ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញផ្តល់បាឋកថាស្តីពី «ឧត្តមភាពមន្ត្រី» ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្រ្តីក្រមការ ជំនាន់ទី១១ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យម ឆ្នាំ២០២៥...
បរទេស ៖ យោងតាមការចេញផ្សាយរបស់RT អតីតអ្នកការទូតកំពូល របស់ប្លុកអឺរ៉ុបលោក Josep Borrell បាននិយាយថា សហភាពអឺរ៉ុប គួរតែឈប់ពិចារណា លើសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ុសែល កំពុងតែឈានមុខគេ លើគោលនយោបាយឌីជីថល និងការគ្រប់គ្រងលើទឹកដីGreeland។ នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ Antena 3 របស់ប្រទេសអេស្បាញកាលពីសប្តាហ៍មុន លោក...
បរទេស ៖ យោងតាមការចេញផ្សាយ របស់RT បានរាយការណ៍ កាលពីថ្ងៃអង្គារដោយដកស្រង់សម្តី មនុស្សបីនាក់ ដែលស្គាល់ពីផែនការរបស់សេតវិមានថា សហរដ្ឋអាមេរិក បាននឹងកំពុងទាមទារឱ្យវេណេស៊ុយអេឡា ក្នុងការកាត់ទំនាក់ទំនង សេដ្ឋកិច្ចជាមួយរុស្ស៊ី ចិន អ៊ីរ៉ង់ និងគុយបា ប្រសិនបើខ្លួនចង់បូមប្រេងបន្ថែមទៀត។ កងកុម្មង់ដូអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro និងភរិយា Cilia Flores...
ម៉ាឌ្រីដ ៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានឧ្យដឹងថា ការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ដោយបង្ខំ របស់សហរដ្ឋអាមេរិក ប្រថុយនឹងការរុញ ច្រានពិភពលោក ចូលទៅក្នុងយុគសម័យថ្មី ដ៏គ្រោះថ្នាក់ ហើយបានទទូចថា ប្រទេសរបស់លោកនឹងមិននៅស្ងៀមទេ នៅចំពោះមុខការរំលោភច្បាប់ អន្តរជាតិ។ ថ្លែងទៅកាន់សារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំសម្ព័ន្ធភាពឆន្ទៈសម្រាប់អ៊ុយក្រែននៅទីក្រុងប៉ារីស...
ប៉ារីស ៖ សម្ព័ន្ធភាព នៃប្រទេសលោកខាងលិច និង អឺរ៉ុបប្រហែល ៣០ បានយល់ព្រមនៅក្នុងកិច្ចប្រជុំមួយ នៅទីក្រុងប៉ារីសថា ការដោះស្រាយសន្តិភាព នាពេលអនាគតណាមួយត្រូវតែរួមបញ្ចូល ការធានាសន្តិសុខដ៏រឹងមាំ និងមានកាតព្វកិច្ចសម្រាប់អ៊ុយក្រែន។ នៅក្នុងសេចក្តីប្រកាសរួម សម្ព័ន្ធភាពនៃឆន្ទៈបាននិយាយថា ពួកគេនៅតែប្តេជ្ញាចិត្តចំពោះសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែន ស្របតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានស្វាគមន៍វឌ្ឍនភាពនៅក្នុងការចរចាថ្មីៗនេះក្នុងចំណោមសហរដ្ឋអាមេរិក អ៊ុយក្រែន និងដៃគូអឺរ៉ុប។ សម្ព័ន្ធភាពបានសង្កត់ធ្ងន់ថា...
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ «ស្ទើរតែចាប់ផ្តើមសង្គ្រាមជាមួយប្រទេសសម្ព័ន្ធមិត្ត» ក្នុងការតាមប្រមាញ់យកតំបន់ Greenland នេះបេីតាមអ្នកតាក់តែងច្បាប់ដាណឺម៉ាក Rasmus Jarlov បានឧ្យដឹងនៅលើ CNN។ សមាជិកសភាដាណឺម៉ាករូបនេះ បានឧ្យដឹងក្នុងអំឡុងពេលសម្ភាសន៍ថា «ពួកគេនិយាយអំពីសហរដ្ឋអាមេរិកថា ជាប្រទេសតែមួយគត់ ដែលអាចការពារតំបន់ Greenland បាន ប៉ុន្តែការពិតគឺថាពួកគេ គឺជាប្រទេសតែមួយគត់ ដែលគំរាមកំហែងដល់Greenland»។...
(ភ្នំពេញ) ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...
ភ្នំពេញ ៖ ការតវ៉ារបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ យូ ជា ឆេង ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ខេត្តកំពុងស្ពឺ ត្រូវបានដោះស្រាយចប់សព្វគ្រប់ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះក្រោមការយកចិត្តទុកដាក់ និងសម្របសម្រួល ពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។...
បរទេស ៖ ទិន្នន័យគយបង្ហាញថា ប្រទេសវេណេស៊ុយអេឡា បានដឹកជញ្ជូនមាសដែលមានតម្លៃជិត ៤,១៤ ពាន់លានហ្វ្រង់ស្វីស ស្មើនឹងប្រហែល ៥,២០ ពាន់លានដុល្លារ ទៅកាន់ប្រទេសស្វីសក្នុងអំឡុងពេលប៉ុន្មានឆ្នាំដំបូង នៃការដឹកនាំរបស់ប្រធានាធិបតី ដែលត្រូវបានបណ្តេញចេញពីតំណែងគឺលោក Nicolas Maduro ។ យោងតាមសារព័ត៌មាន Arab News ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃអង្គារថា អាជ្ញាធរវេណេស៊ុយអេឡា «នឹងបញ្ជូនប្រេងពី ៣០ ទៅ ៥០ លានបារ៉ែលទៅសហរដ្ឋអាមេរិក»។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រេងនឹងត្រូវបានលក់ ក្នុងតម្លៃទីផ្សារ ហើយប្រាក់ចំណូល នឹងត្រូវបានគ្រប់គ្រងដោយលោក...