បរទេស៖ គ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បានអង្រួនភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ បណ្តាលឲ្យមនុស្សស្លាប់ជាង ៨០០នាក់ និងរបួសប្រមាណ ២.៥០០នាក់ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ បានបញ្ជាក់។ យោងតាមសារព័ត៌មាន HINDUSTAN TIMES ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមតួលេខ ដែលផ្តល់ដោយអាជ្ញាធរ ជនរងគ្រោះភាគច្រើន...
ភ្នំពេញ ៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួន ២០លានយ៉ន់ ដល់កម្ពុជា ដើម្បីជួយស្តារឡើងវិញ នូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលរងគ្រោះ ពីការប៉ះទង្គិចគ្នា នៅព្រំដែនរវាងកងទ័ពកម្ពុជា និងថៃ។ ក្រោយពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា...
នៅថ្ងៃទី ១ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី ២៥ នៃក្រុមប្រឹក្សាប្រមុខរដ្ឋ នៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការ សៀងហៃ និងថ្លែងសុន្ទរកថាគន្លឹះ ។ លោក Xi Jinping បានលើកឡើងថា យើងបាននាំមុខគេ ក្នុងការបង្កើតជាយន្តការ ទំនុកចិត្តខាងវិស័យយោធា នៅតាមតំបន់ព្រំដែន...
ភ្នំពេញ ៖ ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា ចិន បានចាត់ទុកការគាំទ្រ របស់ប្រទេសចិន លើបទឈប់បាញ់កម្ពុជា-ថៃ គឺបានរំលេចយ៉ាងច្បាស់បន្ថែមទៀត ពីគុណតម្លៃ នៃសន្តិភាពដែលជាហ្សែន របស់ប្រជាជាតិកម្ពុជានិងចិន ។ ប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជាចិន បានមានប្រសាសន៍ថា...
កំពង់ធំ៖ រថយន្តធុនធំដឹកអង្ករដំណើប ៣គ្រឿង ដែលគេអះអាងថា នាំចូលពីប្រទេសថៃ តាមច្រកព្រំដែនកំពង់ស្រឡៅ ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ច នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឃាត់បានកាលពីយប់ថ្ងៃទី៣១ ខែសីហា ឈានចូលថ្ងៃទី១ កញ្ញា ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។ ជុំវិញការឃាត់រថយន្តដឹកអង្ករដំណើបនេះ ពុំទាន់មាន ការអះអាងជាផ្លូវការ ពីសមត្ថកិច្ច...
នៅថ្ងៃទី០១ ខែ កញ្ញាឆ្នាំ ២០២៥ ស្របតាមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាល ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី ដឹកនាំធ្វើការបង្រ្កាបករណីរក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង និង ឃាត់ខ្លួនមុខសញ្ញាចំនួន ០២នាក់នៅចំណុចភូមិសួស្ដី ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ព្រមទាំងដកហូត...
ភ្នំពេញ ៖ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានទទួលយកសំណើ ក្នុងការជំរុញអោយភាគី កម្ពុជា-ថៃ ជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែន ដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥...
កណ្តាល ៖ បន្ទាប់ពីទទួលបានព័ត៌មានថាមានករណី អគ្គីភ័យ កើតឡើង នៅចំណុចផ្សារកំពង់កន្ទួត ស្ថិតក្នុងភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កម្លាំង កងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង បានចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំង និងប្រជាពលរដ្ឋ ជួយអន្តរាគមន៍ ពន្លត់បាន១០០%។ កម្លាំងជំនាញ ចុះដល់កន្លែង ធ្វើការស្រាវជ្រាវ បានរកឃើញថា...
អូស្លូ៖ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានជួបប្រជុំគ្នានៅទីក្រុង Copenhagen កាលពីថ្ងៃសៅរ៍ ហើយពួកគេបានជំរុញជាឯកច្ឆ័ន្ទឱ្យសហរដ្ឋអាមេរិ កពិចារណាឡើងវិញ នូវការសម្រេចចិត្តថ្មីៗ របស់ខ្លួនក្នុងការបដិសេធទិដ្ឋាការ ចូលរបស់មន្ត្រីប៉ាឡេស្ទីន ។ ក្រសួងការបរទេស សហរដ្ឋអាមេរិកបានឲ្យដឹងកាលពីថ្ងៃសុក្រសប្ដាហ៍មុននៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុង “បដិសេធ និងដកហូតទិដ្ឋាការ ពីសមាជិកនៃអង្គការរំដោះប៉ាឡេស្ទីន (PLO) និងអាជ្ញាធរប៉ាឡេស្ទីន (PA) មុនពេលមហាសន្និបាតអង្គការសហប្រជាជាតិ នាពេលខាងមុខ”...
កៀវ៖ អាជ្ញាធរអ៊ុយក្រែនបានឲ្យដឹងថា អតីតប្រធានសភាអ៊ុយក្រែន លោក Andriy Parubiy ត្រូវបានបាញ់សម្លាប់ កាលពីថ្ងៃសៅរ៍ នៅទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន ។ ការិយាល័យអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន បានឲ្យដឹងថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់ បានបាញ់សម្លាប់អ្នកនយោបាយអាយុ ៥៤ ឆ្នាំនៅនឹងកន្លែង។ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ប៉ូលិសកំពុងតាមស្វែងរកជនសង្ស័យ ដែលក្លែងខ្លួនជាអ្នកដឹកជញ្ជូន ហើយបានរត់គេចខ្លួនដោយម៉ូតូអគ្គិសនី។...