ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ ដែលប្រារព្ធធ្វើឡើង នៅខេត្តសៀមរាប។ យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ នឹងត្រូវធ្វើឡើងក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញាក្នុងការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងតំបន់»។ សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២ មានរយៈពេលពីរថ្ងៃនេះ នឹងមានការអញ្ជើញចូលរួមពី អគ្គព្រះរាជអាជ្ញាអគ្គរដ្ឋអាជ្ញាឬប្រធានប្រតិភូមកពីបណ្តាប្រទេលស នៃសមាគមអាស៊ាន និងប្រទេសចិនផងដែរ៕
បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី៥ខែវិច្ឆិកានេះបានឲ្យដឹងថា បុរសវ័យ២៧ឆ្នាំម្នាក់ដែលត្រូវបានគេជឿជាក់ថា ជាមនុស្សដែលមានគំនិតប្រឆាំង នឹងសាសនាអ៊ីស្លាមម្តងហើយម្តងទៀត កាលពីពេលកន្លងមកនោះត្រូវ បានចាប់ខ្លួនដោយ FBI។ ប្រភពដដែលបានសរសេរទៀតថា បុរសរូបនេះក៏ត្រូវបានគេរកឃើញថាផងដែរ កំពុងស្ថិតក្នុងផែនការបំផ្ទុះគ្រាប់បែកនៅសាលាសាសនា នៃជនជាតិជ្វីហ្វមួយនៅរដ្ឋខូឡូរ៉ាដូសហរដ្ឋអាមេរិក។ FBI បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាលោក Richard Holzer អតីតសមាជិកក្រុម Ku Kulux Klan ដែលមានផែនការបំផ្ទុះសាលាប្រជុំ Pueblo ភាគខាងត្បូងនៃក្រុង Denver កាលពីថ្ងៃអាទិត្យត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ។ យោងតាមឯកសារភស្តុតាង របស់តុលាការដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទម្សិលមិញFBI បានរកឃើញ Holzer តាមរយៈបណ្តាញហ្វេសប៊ុក ហើយបានជួបជាមួយគាត់នៅថ្ងៃទី ៣១ ខែតុលានិងថ្ងៃទី១ ខែវិច្ឆិកាក្នុងអំឡុងពេលនោះ Holzer បានបញ្ជាក់ម្តងហើយម្តងទៀតថា គាត់បានត្រៀមឆ្លងកាត់ការវាយប្រហារនេះ ហើយបន្ទាប់មកភ្នាក់ងារទាំងនោះបានផ្តល់ គ្រឿងផ្ទុះក្លែងក្លាយដល់Holzerដើម្បីជាឡេសអាចចូលទៅដល់ ក្បែរបុរសរូបនេះ៕ ប្រែសម្រួល: ស៊ុន លី
បរទេស៖ ស្របពេលដែល មន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប ធ្វើទស្សនកិច្ចកូរ៉េខាងត្បូងនោះ ប្រទេសឯកោ កូរ៉េខាងជើង បាននិយាយនៅថ្ងៃអង្គារនេះថា របាយការណ៍អាមេរិកមួយ ដែលហៅកូរ៉េខាងជើង ថាប្រទេសគាំទ្រ ដល់អំពើភេរវកម្មនោះ បង្ហាញឲ្យឃើញនូវគោលនយោបាយ ប្រកបដោយអរិភាព រារាំងដល់ភាពរីកចម្រើនក្នុងកិច្ចពិភាក្សា លុបបំបាត់នុយក្លេអ៊ែ។ ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមរិក ពីបទបរាជ័យ ក្នុងការបង្ហាញនូវភាពបត់បែន ក្រោយការបរាជ័យក្នុងកិច្ចពិភាក្សាគ្នា ដំបូងកាលពីខែមុន រវាងមន្ត្រីនៃប្រទេសទាំងពីរ...
ភ្នំពេញ៖ ក្នុងជំនួបរវាងគណៈគ្រប់គ្រងសាលា នៃសាលាអន្តរជាតិ ខេស៊ីអ៊ី កម្ពុជា និងអ្នកអាណាព្យាបាលសិស្ស ដើម្បីស្តាប់នូវវឌ្ឍនភាព របស់សិស្សានុសិស្ស និងស្តាប់យោបល់ របស់អ្នកអាណាព្យាបាលសិស្ស កាលពីពេលថ្មីៗនេះ អាណាព្យាបាលជាច្រើននាក់ បានលើកឡើង នូវមតិស្រដៀងគ្នាថា ក្រោយបញ្ចូលកូនៗ របស់ពួកគេ មកទទួលការអប់រំ នៅសាលាអន្តរជាតិ ខេស៊ីអ៊ី កម្ពុជា អស់មួយរយៈពេលមកនេះ កូនៗរបស់ពួកគាត់ទទួលបានភាពរីកចម្រើនច្រើនទាំងការសិក្សា...
