បរទេស៖ បណ្តាប្រទេសលោកខាងលិច កំពុងបង្កើនប្រតិកម្មដែលមិនអាចគ្រប់គ្រងខ្លួនឯងបាន ជុំវិញផែនការរបស់រុស្ស៊ីក្នុងការដាក់អាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស, នេះបើតាមការលើកឡើង របស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនៅថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់ទូរទស្សន៍ Russia 1 TV លោក...
ញូវដេលី៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីឥណ្ឌាលោកស្រី Droupadi Murmu បានធ្វើការហោះហើរដោយផ្ទាល់ ជាមួយនឹងយន្តហោះចម្បាំងមួយគ្រឿងកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ ការហោះហើរដោយផ្ទាល់ របស់លោកស្រីប្រធានាធិបតីឥណ្ឌាលើកនេះបានធ្វើឲ្យវាក្លាយ ទៅជាព្រឹត្តិការណ៍នៃការហោះហើរដោយផ្ទាល់លើយន្តហោះចម្បាំង របស់ប្រធានាធិបតីឥណ្ឌាទី៣និងក៏ជាប្រធានាធីបតីស្ត្រីទី២ផងដែរ ដែលបានធ្វើបែបនេះ។ យន្តហោះចម្បាំង Su-30 MKI បានធ្វើការហោះហើរឡើងនៅឯមូលដ្ឋានទ័ពអាកាស Tezpur នៅរដ្ឋ Assam ហើយលោកស្រីប្រធានាធិបតីបានស្ថិត នៅលើយន្តហោះនេះនិងបន្តធ្វើការហោះហើរប្រមាណជា៣០នាទី មុនពេលត្រឡប់មកដីវិញព្រមជាមួយនឹងការហោះហើរ...
ការកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិគឺជាទស្សនវិជ្ជារបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានថ្លែងនៅក្នុងរដ្ឋធានីម៉ូស្គូកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ដោយគូសរំលេចយ៉ាងប្រត្យក្សពីចំណុចទាំង៥ដែលរួមមាន ទី១-ការកសាងពិភពលោក ប្រកបដោយសុខសន្តិភាពយូរអង្វែង តាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់។ ទី២-ការកសាងពិភពលោកប្រកបដោយសន្តិសុខរួម សម្រាប់ទាំងអស់គ្នាតាមរយៈការខិតខំប្រឹងប្រែងរួមគ្នា។ ទី៣-ការកសាងពិភពលោកប្រកបដោយភាពរុងរឿង រួមតាមរយៈកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ទី៤-ការកសាងពិភពលោក ប្រកបដោយភាពបើកចំហនិងបរិយាបន្នតាមរយៈការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមក និងទី៥-ការធ្វើឱ្យពិភពលោករបស់យើងស្អាត និងស្រស់ប្រកបដោយចីរភាពនៃការអភិវឌ្ឍ គំរូពណ៌បៃតងនិងកាបូនទាប។ ...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងជួបជុំមហាគ្រួសារខ្មែររស់នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ក្នុងឱកាសអបអរសាទរ មហាសង្រ្កាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦-២៥៦៧ ចំនួនប្រមាណជាង ១.២០០ នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ ក្នុងបរិយាកាសជួបជុំប្រកបដោយភាពស្និទ្ធស្នាល...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកឌីជីថលូបនីយកម្ម ក្នុងវិស័យសាធារណៈ និងឯកជន ជាការងារអាទិភាព ដើម្បីកសាងរដ្ឋាភិបាល ឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាជនឌីជីថល។ ក្នុងពិធីបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក នៃកម្ពុជា បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាល ផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍមូលធនមនុស្ស លើមុខជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា (STEM-សេ្ទម) តាមរយៈការលើកទឹកចិត្តយុវជនជំនាន់ក្រោយ ឱ្យជ្រើសរើសសិក្សាមុខជំនាញសេ្ទម។ នាឱកាសអញ្ជើញបើកវេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ថា អង្គការសហប្រជាជាតិ(UN) បានលើកឡើងកាលពីថ្ងៃសុក្រថា ខ្លួនមាន “ការព្រួយបារម្ភយ៉ាងខ្លាំង” ដោយអ្វីដែលខ្លួនបានលើកឡើងថា ជាការប្រហារជីវិតអ្នកទោសសង្រ្គាមដោយកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែននៅក្នុងសមរភូមិនោះ ។ គួរបញ្ជាក់ថា ការចោទប្រកាន់នេះបានកើតឡើងភ្លាមៗបន្ទាប់ពីក្រុង គៀវ បានចោទប្រកាន់កងកម្លាំងរុស្ស៊ីថា បានសម្លាប់ទាហានអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួនដែលត្រូវបានថតនៅមុនពេលត្រូវបានបាញ់សម្លាប់ ។...
បរទេស៖ ប្រទេសទាំងបីរួមមាន ចិន រុស្ស៊ី និង អ៊ីរ៉ង់ បានធ្វើសមយុទ្ធខ្សែក្រវាត់សុវត្ថិភាពដែនសមុទ្រប្រចាំឆ្នាំរបស់ពួកគេចាប់តាំងពីឆ្នាំ២០១៩ ហើយគ្រោងនឹងពង្រីកឱ្យរួមបញ្ចូលប្រទេសជាច្រើនទៀតនៅឆ្នាំ ២០២៤ខាងមុខ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា កងកម្លាំងទ័ពជើងទឹករុស្ស៊ី អ៊ីរ៉ង់ និងចិន បានបង្ហាញសមត្ថភាព និងសមត្ថភាពយោធារបស់ពួកគេក្នុងដំណើរការនៅក្នុងសមយុទ្ធទ្រង់ទ្រាយធំដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍។ រូបភាពពីសមយុទ្ធ ‘ខ្សែក្រវាត់សន្តិសុខសមុទ្រ’...
បរទេស៖ ប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋ លោក Vladimir Konstantinov បាននិយាយកាលពីថ្ងៃសៅរ៍ថា វឌ្ឍនភាពរបស់តំបន់ គ្រីមៀ កើតមានឡើងចាប់តាំងពីតំបន់នេះបានចូលរួមជាមួយរុស្ស៊ី ឡើងវិញក្នុងឆ្នាំ២០១៤ គឺជាក់ស្តែងណាស់ បើប្រៀបធៀបទៅនឹងសម័យកាល នៃការគ្រប់គ្រងរបស់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់លោក Konstantinov ប្រាប់ទូរទស្សន៍រុស្ស៊ីថា...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅកាន់តំបន់គ្រីមេ ដើម្បីប្រារព្ធខួបលើកទី៩ នៃការបង្រួបបង្រួមឧបទ្វីបនេះ ជាមួយប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរដ្ឋរុស្ស៊ីលោក ពូទីន បានទៅទស្សនាសាលាសិល្បៈកុមារកាលពីថ្ងៃសៅរ៍ ហើយក៏បានទៅទស្សនា ‘Korsun’ ដែលជាសាខានៃមជ្ឈមណ្ឌលកុមារអន្តរជាតិដ៏ល្បីល្បាញ Artek...