាអែល។ លោក Hagari បានប្រាប់សន្និសីទសារព័ត៌មានថា “យើងកំពុងតាមដានយ៉ាងជាក់លាក់នូវអ្វីដែលកំពុងកើតឡើងជាមួយអ៊ីរ៉ង់ ជាមួយនឹងសមត្ថភាពទាំងអស់របស់យើង” ដោយបន្ថែមថាប្រទេសសម្ព័ន្ធមិត្ត ក៏កំពុងជួយអ៊ីស្រាអែល ក្នុងការត្រួតពិនិត្យោងដែរ។ លោកបានលើកឡើងថា “យើងប្រកាន់យកសេចក្តីថ្លែងការ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យនិងដោះស្រាយកង្វះទឹក ដើម្បីស្រោចស្របស្រូវប្រាំង ជូនប្រជាពលរដ្ឋជាង ៣០០ ហិចតា ក្នុងឃុំ៤ នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម។ លោកអភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា...
ភ្នំពេញ ៖ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សិស្សប្រុសម្នាក់រៀនថ្នាក់ទី៦ (ក) នៅសាលាបឋមសិក្សាភូមិថ្មី ស្ថិតនៅភូមិថ្មី ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលបានប្រព្រឹត្តនិងប្រើឥរិយាបថមិនសមរម្យបែបហិង្សាមកលើគ្រូបង្រៀន បានទទួលស្គាល់ កំហុស និងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តអំពើបែបនេះបន្តទៀត ដោយសន្យាថា នឹងខិតខំប្រឹងប្រែងរៀនសូត្រឡើងវិញ។...
ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ពិធីបើកសកម្មភាព “សប្តាហ៍ចិន-អាស៊ានឆ្នាំ២០២៤ “ បានធ្វើឡើងនៅក្រុងChangzhi ខេត្ត Shanxi ប្រទេសចិន។ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានផ្ញើលិខិតអបអរសាទរ។ លោក Wang Yi បានលើកឡើងថា ចាប់ពីឆ្នាំ ២០២១ ដែលលោក...
ពោធិ៍សាត់: អង្ករផ្ការំដូលចំនួន ១០ តោនត្រូវបានសប្បុរសជន យកទៅប្រគល់ជូនរដ្ខបាលខេត្តពោធិ៍សាត់នៅថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៤ នៅក្នុងបរិវេន នៃរដ្ឋបាល ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញ ចូលរួមទទួលពីសំណាក់លោកខូយ រីដា អភិបាលខេត្ត និង ជាប្រធានគណះកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់។ បើយោងតាមផេកផ្លូវការ របស់រដ្ឋបាលខេត្តពោធិ៍សាត់បានអោយដឹងថា...
ថ្ងៃទី ១១ ខែសីហា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានផ្ញើសារលិខិតអបអរសាទរ ចំពោះគណៈប្រតិភូកីឡាចិន ដែលចូលរួមការប្រកួតកីឡា អូឡាំពិករដូវក្តៅលើកទី៣៣ ។ លិខិតអបអរសាទរបានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅលើកទី៣៣ អត្តពលិកចិនបានខិតខំប្រឹងប្រែងនិងមានភាពអង់អាចក្លាហាន ដណ្ដើមបានមេដាយមាសចំនួន៤០គ្រឿង មេដាយប្រាក់២៧គ្រឿង និងមេដាយសំរឹទ្ធ២៤គ្រឿង សម្រេចបាននូវសមិទ្ធផលទាំងស្នាដៃ ផ្នែកកីឡានិងអរិយធម៌ខាងវិញ្ញាណ ដែលបានដណ្តើមកិត្តិយស ជូនមាតុប្រទេសនិងប្រជាជន។គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន សូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ...
លោក បណ្ឌិត ឆេង គីមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ហៅកាត់ AVI ចង់ឃើញសហគ្រិន និងវិនិយោគគិនខ្មែរ ចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២១ និង វេទិកាជាន់ខ្ពស់ស្ដីពីធុរកិច្ច និងវិនិយោគ ចិន-អាស៊ាន ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅចុងខែកញ្ញាខាងមុខនេះ។ លោកក៏សង្ឃឹមថា រាជរដ្ឋាភិបាលនឹងជួយសម្រួលធ្វើយ៉ាងណាឲ្យ ពួកគាត់បានចូលរួម ដើម្បីជំរុញកាលានុវត្តភាពបន្ថែមទៀត ក្នុងក្របខណ្ឌទ្វេភាគីកម្ពុជា-ចិន...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសថ្កោលទោសដាច់អហង្ការ ចំពោះការឃោសនាបង្កចលាចល សំដៅបំផ្លិចបំផ្លាញសមិទ្ធផលជាតិ និងដំណើរការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (DTA)។ នេះបើយោងតាមញត្តិគាំទ្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានត្រៀមខ្លួនជាស្រេច ដើម្បីការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារឧត្តមប្រយោជន៍ជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ដោយហ៊ានធ្វើពលិកម្មសព្វបែបយ៉ាង ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមគ្រប់រូបភាព ស្របតាមច្បាប់...