បរទេស៖ នៅថ្ងៃសៅរ៍នេះ ក្រោយមួយថ្ងៃបន្ទាប់ពីមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ ហាមមិនឲ្យនាំចូលថ្នាំវ៉ាក់សាំងពីសហរដ្ឋអាមេរិកនិងអង់គ្លេសនោះ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី បានមានប្រសាសន៍ថា ក្រុមហ៊ុនបរទេស នឹងមិនអនុញ្ញាតឲ្យតេស្តថ្នាំវ៉ាក់សាំងកូវីដ១៩ លើប្រជាជនអ៊ីរ៉ង់ឡើយ។ នៅក្នុងសុន្ទរកថាមួយផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ដោយមិនបាននិយាយប្រាប់ឈ្មោះក្រុមហ៊ុន ឬក៏ផ្តល់សេចក្តីលម្អិតបន្ថែមនោះ លោក រ៉ូហានី បានមានប្រសាសន៍ដូច្នេះថា “ក្រុមហ៊ុនបរទេសចង់ផ្តល់ថ្នាំវ៉ាក់សាំងឲ្យយើង ដូច្នេះពួកវាត្រូវតែតេស្តសាកល្បងលើប្រជាជនអ៊ីរ៉ង់ ប៉ុន្តែក្រសួងសុខាភិបាលបានហាមឃាត់វា”។ តាមសេចក្តីរាយការណ៍មួយ...
បរទេស៖ អ៊ីរ៉ង់បានបង្ហាញមូលដ្ឋានក្រោមដី សម្រាប់ផ្ទុក “ មីស៊ីលយុទ្ធសាស្ត្រ” នៅឈូងសមុទ្រពែក្សរបស់ខ្លួន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ការចាក់ផ្សាយវីដេអូ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃសុក្រ បានបង្ហាញពីប្រមុខឆ្មាំបដិវត្តឥស្សរជនអ៊ីរ៉ង់ឧត្តមសេនីយ៍ Hossein Salami, ដែលកំពុងធ្វើដំណើរទៅមើលអ្វីដែលមើលទៅដូចជាផ្លូវរូងក្រោមដីដ៏វែង ដែលមានផ្ទុកកាំជ្រួចនិងមីស៊ីលបាញ់។ ឃ្លាំងផ្ទុកមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ គឺជាចំណុចមួយនៅក្នុងជម្លោះដែលកើតមានជាយូរមកហើយរបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់...
បរទេស៖ នៅមុននេះបណ្តាញសង្គម Twitter បាននិយាយថា ខ្លួនបានផ្អាកគណនីរបស់ប្រធានាធិបតីដូណាល់ត្រាំ ជាអចិន្ត្រៃយ៍ដោយសារក្តីបារម្ភថា លោកអាចនឹងប្រើប្រាស់វេទិកានេះបន្ថែមទៀត ដើម្បីញុះញង់ឱ្យមានអំពើហិង្សា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា តំណាងរាស្រ្តមកពីគណបក្សប្រធានាធិបតី លោក Jamaal Bowman បានឆ្លើយតបទៅនឹងការហាមឃាត់ គណនីរបស់ប្រធានាធិបតីដូណាល់ត្រាំក្នុងបណ្តាញសង្គម Twitter ដោយការបង្ហោះវីដេអូរបស់មន្រ្តីអាមេរិក...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ថា មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា (IMF) បានឲ្យដឹងកាលពីថ្ងៃសុក្រថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងកើនឡើងដល់៧,៩ភាគរយ នៅក្នុងឆ្នាំ២០២១នេះ បន្ទាប់ពី១,៩ភាគរយបានកើនឡើងនៅក្នុងឆ្នាំ២០២០ ខណៈដែលសកម្មភាពសេដ្ឋកិច្ចកំពុងតែបន្ត ឈានមករកសភាពដើមវិញ និងការផ្ទុះជំងឺកូវីដ១៩ក្នុងស្រុកគ្រប់គ្រងបាន ។ ក្រុមប្រឹក្សាប្រតិបត្តិរបស់ IMF បានលើកឡើងថា “សេដ្ឋកិច្ចចិន បន្តងើបឡើងវិញឆាប់រហ័សពីជំងឺឆ្លងរាតត្បាត...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរសុខាភិបាលរបស់ប្រទេសបារាំង កាលពីថ្ងៃសុក្រ បានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀតចំនួន១៩.៨១៤នាក់ ដែលទាបជាងថ្ងៃព្រហស្បតិ៍ ដែលមានចំនួន២១.៧០៣នាក់ ប៉ុន្តែវាល្អសម្រាប់ការដាក់គោលដៅរបស់រដ្ឋាភិបាល ដែលឆ្លងប្រចាំថ្ងៃត្រឹម៥.០០០នាក់ ដើម្បីបន្ធូរដល់ការរឹតត្បិត ។ ទីភ្នាក់ងារសុខភាពសាធារណៈ បានបង្ហាញអំពីតួលេខចុងក្រោយប្រចាំថ្ងៃ ក៏បានរាប់ចំនួនថា មានអ្នកស្លាប់បន្ថែមចំនួន២៨១នាក់ ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៦៧.៤៣១នាក់ ។...
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងនិយោជិកទាំងអស់ សូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប ៤៥ឆ្នាំ (១៩៦៧-២០២១) នៃចំណងអាពាហ៍ពិពាហ៍...
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ និងលោកជំទាវ, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ សូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន...
ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមនិងលោកជំទាវ ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់ សូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប ៤៥ឆ្នាំ (១៩៦៧-២០២១) នៃចំណងអាពាហ៍ពិពាហ៍...
បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ី លោក Mikhail Murashko បាននិយាយនៅថ្ងៃសៅរ៍ថា មនុស្សជាង៨សែននាក់ នៅក្នុងប្រទេសរុស្ស៊ី បានទទួលថ្នាំវ៉ាក់សាំងប្រឆាំងនឹងមេរោគកូរ៉ូណា ហើយថ្នាំវ៉ាក់សាំងជាង១,៥លានដូសត្រូវបានគេបញ្ជូនចេញសម្រាប់ចែកចាយចាក់ជូនប្រជាជន។ ប្រទេសរុស្ស៊ី ដែលបានចុះបញ្ជីថ្នាំវ៉ាក់សាំង Sputnik V របស់ខ្លួន កាលពីដើមខែធ្នូនោះ គឺមានចំនួនករណីឆ្លងជម្ងឺកូវីដ១៩ ខ្ពស់បំផុតលំដាប់ទី៤លើពិភពលោក ហើយនឹងកំពុងតែដាក់ក្តីសង្ឃឹមខ្ពស់ លើថ្នាំវ៉ាក់សាំងមួយចំនួន ដែលខ្លួនមានគម្រោងនឹងផលិតចេញ។ តាមសេចក្តីរាយការណ៍ពីទីភ្នាក់ងា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១នេះទទួលបានចៅ ស្រីម្នាក់ទៀតដែលជាចៅទី២២និងអាច ជាចៅចុងក្រោយ ប្រសិនបេីពុំមានកូនរបស់សម្ដេចណា មួយចង់បានកូន បន្ថែមទៀត នោះទេ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដេចតេជោ បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃទី៣មករា២០២១នេះខ្ញុំនិងភរិយាទទួលបានចៅ ស្រីម្នាក់ទៀត ដែលជាចៅទី២២និងអាច ជាចៅចុងក្រោយ ប្រសិនបេីពុំមានកូនណាមួយចង់បានកូន...