ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បុគ្គលិកអប់រំណា ប្រើប្រាស់ទូរស័ព្ទដៃ ក្នុងមណ្ឌលកំណែ នឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ និងមិនអនុញ្ញាតឱ្យចូលរួមក្នុងដំណើរការប្រឡងជារៀងរហូត។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នៅថ្ងៃទ៣១ ខែសីហា ឆ្នាំ២០២៥ បានបញ្ជាក់ថា «ក្នុងគោលដៅធ្វើឱ្យការប្រឡងធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
ប្រែសម្រួលៈ ណៃ តុលា បរទេស៖ ក្នុងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នាព្រឹកថ្ងៃទី៣០ ខែសីហា នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh បានប្រគល់សេចក្តីសម្រេចទទួលយកលោក Le Hoai Trung ពីការិយាល័យមជ្ឈិមបក្ស មកបម្រើការងារនៅក្រសួងការបរទេស ដោយកាន់តំណែងជារដ្ឋមន្ត្រីស្តីទី។ សារព័ត៌មាន BBC...
ភ្នំពេញ៖ លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា អធិការរងខណ្ឌចំការមន ដែលប្រើពាក្យសម្តីមិននសមរម្យទៅលើ សាក្សី ក្នុងករណីឃាតកម្មកាលពីយប់មិញនៅកោះពេជ្យ ត្រូវទទួលវិន័យនគរបាលជាតិ។ លោកបានសរសេរថា ”ខ្ញុំបាទសូមគោរពជម្រាបជូន បងប្អូនមហាជន មេត្តាជូនជ្រាបថា ករណីលោកអធិការងនគរបាលខណ្ឌចំការមន ប្រើពាក្យសម្ដីមិនសមរម្យទៅលើក្មួយៗ កាលពីយប់មិញ (ខ្ញុំបាទសូមអព្យាស្រ័យផងដោយមិនបានឆ្លើយតបបងប្អូនអ្នកលេងតាមបណ្ដាញសង្គម) ដោយខ្ញុំបាទរវល់ដឹកនាំបញ្ជាជំនាញតាមស្រាវជ្រាវរកឃាតករជារឿងសំខាន់។ ចំពោះរូបលោកអធិការរង ខ្ញុំបាទបានបញ្ជាទៅលោកស្នងការរងផែនធនធាន...
ភ្នំពេញ ៖ ក្នុងសន្និសីទប្រចាំថ្ងៃស្តីពីបច្ចុប្បន្នភាពជម្លោះកម្ពុជា-ថៃនាថ្ងៃ៣០ សីហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណាបានលើកឡើងថា គណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រី Beth Van Duyne សមាជិកសភាប្រចាំរដ្ឋ Texas បានអញ្ជើញចុះទៅពិនិត្យមើលដោយផ្ទាល់ពីស្ថានភាពជនភៀសសឹកកម្ពុជានៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ខេត្តព្រះវិហារ នៅថ្ងៃ៣០ សីហានេះ។ ក្នុងដំណើរទស្សនកិច្ចរបស់សភាអាមេរិកនេះ ក្នុងគោលបំណងស្វែងយល់ពីជីវភាពរស់នៅ...
ភ្នំពេញ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងថា កម្ពុជាអំពាវនាវឲ្យសហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិជួយអន្តរាគមន៍ទៅភាគីថៃដោះលែងយោធាកម្ពុជា ១៨ រូបដែល យោធាថៃបានប្រើល្បិចចាប់ឃាត់ខ្លួនក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃ២៨ កក្កដាដែលគិតមកទល់ពេលនេះជាង៣០ថ្ងៃហើយ។ នេះជាប្រសាសន៍របស់លោកជុំ សុន្ទរី ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅល្ងាចថ្ងៃទី៣០ ខែសីហា
ប្រែសម្រួល ឈូក បូរ៉ា ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិន បានជំរុញប្រទេសហ្វីលីពីនឱ្យឈប់លេងជាមួយភ្លើង លើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសចិន និងបញ្ឈប់ការបញ្ជូនសញ្ញាខុសណាមួយទៅកាន់កងកម្លាំងបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់”។ អ្នកនាំពាក្យបានធ្វើការកត់សម្គាល់នៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើប្រទេសហ្វីលីពីនដែលអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចដោយប្រធាននាយកដ្ឋានកិច្ចការបរទេសនៃអាជ្ញាធរតៃវ៉ាន់។ មានសេចក្តីរាយការណ៍ថា ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃតំបន់តៃវ៉ាន់នាពេលថ្មីៗនេះបានទៅបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីនក្នុងនាមជាប្រធានមូលនិធិមួយ ហើយលោកបានជួបជាមួយមន្ត្រីហ្វីលីពីនមួយចំនួន និងចូលរួមសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ អ្នកនាំពាក្យបានបន្ដថា ហ្វីលីពីន ដោយអនុញ្ញាតឱ្យលោក Lin Chia-lung ធ្វើទស្សនកិច្ចនៅប្រទេសនេះ...
