ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានឈប់ថតរូបជាមួយកូនក្រមុំនៅខាងក្រៅទីលានវាយកូនហ្គោលរបស់លោក នៅរដ្ឋ Virginia កាលពីថ្ងៃសៅរ៍ភ្លាមៗបន្ទាប់ពីបានដឹងព័ត៌មានអំពីជ័យជំនះប្រធានាធិបតីជាប់ឆ្នោត គឺលោក ចូ បៃដិន ដែលជាគូប្រជែង ។ យោងតាមសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លោកប្រធានាធិបតី ត្រាំ កំពុងលេងកីឡាវាយកូនហ្គោល...
ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះគឺជាខួបទី ៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជាបានអបអរសាទរដោយបានលើកឡើងពីស្នាព្រះហស្តព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា។ ក្នុងឱកាសនេះព្រះអង្គបានលើកពីព្រះរាជបូនីយកិច្ចសង្ខេប នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ...
ភ្នំពេញ៖ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញលិខិតបន្ទាន់មួយ ដោយសម្រេចការបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេសចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ។
ភ្នំពេញ៖ ក្រោយលោក ចូ បៃដិន ផ្ដួល លោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកដែលគ្រោង នឹងស្បថចូលកាន់តំណែងនាថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ខាងមុខនោះ អ្នកវិភាគនិងតាមដានភូមិសាស្រ្តនយោបាយ បានលើកឡើងថា លោក ចូ បៃដិន នឹងបន្តអនុវត្តនយោបាយរបស់លោក អូប៉ាម៉ា អតីតប្រធានាធិបតីអាមេរិក...
ភ្នំពេញ ៖ លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រសួងអប់រំ សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ចំនួនពីរសប្តាហ៍ ដោយអនុវត្តចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា នេះតទៅ។នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។ លោក ...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាប៉េតង់ ពានរង្វាន់ “គរុគុណ” ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណ នៃពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ សូមជម្រាបថា ការរៀបចំការប្រកួតកីឡាប៉េតង់ ពានរង្វាន់ “គរុគុណ”នេះធ្វើឡើងក្នុងគោលបំណងដើម្បីរម្លឹកពីកិច្ចខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត...
បរទេស៖ វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍ម្សិលមិញនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានធ្វើការពិភាក្សាគ្នាស្តីពីជម្លោះនៅតំបន់ Nagorno-Karabakh ក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron។ មេដឹកនាំទាំងពីររូប បានធ្វើការសង្កត់ធ្ងន់លើក្តីព្រួយបារម្ភដ៏ធ្ងន់ធ្ងរ ជុំវិញការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំ រវាងកងកម្លាំងរបស់ជនជាតិភាគតិចអាមេនីនិងកងកម្លាំងអាហ្ស៊ែបៃហ្សង់ នៅក្នុងតំបន់ និងការមានការចូលរួមដោយកងកម្លាំងប្រយុទ្ធ មកពីប្រទេសស៊ីរីនិងលីប៊ី នៅក្នុងជម្លោះនោះ។ ...
ភ្នំពេញ៖ លោក តេង ភីស៊ាន តំណាងលោក ទៀ សុខា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដឹកនាំសមាជិក សមាជិកា ចុះសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូន លោកយាយ ប៊ន សុវណ្ណារ៉ា (អាយុ៧៣ឆ្នាំ)ដែលមានជីវភាពទីទ័លក្រ...