ពោធិ៍សាត់ ៖ មន្ត្រីយោធា៤នាក់ បានក្រឡាបរថយន្ត បណ្តាលឲ្យរងបួសធ្ងន់ស្រាល ៤នាក់ កាលពីវេលា ម៉ោង៣និង៤៦នាទី ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៩ ស្ថិតនៅចំនុចផ្លូវកោងនៅចំនុចផ្លូវកោង ក្នុងភូមិទួលអណ្តែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ មន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះដែលបានរងរបួសធ្ងន់ស្រាល...
បច្ចុប្បន្ននេះ គេចាត់ទុកថាមានសុខភាពល្អ ប្រៀបដូចជាមាន សុភមង្គលក្នុងខ្លួនអញ្ចឹង ទើបធ្វើអោយប្រជាពលរដ្ឋខ្មែរមួយចំនួន ងាកមករកការហាត់ប្រាណ និងលេងកីឡាក្រោយពេលដែលពួកគាត់ បានយល់ដឹងពីសារៈសំខាន់ និងអត្ថប្រយោជន៍ ដែលទទួលបាន មកពីការហាត់ប្រាណ មិនថាក្មេង ចាស់ ប្រុស ឬស្រីទេ ចាប់ផ្តើមមានទំនោរ មករកការហាត់ប្រាណ ដោយសារសុភាសិតមួយឃ្លាថា «សុខភាពជាចម្បង» ។ ក្នុងនោះ មានមនុស្សមួយចំនួន...
កោះកុង ៖ នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយក្រុងខេមរភូមិន្ទបានថ្លែងថា យើងរក្សាតម្លៃ នៃសន្តិភាពឲ្យបាន ជាដាច់ខាត កុំជឿលើសម្តីញ៉ុះញ៉ុង របស់ជនក្បត់ជាតិទណ្ឌិតសម រង្ស៊ី ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្រប់ច្បាប់ ដែលកើតចេញពីបេះដូងប្រជាពលរដ្ឋកម្ពុជា ។ ថ្លែងក្នុងកិច្ច ប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល៩ខែ ឆ្នាំ២០១៩...
បរទេស: ការិយាល័យរបស់លោក មូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បុងបាននិយាយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៣១ខែតុលានេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសារចូលរួមរំលែកទុក្ខ ដល់ប្រធានាធិបតីកូរ៉េខាងត្បូង ចំពោះមរណភាព របស់ម្ដាយលោក។ សាររបស់លោកគីមត្រូវបាន បញ្ជូនតាមរយៈភូមិព្រំដែនអន្តរកូរ៉េតាំងតែពីថ្ងៃពុធ ហើយអ្នកនាំពាក្យរបស់ លោកប្រធានាធិបតីមូនបាននិយាយថា ក្រោយមកវាត្រូវបានប្រគល់ ទៅឱ្យលោកមូនដោយផ្ទាល់ ដែលកំពុងស្នាក់នៅក្នុង ទីក្រុងប៊ូសានភាគអាគ្នេយ៍ ដែលជាកន្លែងទីកន្លែងប្រារព្ធពិធី កាន់ទុក្ខម្តាយរបស់គាត់។ អ្នកនាំពាក្យរូបនេះបាននិយាយថា លោកគីមបានសម្តែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំ និងជ្រាលជ្រៅចំពោះម្ដាយរបស់លោកមូន និងមានភាពសោកស្តាយ យ៉ាងខ្លាំងផដែរចំពោះមរណភាពរបស់លោកស្រី ប៉ុន្តែទោះបីជាយ៉ាងណាក្តីអ្នកនាំពាក្យដដែលមិនបាន បញ្ជាក់លម្អិតថា តើលោកគីមបានសរសេរអ្វីផ្សេងទៀត នៅក្នុងសារឬប្រតិកម្មរបស់លោកមូនឡើយ៕ ប្រែសម្រួល: ស៊ុន លី
បរទេស: កាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo ត្រូវបានគេមើលឃើញថា កំពុងចាប់ផ្តើមបង្កើនសេចក្តីថ្លែងការណ៍ថ្មីៗ តំណាងឲ្យសហរដ្ឋអាមេរិក ផ្តោតសំខាន់ទៅលើគណបក្សកុម្មុយនិស្ត កំពុងកាន់អំណាចរបស់ចិន ដោយនិយាយថា ខ្លួននិងចាប់ផ្តើមផ្តោតលើការ ត្រួតត្រានានារបស់អន្តរជាតិ និងចាំបាច់ត្រូវប្រឈមមុខ ទៅនឹងបញ្ហានេះ។ លោក Pompeo បានធ្វើការកត់សម្គាល់នេះ ខណៈដែលរដ្ឋបាល Trump បាននិយាយថាខ្លួននៅតែរំពឹងថា...
ភ្នំពេញ៖ ក្នុងឱកាស នៃការបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៩-២០២០ ដែលចូលមកដល់នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រហតីកម្ពុជា បានចេញនូវសារលិខិត អបអរសាទរ និងជំរុញសិស្សានុសិស្ស ដែលត្រូវគ្រប់អាយុ បានចូលរៀនគ្រប់គ្នា ។ សម្តេចតេជោ ក៏បានជំរុញឲ្យ លោកគ្រូ-អ្នកគ្រូ ត្រូវរួមគ្នាបន្តដើរ...
បរទេស: The Bloomberg នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា បានសរសេរថា ប្រធានាធិបតីពូទីន តែនឹងកំពុងប្រឈមមុខនឹងបញ្ហា ហិរញ្ញវត្ថុសាជាថ្មី នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការសម្រេចចិត្តឡើងវិញ របស់សហរដ្ឋអាមេរិក និងជួយឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន គឺលោក បាសា អាល់អាសាដ អាចគ្រប់គ្រងមកវិញ នូវផ្នែកដ៏ធំបំផុត នៅក្នុងប្រទេសដែលវាស្ថិត នៅខាងក្រៅ នៃការគ្រប់គ្រងរបស់រុស្សី។...
ប៉េកាំង: ក្រុមហ៊ុនទូរគមនាគមន៍រដ្ឋ ចំនួន៣របស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ទី៣១ ខែតុលា បានប្រកាសថានឹង ចាប់ផ្តើមការងារផ្តល់សេវា បច្ចេកវិទ្យាអ៊ិនធឺណេត 5G ដែលជាជំហានសំខាន់មួយ នៅក្នុងមហិច្ឆតា របស់ទីក្រុងប៉េកាំង ដើម្បីក្លាយជាប្រទេសមហាអំណាច បច្ចេកវិទ្យាមួយ ក្នុងពេលដែលភាពតានតឹង ពាណិជ្ជកម្ម ជាមួយនឹងររដ្ឋភិបាល ទីក្រុងវ៉ាស៊ីនតោន នៅតែបន្តនៅឡើយនោះ។ ក្នុងនោះក្រុមហ៊ុន China Mobile...
ភ្នំពេញ៖ លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជា ធិបតេយ្យមូលដ្ឋាន(គ ប ម)បានលើកឡើងក្នុងលក្ខណៈ វាយប្រហារលោក សម រង្ស៊ីដោយចំៗថា បើសិនជាអំណាច ធ្លាក់លើដៃ លោក សម រង្ស៊ី ប្រាកដមែន ជាតិនឹងជួបគ្រោះមហន្តរាយ សារជាថ្មីមិនខាន ។ លោក សាម...