ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំអគ្គស្នងការដ្ឋាន នគរបាលជាតិ អញ្ជើញតំណាងស្ថានទូតកូរ៉េខាងត្បូង ដើម្បីមកស្តាប់ការពន្យល់ផ្ទាល់ និងបង្ហាញបច្ចុប្បន្នភាព បន្ថែមពីលើឯកសារផ្លូវការជុំវិញ ករណីឃាតកម្មលើជនជាតិកូរ៉េខាងត្បូង នៅកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងមហាផ្ទៃ ។ យោងតាមរបាយការណ៍លទ្ធផល ប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវរបស់អគ្គស្នងការដ្ឋាន នគរបាលជាតិបានបញ្ជាក់ថា ក្នុងខណៈដែលនគរបាល ចុះល្បាតជំនាញ បានប្រទះឃើញរថយន្តដឹកសាកសពមួយគ្រឿង ក្នុងភូមិកំពង់បាយខាងត្បូង...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានជំរុញឱ្យភាគីអាមេរិក កែកំហុសរបស់ខ្លួន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បង្ហាញភាពស្មោះត្រង់ក្នុង កិច្ចពិភាក្សាពាណិជ្ជកម្ម និងធ្វើការជាមួយប្រទេសចិន ។ អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិន បានធ្វើការកត់សម្គាល់ នៅពេលធ្វើអត្ថាធិប្បាយលើការអះអាង របស់សហរដ្ឋអាមេរិកដែលថាប្រទេសចិន បានពន្យារពេលការហៅទូរស័ព្ទ ដែលបានស្នើដើម្បីពិភាក្សាអំពីការគ្រប់គ្រង ការនាំចេញរ៉ែកម្រនាពេលថ្មីៗនេះ និងសំណើរបស់សហរដ្ឋអាមេរិក ដែលថាភាគីទាំងពីរគួរតែស្វែង រកមធ្យោបាយ ដើម្បីស្តារស្ថានភាពស្ថិរភាពឡើងវិញ ។ អ្នកនាំពាក្យបានលេីកឡេីងថា...
ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មលសបច្ចេកវិទ្យា បង្រ្កាប បានករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព អូសទាញជនរងគ្រោះ ដាក់ប្រាក់វិនិយោគតាមប្រព័ន្ធតេឡេក្រាម ដោយទទួលបានប្រាក់ចំនេញច្រើនក្នុងរយ:ពេលខ្លី។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក នាយកដ្ឋានប្រឆាំងបទល្មលសបច្ចេកវិទ្យា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។ យោងតាមបទបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល នៅព្រឹកថ្ងៃទី១៤ តុលានេះ បានទទួលជួបគណៈប្រតិភូ វិនិយោគមកពី សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក សេង ញ៉ក់ សមាជិកសភា និងជាតំណាងអ្នកវិនិយោគ ព្រមទាំងមានការចូលរួមដោយលោក សូ ហ្វង់ ទីប្រឹក្សាលោក អ៊ុច...
ពោធិ៍សាត់ ÷ នៅព្រឹកថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០២៥ នៅបរិវេណសាលាស្រុកវាលវែង លោក ហេង សុភាណា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល...
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឧ្យដឹងថាលោកគិតថាទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយប្រទេសចិននឹង “ល្អ” ទោះបីជាមានភាពតានតឹង ពាណិជ្ជកម្មជាថ្មី បន្ទាប់ពីការគំរាមកំហែង របស់លោកក្នុងការដាក់ពន្ធបន្ថែម ១០០ភាគរយលើការនាំចូលរបស់ចិន ដែលចាប់ផ្តើមនៅខែក្រោយ ។ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One ថាលោកមាន...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានច្រានចោលពាក្យចចាមអារ៉ាម ដែលថា អតីតជនជាតិស៊ីរី លោក Bashar Assad ត្រូវបានបំពុល ដោយលោក Sergey Lavrov បាននិយាយថា លោក Assad និងក្រុមគ្រួសារ មានសុវត្ថិភាពនៅក្នុងទីក្រុងមូស្គូ ហើយបានរស់នៅទីនោះ ដោយគ្មានបញ្ហាអ្វីទាំងអស់...
ភ្នំពេញ ៖ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា លោកបណ្ឌិត ហេង វុទ្ធី ប្រធានសមាគម វិនិយោគចិន នៅកម្ពុជា និងទីប្រឹក្សាសេដ្ឋកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក សៀង ធីរិទ្ធ អគ្គនាយករង...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចូលរួមពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការតភ្ជាប់តំបន់ទេសចរណ៍បេតិកភណ្ឌសៀមរាប-អង្គរ ទៅកាន់តំបន់ឆ្នេរ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលជាមួយ នឹងអ៊ំ ពូមីង បងប្អូនអាជីករ និងប្រជានេសាទ នៅតាមតំបន់ឆ្នេរអង្កោល នៅស្រុកដំណាក់ចង្អើរ ខេត្តកែប។ ក្នុងពិធីសំណេះសំណាល នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ លោករដ្ឋមន្រ្តី...
ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានទទួលធុងសំរាម ពីក្រសួងបរិស្ថានចំនួន ៨២៨ ធុង ដើម្បីផ្តល់ជូនដល់រដ្ឋបាល ក្រុងស្រុក ធ្វើការបែងចែកបន្តទៅសាលារៀន មណ្ឌលសុខភាព និងវត្តអារាម ។ ពិធីប្រគល់និងទទួលនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក...