បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានថ្លែងកាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump នៅមិនទាន់សម្រេចចិត្តថាតើត្រូវវាយប្រហារលើប្រទេសអ៊ីរ៉ង់ម្តងទៀតឬយ៉ាងណានោះទេ ទោះបីជាកិច្ចចរចាសន្តិភាពនៅតែជាប់គាំងក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ថា លោក Rubio បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Atlanta រដ្ឋ...
បរទេស៖ ប្រទេសបង់ក្លាដែស នឹងបង្កើតក្រុមប្រឹក្សាកំណត់ប្រាក់ឈ្នួលមួយនៅថ្ងៃអាទិត្យ ដើម្បីពិនិត្យមើលប្រាក់ឈ្នួលរបស់កម្មករក្នុងវិស័យកាត់ដេរ បន្ទាប់ពីមានការតវ៉ាដែលបណ្តាលឱ្យរោងចក្រជាច្រើនកន្លែងត្រូវបិទទ្វារ និងបង្កឱ្យមានការប៉ះទង្គិចជាមួយប៉ូលិស ដែលធ្វើឱ្យវិស័យនាំចេញដ៏សំខាន់របស់ប្រទេសនេះជួបប្រទះនឹងសម្ពាធថ្មីមួយទៀត។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ថា កម្មករនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ កំពុងទាមទារប្រាក់ឈ្នួលអប្បបរមាចំនួន ៣០.០០០ តាកា (ស្មើនឹង ២៤៥ ដុល្លារអាមេរិក) ក្នុងមួយខែ ដែលចំនួននេះគឺច្រើនជាងទ្វេដងនៃប្រាក់ឈ្នួលបច្ចុប្បន្នចំនួន ១២.៥០០...
បេទេស៖ នៅយប់ថ្ងៃសៅរ៍ ក្រុមអ្នកបង្កចលាចលដែលពាក់អាវមានមួកគ្របក្បាល បានចូលលួចប្លន់ក្នុងហាងទំនិញនានានៅក្នុងទីក្រុងហ្វ្រែងហ្វើត (Frankfurt) ប្រទេសអាល្លឺម៉ង់ បន្ទាប់ពីមានក្រុមបាតុកររាប់ម៉ឺននាក់បានចេញមកតាមដងផ្លូវនៅក្នុងទីក្រុងធំៗជាច្រើនរបស់ប្រទេសអាល្លឺម៉ង់ ដើម្បីទាមទារឱ្យមានការកែលម្អវិស័យអប់រំ និងកាត់បន្ថយថ្លៃចំណាយលើការរស់នៅ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ការតវ៉ានេះបានកើតឡើងបន្ទាប់ពីមានរលកនៃការតវ៉ាជាច្រើននៅទូទាំងទ្វីបអឺរ៉ុបក្នុងឆ្នាំនេះ ដែលដឹកនាំដោយយុវជនជំនាន់ Gen Z។ នៅប្រទេសស៊ែប៊ី (Serbia) សកម្មភាពដែលដឹកនាំដោយនិស្សិតបានរួមចំណែកដល់ការផ្លាស់ប្តូរមេដឹកនាំដែលកាន់អំណាចយូរឆ្នាំតាមរយៈការបោះឆ្នោត ខណៈដែលការតវ៉ានៅក្នុងប្រទេសបារាំងបានប្រែក្លាយទៅជាអំពើហិង្សា...
ភ្នំពេញ៖ ក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបុរាណចិន ក្រុមទី៥ ដែលជាជំនួយ របស់ប្រទេសចិន មកកាន់ប្រទេសកម្ពុជា បានធ្វើដំណើរទៅកាន់ មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំ ដើម្បីផ្តល់សេវាពិគ្រោះយោបល់ និងព្យាបាលតាមបែបវេជ្ជសាស្ត្របុរាណចិន ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ នេះគឺជាលើកដំបូងហើយ ដែលក្រុមគ្រូពេទ្យ វេជ្ជសាស្រ្តបុរាណចិន បានរៀបចំសកម្មភាពនេះឡើងក្នុងខេត្តត្បូងឃ្មុំ។ នៅក្នុងកម្មវិធីនេះ ប្រជាពលរដ្ឋ ក្នុងតំបន់ជាង ៤០០នាក់ បានទទួលសេវា...
នៅរសៀលថ្ងៃទី ៣០ ខែតុលា នៅក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាជាមួយលោក Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទី ២ និងទី ៣ លើពិភពលោក ប្រទេសចិន និងអាល្លឺម៉ង់ មានទំនួលខុសត្រូវដ៏សំខាន់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអឺរ៉ុប ព្រមទាំងកំណើនសេដ្ឋកិច្ចសកលប្រកបដោយស្ថិរភាព...
រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថា អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាប្រឈមឆ្លងដែនដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់។ អាជ្ញាធរមានសមត្ថកិច្ច កម្ពុជាកំពុងបន្តការស៊ើបអង្កេត និងប្រតិបត្តិការអនុវត្តច្បាប់ រួមទាំងការបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មខ្នាតតូច និងបណ្ដាញដែលប្រតិបត្តិការដោយលាក់បាំងផងដែរ។ ស្ថានទូតសូមបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹង បទល្មើសឧក្រិដ្ឋកម្មទាំងនេះ ការលើកកម្ពស់នីតិរដ្ឋ ការការពារជនរងគ្រោះ និង់ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន និង ដៃគូអន្តរជាតិដទៃទៀត។ ស្ថានទូត ក៏សូមលើកទឹកចិត្តឱ្យ មានការផ្សព្វផ្សាយព័ត៌មាន...
បើសិនជាប្រៀបធៀបគណបក្សនយោបាយជាដើមឈើដ៏ធំមួយដើម នោះ ការធ្វើស្វ័យបដិវត្តន៍ គឺប្រឈមមុខនឹងបញ្ហាផ្ទៃក្នុងដោយត្រង់ៗ ជីកយកដង្កូវចេញដោយម្ចាស់ការ និងកាត់មែកងាប់ៗចោល ដើម្បីឱ្យដើមឈើធំរក្សាជីវិតបានយូរ។ ការធ្វើស្វ័យបដិវត្តន៍មិនមែនការកែកំហុសដោយអសកម្មក្រោមការបង្ខិតបង្ខំនៃកម្លាំងខាងក្រៅនោះទេ ផ្ទុយទៅវិញគឺដោះស្រាយបញ្ហាផ្ទៃក្នុងដោយសកម្មនិងម្ចាស់ការ ។ ទាក់ទិននឹងការធ្វើស្វ័យបដិវត្តន៍របស់បក្សកាន់អំណាច លោក Xi Jinping ធ្លាប់ធ្វើការប្រៀបធៀបដ៏រស់រវើកថា៖ « គឺដោយទឹកចិត្តអង់អាចដែលហ៊ានកោសឆ្អឹងដើម្បីព្យាបាលជាតិពុល និងភាពក្លាហានដែលហ៊ានកាត់ដៃខ្លួនឯង កសាងឥរិយាបថស្អាតស្អំក្នុងបក្សនិងប្រឆាំងអំពើពុករលួយយ៉ាងម៉ឺងមាត់រហូតដល់ទីបំផុត » ។ យើងអាចមើលឃើញថា ការធ្វើស្វ័យបដិវតន៍ផ្តោតលើការលុបបំបាត់បញ្ហាលំបាកដែលស្ថិតនៅទីជ្រៅក្នុងបក្ស បើនិយាយឱ្យសាមញ្ញគឺវះកាត់ផ្ទៃក្នុង ដែលចែកជា ៤ ជំហាន៖ ស្វ័យសម្អាត ស្វ័យកែលម្អ ស្វ័យកំណែទម្រង់និងលើកកម្ពស់ដោយខ្លួនឯង ដើម្បីរ៉ាប់រងភារកិច្ចគ្រប់គ្រងបក្សនិងអភិបាលកិច្ចជាតិឱ្យកាន់តែល្អប្រសើរ។ ការអនុវត្តជាក់ស្តែងនៃការប្រឆាំងអំពើពុករលួយនៃបក្សកុម្មុយនីស្តចិនក្នុងយុគសម័យថ្មីអាចនិយាយបានថាជាគំរូនៃការធ្វើស្វ័យបដិវតន៍។ ការធ្វើសកម្មភាពប្រឆាំងអំពើពុករលួយជាការកាត់ចោលមែកធាងពុកផុយ។ ការត្រួតពិនិត្យដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីពុករលួយគឺស្វ័យសម្អាត ។ ការកែសម្រួលយន្តការទាំងត្រួតពិនិត្យវិន័យនិងអធិការកិច្ចគឺជាស្វ័យកែលម្អ ។ ការកម្ទេចខ្សែសង្វាក់ផលប្រយោជន៍នៃការដោះដូប្រាក់-អំណាច គឺជាស្វ័យកំណែទម្រង់ ។ ខណៈការដែលអប់រំនិងផ្សព្វផ្សាយឱ្យសមាជិកបក្សគ្រប់រូបសុទ្ធតែគោរពច្បាប់ វិន័យបក្ស និងលក្ខន្តិកៈបក្ស