ប៉េកាំង៖ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានប្រាប់មេដឹកនាំហុងកុងលោកស្រី Carrie Lam នៅសៀងហៃ កាលពីយប់ថ្ងៃច័ន្ទថា ការរៀបចំសណ្តាប់ធ្នាប់ឡើងវិញ គឺជាអាទិភាព សម្រាប់ទឹកដីចិន។ កិច្ចចរចានេះគឺជាលើកទីមួយ រវាងមេដឹកនាំទាំងពីរ ចាប់តាំងពីការតវ៉ាប្រឆាំងរដ្ឋាភិបាល បានទទួលសន្ទុះនៅក្នុង អតីតអាណានិគមអង់គ្លេស កាលពីខែមិថុនា ដើមឡើយលើច្បាប់ធ្វេីបត្យាប័ន ដែលមិនមានប្រជាប្រិយភាព ដែលត្រូវបានដកចេញដែលបានព្យាយាមសម្រួលការ ធ្វើបត្យាប័នទៅកាន់ចិនដីគោក។...
តូក្យូ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជប៉ុនបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ការចាប់ផ្តើមដំណើរការដោយសហរដ្ឋអាមេរិក ដើម្បីដកខ្លួនចេញពីកិច្ចព្រមព្រៀង អាកាសធាតុទីក្រុងប៉ារីស ឆ្នាំ២០១៥ គឺជាការខកចិត្តយ៉ាងខ្លាំង។ រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក Shinjiro Koizumi បានប្រាប់អ្នកសារព័ត៌មានថា“ ការបង្កើតសង្គមមួយដែលត្រូវ បានកាត់ផ្តាច់ គឺជាបញ្ហាបន្ទាន់ ហើយចលនារបស់សហរដ្ឋអាមេរិកនៅពេលនេះ គឺមានការខកចិត្តយ៉ាងខ្លាំង” ។ លោកកូហ្សូមី បានបញ្ជាក់ថា“ វាមិនអាចទៅរួចទេក្នុងការ ជំរុញឱ្យប្រធានាធិបតីអាមេរិកលោក...
ភ្នំពេញ៖ ក្នុង ឱកាសអញ្ជេីញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានគាំទ្រគំនិតផ្តួចផ្តើមរបស់ជប៉ុន ក្នុងការបង្កើតឲ្យ មានកិច្ចសន្ទនា អាស៊ាន-ជប៉ុន។ សម្តេចតេជោ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំកំពូល អាស៊ាន-ជប៉ុនថា “កម្ពុជាសូមសំដែងនូវ ការគាំទ្រគំនិតផ្តួចផ្តើម របស់ជប៉ុន ក្នុងការបង្កើតឲ្យមានកិច្ចសន្ទនា អាស៊ាន ជប៉ុន ស្តីពីបដិវត្តន៍ឧស្សាហកម្មទី៤...
ភ្នំពេញ : តំណាង ក្រុមហ៊ុន ផលិត ដំណាប់ស្វាយដ៏ធំនៅខេត្តត្បូងឃ្មុំនៅថ្ងៃទី៥វិច្ឆិកា នេះ បានរៀបចំវេទិកា ផ្សព្វផ្សាយកុំឲ្យកម្មករចាញ់បោក ការអូសទាញ របស់ក្រុមឧទ្ទាមក្រៅច្បាប់ និងយល់ដឹង ពីគ្រោះថ្នាក់ នៃគ្រឿងញៀន ជាដេីម។ តំណាង ក្រុមហ៊ុន បានលេីកឡេីងថា កម្មករក្នុងក្រុមហ៊ុនទាំងអស់ សុទ្ធតែជាប្រជាជនស្លូតត្រង់ មិនមានពាក់ព័ន្ធ ក្នុងអំពេីក្បត់ជាតិ...
ស្វាយរៀង ៖ ឈ្មួញជនជាតិវៀតណាម ដឹកជ្រូកចំនួន៣០០ក្បាល តាមរថយន្ត៤គ្រឿង វង្វេងចូលដីខ្មែរ ជិតច្រកទ្វាព្រំដែនទ្វេភាគីបុស្សមន ឃុំបុស្សមន ស្រុករំដួល ត្រូវសមត្ថកិច្ចការិយាល័យ ផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បង្ក្រាបយកមកសួរនាំ ស្រាប់តែមានអ្នកចេញមុខ ដោះស្រាយប្រាប់ថា ជ្រូកខ្មែរទេ គឺជ្រូកក្រុមហ៊ុនស៊ីភី ដឹកមកលក់ឲ្យវៀតណាម នាំចេញទៅប្រទេសវៀតណាម ហើយទំនងវង្វេងផ្លូវ រកផ្លូវចេញទៅវៀតណាមអត់ឃើញ។...
ភ្នំពេញ ៖ នៅចំពោះមុខឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ភាគីថៃតាមរយៈឧត្តមសេនីយ៍ទោ ថាំម៉ាក់នួន វិធី មេបញ្ជាការភូមិភាគទី១ថៃ បានបញ្ជាក់យ៉ាងច្បាស់ថា គឺមិនអនុញ្ញាតឲ្យក្រុមទណ្ឌិត សម រង្ស៊ី ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីឆ្លងកាត់ចូលកម្ពុជាឡើយ។ ការប្រកាសជំហរនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី និងបក្ខពួក...