ភ្នំពេញ៖ អ្នកស្រាវជ្រាវនយោបាយ និងអ្នកទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា កម្ពុជានឹងខាតបង់ជាក់ជាមិនខាន បើសិនជាកម្ពុជាធ្វើការប្តឹង ទៅតុលាការអន្តរជាតិ ឬក៏ពឹងផ្អែកលើយន្តការដំណោះស្រាយ អន្តរជាតិលើបញ្ហាកោះគុត។ ទន្ទឹមនឹងនេះអ្នកនយោបាយខ្មែរ ដែលមានមូលដ្ឋាន នៅបរទេស ឬអតីតមេដឹកនាំគណបក្សប្រឆាំង គួរឈប់យកពលករ ធ្វើជាឈ្នាន់នយោបាយ កៀរគរធ្វើបាតុកម្មលើ ដីបរទេសដោយខុសច្បាប់ ដើម្បីបំពេញរបៀបវារៈនយោបាយ របស់ពួកគេទៀតទៅ។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងធ្ងន់ៗថា រឿងព្រំដែនរវាងកម្ពុជាថៃ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ស្អែកនេះ នៃព្រះរាជាណាចក្រកម្ពុជា និងបន្តបើកសម័យប្រជុំពេញអង្គ នៃរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ចំនួន២ ។ នេះបើតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។ សេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានលើកឡើងថានៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ព្រឹក រដ្ឋសភា នៃ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយ លោក Jimmy Panetta សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។
យេរ៉ូសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានជួបពិភាក្សាគ្នាជាមួយរដ្ឋមន្ត្រីការបរទេស អាមេរិកលោក Marco Rubio នៅទីក្រុង យេរ៉ូសាឡឹម បានឲ្យដឹងថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក កំពុងធ្វើការ “នៅក្នុងកិច្ចសហប្រតិបត្តិការ ពេញលេញ” លើបញ្ហាទាក់ទងនឹង តំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានច្រានចោលសំណើរបស់មេដឹកនាំអ៊ុយក្រែន Vladimir Zelensky ដើម្បីបង្កើត “កងទ័ពសម្រាប់ប្លុក អឺរ៉ុបឬ Army of Europe” ។ប្រភពដដែលបានសរសេរទៀតថា ប្រទេសប៉ូឡូញ បានច្រានចោលជាបន្តបន្ទាប់នូវគំនិត នៃការបង្រួបបង្រួមយោធាសហភាពអឺរ៉ុប ហើយបានតស៊ូមតិយ៉ាងមុតមាំថា...
ថ្ងៃទី ១២ ខែកុម្ភៈ រាត្រីសមោសរអបអរសាទរ បុណ្យហែអ្នកតាឆ្នាំ២០២៥នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាក់ផ្សាយដោយជោគជ័យ ក្នុងបរិយាកាសដ៏សប្បាយ រីករាយនិងសិរីមង្គល ដែលបានបង្ហាញឱ្យឃើញនូវទិដ្ឋភាព ក្នុងថ្ងៃបុណ្យដ៏សប្បាយរីករាយ ។ ប្រធានបទចំនួន១៦៨ត្រូវបានដាក់បញ្ចូលក្នុងតារាង ស្វែងរកច្រើនបំផុតលើបណ្តាញអ៊ីនធឺណែត អ្នកប្រើបណ្តាញអ៊ីនធឺណែត បានវាយតម្លៃថា “ទស្សនារាត្រីសមោសរ អបអរ សាទរបុណ្យហែ អ្នកតា នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នៅតែអាចមានអារម្មណ៍ សប្បាយរីករាយក្នុង...
នាពេលថ្មីៗកន្លងទៅនេះ មន្ត្រីជាន់ខ្ពស់របស់ប្រទេសហ្វីលីពីន បានអះអាងម្តងទៀតថា គ្រោងនឹងបញ្ជាទិញប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon របស់កងទ័ពអាមេរិក ដែលបានដាក់ពង្រាយនៅហ្វីលីពីន ព្រមទាំងបានធ្វើឱ្យបញ្ហាសមុទ្រចិនខាងត្បូង ផ្សារភ្ជាប់ជាមួយបញ្ហាប្រព័ន្ធមីស៊ីល រយៈចម្ងាយ មធ្យម Typhon ។ មិនត្រឹមតែប៉ុណ្ណោះទេ លោក David Hartman ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំនៅហ្វីលីពីន បានទម្លាយឱ្យដឹងថា ការចរចាអំពី «កិច្ចព្រមព្រៀងស្តីពីឋានៈរបស់កងទ័ពដែលទៅធ្វើទស្សនកិច្ច...
“ជិះស្គីទឹកកក គយគន់រូបចម្លាក់ព្រិលទឹកកក ប្រកួតកីឡាលើព្រិលទឹកកក មហោស្រពតន្រ្តីព្រិលទឹកកក រទេះភ្លើងបើកក្នុងទេសភាពព្រិលទឹកកក។ល។” ប៉ុន្មានឆ្នាំកន្លងទៅនេះ ទិដ្ឋភាពថ្មីនៃទេសចរណ៍ព្រិលទឹកកក ដែលលេចចេញជាបន្តបន្ទាប់ទាំងនេះ បានក្លាយជាផ្នែកដ៏សំខាន់ ក្នុងការកម្សាន្តលំហែកាយ នៅថ្ងៃឈប់ សម្រាក របស់អ្នកផងទាំងពួងជាសន្សឹមៗ ។ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំនេះ តំបន់នានានៃប្រទេសចិន សុទ្ធតែមាន មនុស្សអ៊ូរអរ ទីផ្សារបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានលេចចេញភាពទាក់ទាញ ជាបន្តបន្ទាប់...
“កាណាដាមានអារម្មណ៍ថា ខ្លួនត្រូវគេក្បួត រំលោភបំពាន និងរងការវាយប្រហារដោយគ្មានហេតុផលទាល់តែសោះ ពីសហរដ្ឋអាមេរិក ដែលជាបងធំរបស់ខ្លួន” ។ បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសដំឡើងពន្ធគយ ចំពោះប្រទេសកាណាដានាពេលថ្មីៗ កន្លងទៅនេះ លោក Derek Holt សេដ្ឋវិទូនៃធនគារ Scotia កាណាដាបានបញ្ចេញឧទាន ដូចពោលខាងលើនេះក្នុងរបាយការណ៍មួយ ។ យ៉ាងណាមិញ ទីបំផុត តើអ្នកនយោបាយកាណាដា...
ភ្នំពេញ ៖ នាយកដ្ឋាន នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបាន ចេញផ្សាយព័ត៌មានបឋម នៅវេលាម៉ោង ១៣និង១០ នាទីថ្ងៃត្រង់ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កំពុងមានករណីអគ្គិភ័យឆាបឆេះរថយន្ត Prius មួយគ្រឿង ដែលស្ថិតនៅទល់មុខរដ្ឋសភា សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