គឺជាការលើកកម្ពស់ដោយខ្លួនឯង ។ សម្រាប់គណបក្សមិនតិចនៅលើពិភពលោក កាលណាជួបនឹងបញ្ហាផ្ទៃក្នុងតែងរង់ចាំផ្លាស់វេនជាមួយបក្សផ្សេង រំពឹងទុកថាបញ្ហាទំនាស់នឹងត្រូវដោះស្រាយតាមរយៈ “ការផ្លាស់វេនឱ្យមនុស្សក្រុមផ្សេងឡើងកាន់អំណាច”។ ប្រទេសចិនបានដើរតាមមាគ៌ាខុសគ្នា ៖ ផ្អែកលើការឃ្លាំមើលរបស់ប្រជាជន និងការធ្វើស្វ័យបដិវត្តន៍ ដែលជាយុទ្ធសាស្ត្រគ្រប់គ្រងទាំងផ្ទៃក្នុងនិងខាងក្រៅ ដើម្បីក្លាយជាការធានាផ្នែករបប។ មានជំនឿចិត្តលើខ្លួន ដូចនេះហ៊ានកាត់ជាតិពុលចេញ ហ៊ានកាត់ដៃខ្លួនឯង គឺដោយសារតែ ទីមួយ បក្សកុម្មុយនីស្តចិនមិនដែលពិចារណាពីផលប្រយោជន៍នៃបក្សទេ ពីដើមដល់ចប់គឺគិតតែការសម្រេចបំណងដើមអំពីការបម្រើប្រទេសជាតិ ប្រជាជាតិ និងប្រជាជន។ទីពីរ អនុវត្តតាមតម្រិះប្រាជ្ញាអភិបាលកិច្ចប្រពៃណីចិន ពោលគឺ បង្ក្រាបអំពើទុច្ចរិត ទើបមហាជនមានភាពសុខសាន្តត្រាណ។ គណបក្សនយោបាយដែលកាន់អំណាចអស់រយៈពេលយូរ គួរបង្ការហានិភ័យលាក់កំបាំងដោយម្ចាស់ការ កាន់តែត្រូវមានភាពក្លាហានក្នុងការកាត់ចោលមែកពុកផុយដោយម្ចាស់ការ។ ការធ្វើស្វ័យបដិវត្តន៍ ជា “ លេខសម្ងាត់ ” ស្នូលនៃបក្សកម្មុយនីស្តិចិនដែលជំរុញឱ្យរក្សាកម្លាំងចលករជានិច្ចផង ក៏បានផ្តល់ជាបទពិសោធ ដែលអាចរៀនសូត្របានចំពោះគណបក្សនានាលើពិភពលោកដែលចង់ដោះស្រាយបញ្ហាលំបាកអំពី « ការកាន់អំណាចរយៈពេលយូរ» ផងដែរ។
ភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈប្រតិភូ នៃសាជីវកម្មរចនាផ្លូវដែកចិន (China Railway Design Corporation – CRDC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិចិនសម្រាប់អភិវឌ្ឍន៍ (CIDCA) ដែលដឹកនាំដោយ...
វៀតណាម ៖ ការដោះដូរពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ប្រទេសវៀតណាម បានកើនឡើងលើសចំនួន ១ទ្រីលានដុល្លារអាមេរិក (១ ពាន់ពាន់លានដុល្លារ) នៅឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមមានទំហំទឹកប្រាក់ ៤៩៣ពាន់លានដុល្លារ កើនឡើង ២៧,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯការនាំចូលវិញ...
បរទេស៖ ស្ថាប័នឃ្លាំមើលការប្រកួតប្រជែងរបស់ចក្រភពអង់គ្លេស បានចាប់ផ្តើមការស៊ើបអង្កេតមួយ ដើម្បីពិនិត្យមើលថាតើក្រុមហ៊ុន Meta កំពុងដាក់ចេញនូវលក្ខខណ្ឌថ្មីដែលមានលក្ខណៈ “កេងប្រវ័ញ្ច” ដែរឬទេ ដែលអនុញ្ញាតឱ្យក្រុមហ៊ុននេះអាចប្រើប្រាស់មាតិការបស់ស្ថាប័នព័ត៌មាននានា សម្រាប់ផលិតផលរបស់ខ្លួន រួមទាំងបញ្ញាសិប្បនិម្មិត (AI) ដោយមិនផ្តល់ជម្រើសសមស្របដល់ស្ថាប័នទាំងនោះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ អាជ្ញាធរប្រកួតប្រជែង និងទីផ្សារ (CMA)...