ភ្នំពេញ ៖ នៅថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីល ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ។...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអេហ្ស៊ីប និងស៊ីរី បានចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា (MoU) ចំនួនពីរកាលពីថ្ងៃចន្ទ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពល ។ ក្រសួងធនធានរ៉ែរបស់អេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅទីក្រុងគែរ ដែលវានឹងគ្របដណ្តប់លើការផ្គត់ផ្គង់ ឧស្ម័នធម្មជាតិរបស់ប្រទេសអេហ្ស៊ីបទៅឲ្យប្រទេសស៊ីរីសម្រាប់ផលិតអគ្គិសនី និងការផ្តល់ផលិតផលប្រេងដើម្បីបំពេញតម្រូវការរបស់ស៊ីរី។ ភាគីទាំងពីរបានចុះហត្ថលេខាជាផ្លូវការ ក្នុងអំឡុងពេលកិច្ចប្រជុំរវាងលោក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាចង់ឃើញនូវទំនាក់ទំនង ពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគរវាងប្រទេសកម្ពុជានិងអារ៉ាប៊ីសាអូឌីត មានភាពរីកចម្រើនបន្ថែមទៀត ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយជំនួបរវាងសម្តេចតេជោ និងលោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូត អារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃនេះបានឲ្យដឹងថា ឯកអគ្គរដ្ឋទូតរុស្ស៊ីរបស់អង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេស របស់លោកថ្កោលទោសសកម្មភាព យោធារបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេស វេណេស៊ុយអេឡាកាលពីចុងសប្តាហ៍។ លោក Nebenzia បានប្រាប់កិច្ចប្រជុំបន្ទាន់មួយ របស់ក្រុមប្រឹក្សាសន្តិសុខ បន្ទាប់ពីការវាយលុក របស់សហរដ្ឋអាមេរិកលើវេណេស៊ុយអេឡាថា ៖ យើងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើ...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកប៉ែន បូណា បានបញ្ជាក់បន្ថែមចំពោះគម្រោង នៃកិច្ចប្រជុំពិសេសគណៈកម្មការខណ្ឌសីមាព្រំដែនគោក (JBC)រវាងកម្ពុជា-ថៃ គឺផ្តោតការងារវាស់វែង និងខណ្ឌសីមា ព្រមទាំងដោះស្រាយបញ្ហាយោធាថៃ កំពុងធ្វើសកម្មភាពរំលោភបំពានបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា ។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឱ្យមន្ទីរបរិស្ថាន រាជធានី ខេត្តទាំងអស់ ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងព្រៃឈើ ក្នុងភូមិសាស្ត្ររបស់ខ្លួនពិសេសមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ ផលអនុផលព្រៃឈើ កាប់ចេញពីតំបន់ការពារធម្មជាតិ ចូលរោងសិប្បកម្ម, រោងស្តុក និងឡដុតធ្យូងខុសច្បាប់។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថានលើកដំបូង សម្រាប់ឆ្នាំថ្មី នៅថ្ងៃទី៥...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និង ឧតុនិយមបានអំពាវនាវ ឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវប្រុងប្រយ័ត្ន ចំពោះអាកាសធាតុ ចុះត្រជាក់នៅពេលយប់ និងព្រឹកជាមួយនឹងខ្យល់កន្ត្រាក់ ផងដែរ ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦បានឲ្យដឹងថា ការអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះអាកាសធាតុចុះត្រជាក់នេះ ដោយសារចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ តាមការព្យាករគឺស្ថិតក្នុងអំឡុងពេលនេះ...
ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ការវិលត្រឡប់ ទៅកាន់លំនៅឋានរៀងៗ ខ្លួនរបស់ប្រជាពលរដ្ឋជាជនភៀសសឹកកម្ពុជា គឺជាលទ្ធផលដ៏ល្អប្រសើរមួយ ដែលស្ថិតនៅក្រោមការជួយជ្រោមជ្រែង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា...
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិ បានថ្លែងថា កងកម្លាំងកម្ពុជា២នាក់ បានរងរបួសធ្ងន់-ស្រាល ក្នុងពេលកំពុងរៀបចំសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រមុំបី ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៦ មករា នេះ ។ លោកស្រីបានឲ្យដឹងបន្តថា នៅវេលាម៉ោង ៧:២៧នាទីព្រឹក ថ្ងៃទី៦ ខែមករា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា...