ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ពិសេសជនភៀសសឹក ដែលត្រូវវិលត្រឡប់ទៅលំនៅដ្ឋានវិញ មេត្តាប្រុងប្រយត្ន័ខ្ពស់បំផុត ចំពោះសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាម ដែលទាហានថៃបានទម្លាក់ នាពេលកន្លងទៅ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CMAC នៅថ្ងៃទី២៩ ធ្នូ ថា «សូមអំពាវនាវដល់ប្រជាពលរដ្ឋអាជ្ញាធរមូលដ្ឋាន ជាពិសេសប្រជាជនភៀសសឹក ដែលត្រូវវិលត្រឡប់ ទៅលំនៅដ្ឋានវិញ សូមមេត្តាប្រុងប្រយត្ន័ខ្ពស់បំផុត...
អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីថ្លែងការណ៍ប្រធានាធិបតីមួយ ដែលប្រារព្ធខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាព Dayton ដែលបានបញ្ចប់សង្គ្រាមបូស្នៀឆ្នាំ១៩៩២-១៩៩៥ ។ នៅក្នុងសេចក្តីថ្លែងការណ៍នេះ ក្រុមប្រឹក្សាសន្តិសុខ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួន ចំពោះអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់ប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា (BiH) នៅក្នុងព្រំដែន ដែលទទួលស្គាល់ជាអន្តរជាតិរបស់ខ្លួន ។ ក្រុមប្រឹក្សាទទួលស្គាល់សន្តិភាព និងស្ថិរភាព ប្រកបដោយចីរភាពដែលសម្រេចបាននៅក្នុង...
ភ្នំពេញ៖ សហជីពនៅកម្ពុជា បានលើកឡើងថា មិនមានការគាបសង្កត់ សិទ្ធិសេរីភាព របស់ខ្លួនឡើយ ខណៈដែលការចុះបញ្ជិការ សហជីពមានភាពល្អប្រសើរ រហូតដល់ការចុះបញ្ជិការកើនឡើងជិត ៧ពាន់ហើយ ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មានប្រសាសន៍នៅថ្ងៃទី៣០ ខែធ្នូនេះថា ប្រសិនបើមានសហជីពមួយចំនួនតូច អះអាងថា ការចុះបញ្ជិការសហជីព មានការលំបាកនោះ ប្រហែលជាពួកគេរៀបចំឯកសារមិនទាន់បានត្រឹមត្រូវ...
ព្រះវិហារ ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ម៉ឺង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ អញ្ជើញចុះសាកសួរសុខទុក្ខវីរៈកងទ័ព វីរៈនគរបាលកំពុងសម្រាកព្យាបាលជម្ងឺ និងរបួសនៅមន្ទីរពេទ្យយោធា សម្តេចតេជោ ហ៊ុន សែន (ស្រអែម)។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក បាននាំយកអំណោយជាគ្រឿង ឧបភោគបរិគោគថវិកា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា បើគិតពីម៉ោង ៦ល្ងាច ថ្ងៃទី២៩ ខែធ្នូ ដល់ម៉ោង ១រសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ មានជនភៀសសឹក ១.៣៨០នាក់ទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ធ្វើឱ្យជនភៀសសឹក នៅសល់សរុបចំនួន ៥៩៥.៥៤៥នាក់ ក្នុងនោះស្ត្រី ៣១០.៨៤៤នាក់ និងកុមារ១៨៧.២៩២នាក់...
ឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អមដោយថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំសហជីព និងសមាគមរោងចក្រ បាននាំយកអំណោយរបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន សហជីព និងបងប្អូនកម្មករនិយោជិត ប្រគល់ជូនលោក...
ភ្នំពេញ ៖ ចាប់តាំងពីថ្ងៃដំបូង នៃជម្លោះព្រំដែនមកម្ល៉េះ ក្រុមហ៊ុនទឹកពិសាវីតាល់ និងមូលនិធិ២៥រៀល ផ្តួចផ្តើមនូវគម្រោង “ជំនួយបន្ទាន់ពីវីតាល់” ដោយបានឧបត្ថម្ភទឹកពិសា ចំនួន១០,០០០កេស និងចុះចែកជំនួយ ដោយផ្ទាល់ នូវសម្ភារចាំបាច់ រាប់ពាន់កញ្ចប់ ដល់គ្រួសារភៀសសឹក ក្រុមគ្រូពេទ្យ និងកងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យ, ព្រះវិហារ, បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់...
ភ្នំពេញ ៖ ដើម្បីធានាសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋ នឹងវិលត្រឡប់ទៅលំនៅដ្ឋានវិញ អាជ្ញាធរមីនកម្ពុជា បានអំពាវនាវ ដល់ប្រជាពលរដ្ឋកុំចូលតំបន់ណាសង្ស័យ បន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សេសសល់ពីសង្គ្រាម ហើយមុនចូលតំបន់នោះ ត្រូវសាកសួរព័ត៌មានពីអាជ្ញាធរសិន។ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ អាជ្ញាធរមីនកម្ពុជា បានឱ្យដឹងថា ដើម្បីចូលរួមបង្ការទប់ស្កាត់ នូវគ្រោះថ្នាក់ដោយសារគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោម...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃចន្ទថា សហរដ្ឋអាមេរិកបាន «វាយប្រហារ» តំបន់មួយនៅក្នុងប្រទេស វេណេស៊ុយអេឡា ជាកន្លែងដែលទូកផ្ទុកដោយគ្រឿងញៀន ដែលជាលើកដំបូង ដែលគេទទួលស្គាល់ថា ទីក្រុងវ៉ាស៊ីនតោនបានធ្វើប្រតិបត្តិការ លើដីគោកនៅក្នុង ប្រទេសវេណេស៊ុយអេឡា ចាប់តាំងពីយុទ្ធនាការដាក់សម្ពាធបាន ចាប់ផ្តើមប្រឆាំងនឹងរដ្ឋាភិបាល របស់ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ។ យោងតាមសារព័ត៌មាន Reuter ចេញផ្សាយនៅថ្ងៃទី៣០...
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា គិតមកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥គឺជាថ្ងៃឱសថវាទគ្រប់៧២ម៉ោង ឬស្មើ៣ថ្ងៃហើយ នៃការអនុវត្តបទឈប់បាញ់ ពេញលេញរវាងកម្ពុជា-ថៃ ប៉ុន្តែស្ថានការណ៍ នៅបន្ទាត់ព្រំដែន កម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ជាធម្មតា ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពការវិវត្តន៍ស្ថានការណ៍រវាងកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ...