ព័ត៌មានអន្តរជាតិ

ជប៉ុន ខកចិត្ដយ៉ាងខ្លាំង ក្រោយអាមេរិក សម្រេចដកខ្លួន ចេញពីកិច្ចព្រមព្រៀងអាកាសធាតុ ទីក្រុងប៉ារីស

តូក្យូ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជប៉ុនបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ការចាប់ផ្តើមដំណើរការដោយសហរដ្ឋអាមេរិក ដើម្បីដកខ្លួនចេញពីកិច្ចព្រមព្រៀង អាកាសធាតុទីក្រុងប៉ារីស ឆ្នាំ២០១៥ គឺជាការខកចិត្តយ៉ាងខ្លាំង។

រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក Shinjiro Koizumi បានប្រាប់អ្នកសារព័ត៌មានថា“ ការបង្កើតសង្គមមួយដែលត្រូវ បានកាត់ផ្តាច់ គឺជាបញ្ហាបន្ទាន់ ហើយចលនារបស់សហរដ្ឋអាមេរិកនៅពេលនេះ គឺមានការខកចិត្តយ៉ាងខ្លាំង” ។

លោកកូហ្សូមី បានបញ្ជាក់ថា“ វាមិនអាចទៅរួចទេក្នុងការ ជំរុញឱ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្វេីសេចក្តីសម្រេចចិត្តនេះឡើងវិញ” ។

ប្រធានលេខាធិការខុទ្ទកាល័យ Yoshihide Suga ក៏បានសម្តែងការខកចិត្តផងដែរ ចំពោះការចាកចេញរបស់ សហរដ្ឋអាមេរិកដោយនិយាយថា សហគមន៍អន្តរជាតិទាំងមូលត្រូវការដោះស្រាយកំដៅផែនដី៕ ដោយ ឈូក បូរ៉ា

To Top