ព័ត៌មានអន្តរជាតិ

លោក ត្រាំ ចេញមកលេងកូនហ្គោល និងថតរូបជាមួយអ្នកគាំទ្រ ក្រោយចាញ់ឆ្នោត ប្រធានាធិបតីជាមួយលោក ចូ បៃដិន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានឈប់ថតរូបជាមួយកូនក្រមុំនៅខាងក្រៅទីលានវាយកូនហ្គោលរបស់លោក នៅរដ្ឋ Virginia កាលពីថ្ងៃសៅរ៍ភ្លាមៗបន្ទាប់ពីបានដឹងព័ត៌មានអំពីជ័យជំនះប្រធានាធិបតីជាប់ឆ្នោត គឺលោក ចូ បៃដិន ដែលជាគូប្រជែង ។

យោងតាមសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លោកប្រធានាធិបតី ត្រាំ កំពុងលេងកីឡាវាយកូនហ្គោល Trump National Golf Club ក្នុងរដ្ឋ Washington, D.C។

កូនក្រមុំនិងក្រុមមួយដែលលេចមុខជាភ្ញៀវក្នុងពិធីមង្គលការបានសម្តែងការគាំទ្រចំពោះប្រធានាធិបតីដោយស្រែកថា “ យើងស្រឡាញ់អ្នក” និង“ អរគុណលោកប្រធានាធិបតី” នៅក្នុងវីដេអូដែលបានបង្ហោះលើ Twitter ៕

ប្រែសម្រួលៈ ណៃ តុលា

To Top