ហ្សាការតា ៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានចេញសេចក្តីថ្លែងការណ៍មួយ ទាក់ទងនឹងបាតុកម្មនាពេលថ្មីៗនេះ ដែលបានបន្តនៅក្នុងតំបន់ជាច្រើន នៅទូទាំងប្រទេស ដោយសង្កត់ធ្ងន់ថា រដ្ឋនឹងរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ ស្របតាមច្បាប់។ លោកបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា គណបក្សនយោបាយបានចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ ចំពោះសមាជិកសភារបស់ខ្លួន ដែលបានប្រព្រឹត្តិខុស រួមទាំងការដកសមាជិកភាព ប្រាក់ឧបត្ថម្ភ និងការបំពេញទស្សនកិច្ចការងារ...
កាប៊ុល៖ ក្រសួងមហាផ្ទៃរបស់ប្រទេសនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅខេត្ត Kunar និង Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងដល់ ៦២២ នាក់ និង ១៥៥៥ នាក់ផ្សេងទៀតបានរងរបួស។ ចំនួនអ្នកស្លាប់នៅក្នុងខេត្ដ Kunar បានកើនឡើងដល់ ៦១០ នាក់ ដោយមនុស្ស ១៣០០ នាក់បានរងរបួស...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី២ ខែកញ្ញានេះ បានជំរុញឱ្យអង្គការក្រៅរដ្ឋាភិបាល និងសមាគម ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត សហការផ្ដល់ព័ត៌មាន របស់ពលករខ្មែរដែលមិនទាន់ មានការងារធ្វើមកក្រសួងការងារ ដើម្បីអាចឱ្យក្រសួងជួយសម្របសម្រួលរកការងារជូន ។ការជំរុញនេះ គឺធ្វើឡើងក្រោយពេលដែលសង្គមស៊ីវិលមួយចំនួន បានលើកឡើងពីការព្រួយបារម្ភចំពោះឱកាសការងាររបស់បងប្អូនប្រជាពលករ ដែលទើបត្រឡប់ពីប្រទេសថៃ ។ លោក ស៊ុន មេសា...
ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលប្រកាសថា សម្រាប់កម្មវិធី ផ្សាយផ្ទាល់ Press Briefing ឬបច្ចុប្បន្នភាពព័ត៌មាន ស្តីពីស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ នឹងត្រូវសម្រាកជាបណ្តោះអាសន្ន ចាប់ពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ ។ ក្នុងករណីចាំបាច់ ដែលត្រូវបន្តធ្វើឡើងវិញ ក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាល ជូនដំណឹងជាថ្មី។ សន្និសីទស្តីពីជម្លោះព្រំដែន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិ វៀត ណាម (២ កញ្ញា ១៩៤៥ – ២...
ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ បានឲ្យដឹងថា ប្រទេសរបស់លោកកំពុងប្រឈមមុខនឹង “ការគំរាមកំហែងដ៏ធំបំផុត ក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយនេះ” នៅពេលដែលសហរដ្ឋអាមេរិក បង្កើនវត្តមានកងទ័ពជើងទឹករបស់ខ្លួន នៅជិតដែនទឹករបស់ប្រទេសលោក។ នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក ម៉ាឌូរ៉ូ បានហៅសហរដ្ឋអាមេរិកថា ជាទង្វើមិនសមហេតុផល និងជា “ការគំរាមកំហែងឧក្រិដ្ឋកម្មទាំងស្រុង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា...
ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ចុះថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រាក់ចំណូលសរុប និងចំនួនភ្ញៀវទេសចរ ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០២៥ កម្ពុជារកចំណូលបានសរុប ៣១,០៦៨,៧៤៣ ដុល្លារ ពីការលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ។ ចំនួនភ្ញៀវទេសចរបរទេសសរុបមាន ៦៦៩,៦១៩...
ព្រះវិហារ ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ថ្ងៃទី២ខែកញ្ញាឆ្នាំ២០២៥នេះ បានអញ្ជេីញប្រកាសតែងតាំង លោក ឡាច ឡិះ ជាអភិបាលរងស្រុកឆែប ខេត្តព្រះវិហារ ដែលពិធីនេះធ្វេីឡេីង នៅសាលប្រជុំសាលាស្រុកឆែប ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន យ៉ាងច្រើនកុះករ ។...
ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ស្មារតីប្រកបដោយសន្តិភាពនិយមរបស់កម្ពុជា កំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើង ពីបណ្តាមេដឹកនាំនៅក្នុងពិភពលោក ។ ក្នុងសន្និសីទព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីរោងចក្រនិងក្រុមហ៊ុននានា បានចំនួន១១ ៩២៤ ១៩៤ ម៉ែត្រគូប មិនឱ្យមានការបំពុលដល់តំបន់ទឹកសាធារណៈ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបរិស្ថាន នៅកម្ពុជា ចាប់ពីខែមករា ដល់ដំនាច់ខែសីហា ឆ្នាំ២០២៥។ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា តាមរយៈការពង្រឹងការអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ ក្រសួងបរិស្ថានបានតាមដាន...