ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសជាមួយ មេដឹកនាំអាស៊ាន ដែលបានប្រព្រឹត្តទៅ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី ២៤ មេសា នេះ។ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១សម្តេចតេជោ...
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីវៀតណាមថ្មីបានសម្តែងការ សោកស្តាយចំពោះការរីករាលដាលជំងឺកូវីដ១៩នៅ កម្ពុជា ហើយលោកសង្ឃឹមថា ជំងឺនេះឆាប់រលត់បាត់ពីកម្ពុជា។ យោងតាមបណ្តាញសង្គមរបស់សម្តេចតេជោនៅយប់ថ្ងៃទី២៤មេសា បានលើកឡើងថា ក្នុងជំនួបពិភាក្សា ទ្វេភាគីជាលើកដំបូង ជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្រ្តីថ្មីនៃសាធារណរដ្ឋសង្គមនិយម វៀតណាម ខណៈមេដឹកនាំទាំងពីរ បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសក្រៅផ្លូវការមេដឹកនាំអាស៊ាន នៅទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី។ ប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរបាន ពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង បានឧត្ថម្ភថវិកា ចំនួន២០០លានរៀល ជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីប្រើប្រាស់សម្រាប់ការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាកដោយគ្រោះធម្មជាតិ ពិសេសខ្យល់កន្ត្រាក់ និងការរីករាលដាលជំងឺកូវីដ-១៩៕
ភ្នំពេញ៖ កម្លាំងនគរបាលក្រុងដូនកែវ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានចុះទៅលំនៅឋានមួយកន្លែង ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីណែនាំអប់រំ ដល់ម្ចាស់ផ្ទះ ឲ្យដកស្លាកនៅរបងទ្វារ មុខផ្ទះរបស់ខ្លួនចេញ ក្រោយអាជ្ញាធរមើលឃើញថា មានខ្លឹមសារមិនសមរម្យ ដោយស្លាកសម្គាល់ផ្ទះនោះ បានចារលើថ្មម៉ាប មានខ្លឹមសារថា “ភូមិគ្រឹះមីចោរចង្រៃ បងបាស់ ភូមិចក...
ភ្នំពេញ៖ លោក អ៊ួន សុវណ្ណារ៉ា ប្រធានការិយាល័យគយ និងរដ្ឋាករត្រពាំងផ្លុង និងលោកស្រី លៀប ណាលីន ព្រមទាំងសហការី និងអាជីវកនាំទំនិញចេញ-ចូល មាត់ច្រកអន្តរជាតិត្រពាំងផ្លុង នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បាននាំយកអំណោយ ជាអង្ករ ចំនួន១០តោន និងទឹកសុទ្ធឱរ៉ាល់ ២០០កេស មកប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូន ប្រជាពលរដ្ឋ...
ម៉ានីល៖ វិមានប្រធានាធិបតី Malacañang របស់ប្រទេសហ្វីលីពីន នៅថ្ងៃសុក្របានបដិសេធថា លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទ័រតេ មិនបានចុះកិច្ចព្រមព្រៀងនេសាទជាមួយប្រធានាធិបតីចិនលោកស៊ីជីនពីង ផ្ទុយនឹងសេចក្តីថ្លែងការណ៍ឆ្នាំ ២០១៩ របស់អ្នកនាំពាក្យវិមានមុនដែលអះអាងថាកិច្ចព្រមព្រៀងនេះ“ មិនផ្លូវការ” ប៉ុន្តែ“ ជាការភ្ជាប់គ្នា។ យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា មន្រ្តីចៅក្រមជាន់ខ្ពស់ចូលនិវត្តនៃតុលាការកំពូល...
បរទេស៖ យោធារបស់ប្រទេសមីយ៉ានម៉ា តាមសេចក្តីរាយការណ៍ បានបាញ់ព្រមានទូកស៊ីវិលមួយគ្រឿង ដែលដឹកមន្ត្រីល្បាតព្រំដែនថៃ ស្របពេលមានភាពតានតឹងកើនឡើង នៅតាមតំបន់ព្រំដែន ចាប់តាំងពីរបបសឹកបានដណ្ដើមអំណាច កាលពីជិត៣ខែមុន។ ការបាញ់ព្រមាននេះ បានកើតមានឡើង នៅជិតភូមិ Tha Ta Fung ក្នុងខេត្ត Mae Hong Son ស្ថិតនៅជិតទីតំាងមួយ ដែលជនជាតិភាគតិច ការ៉ែន...
ភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធិភាព កងពលតូចលេខ៧០ ធ្វើការពង្រីកទីតាំង ផ្តល់ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសទី២ ដល់គ្រួសារយោធិន រហូត ៨ខណ្ឌ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ។ សូមជម្រាបថា ទីតាំងថ្មីដែលនឹងដំណើរការចាក់វ៉ាក់សាំងនៅថ្ងៃអាទិត្យទី២៥ខែមេសាស្អែកនេះគឺនៅអនុវិទ្យាល័យហ៊ុន សែន ព្រៃវែង ស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខ័ណ្ឌដង្កោ...