ប្រែសម្រួល ឈូក បូរ៉ា ភ្នំពេញ៖ កម្ពុជា គ្រោង នឹង ប្តូរ ឈ្មោះ ផ្លូវ ហាយវ៉េ ដ៏ សំខាន់ បំផុត របស់ ខ្លួន ផ្លូវជាតិលេខ៤ ទៅជាមហាវិថី ដូណាល់ ត្រាំ ដេីម្បីតបស្នងចំពោះ...
ប្រែសម្រួលៈ ណៃ តុលា BREAKING: នាយករដ្ឋមន្ត្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញរកឃើញថា មានពិរុទ្ធពីបទរំលោភរដ្ឋធម្មនុញ្ញ អំឡុងពេលវីដេអូឃ្លីប រវាងលោកស្រី និងប្រធានព្រឹទ្ធសភាកម្ពុជា។ Khasod English បានផ្សាយថា តុលាការបានដកស្រង់សម្តីរបស់លោកស្រីPaetongtarn ទៅកាន់ប្រធានព្រឹទ្ធសភាកម្ពុជាថា មេបញ្ជាការភូមិភាគទី២ ឧត្តមសេនីយ៍ Boonsin Padklang គឺអ្នកប្រជែងរបស់លោកស្រី...
កំពង់ស្ពឺ: កូនអកត្តញ្ញូម្នាក់ បានយកអាវុធកែច្នៃប្រើហ្គាស ទៅគំរាមបាញ់ ម្តាយបង្កើតរបស់ខ្លួន ដោយសារខឹងម្ដាយមិនព្រមលក់ដីកេរ្ដិ៍អាករណ៍យកលុយមកឱ្យខ្លួនចាយត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានភ្លាមៗ។ ហេតុការណ៍កូនអកត្តញ្ញូធ្វើសកម្មភាពនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទ២៥ខែសីហាឆ្នាំ២០២៥នៅចំណុចភូមិត្រពាំងសុភី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ។ លោក វរ:សេនីយ៍ ឃឹម ដាម៉ុន អធិការដ្ឋាននគរបាលស្រុក បានឲ្យដឹងថាក្រោពីទទួលបានព័ត៌មានលោកបានដឹកនាំកម្លាំងចុះទៅទីតាំងក្នុងភូមិឃុំខាងលើនិងឃាត់ខ្លួនជនសង្ស័យឈ្មោះសៀ ផល្លីន ភេទប្រុសអាយុ៣៥ឆ្នាំមានមុខរបមិនពិប្រាកដរស់នៅក្នុងភូមិឃុំកើតហេតុខាងលើដើម្បីសាកសួរ។ លោកបានបន្តទៀតថាជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីបន្តនិតិវិធី។ លោកបានបញ្ជាក់ថាជនសង្ស័យជាមនុស្សប្រើប្រាស់សារធាតុញៀននិងធ្លាប់បានបញ្ជូនទៅមណ្ឌលអប់រំបន្សាបគ្រឿងញៀន ចំនួន២លើកហើយ តែលទ្ធផលមិនថមថយនោះទេ។ សមត្ថកិច្ចបានដកហូតវត្តតាងកាំភ្លើងកែឆ្នៃចំនួន១ដេីម...