បរទេស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី១ខែវិច្ឆិកានេះបានឲ្យដឹងថា អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលហៅកាត់ថាណាតូលោក Jens Stoltenberg បានបង្ហាញជំហរថាណាតូ និងសម្ព័ន្ធមិត្តទាំងឡាយនៅតែ បើកទ្វារចំហសម្រាប់អ្នកទាំងអស់គ្នាណាដែលមានបំណង ចង់ចូលរួមក្នុងនោះមានទាំងអ៊ុយក្រែនផងដែរ។ លោកបាននិយាយបែបថា ក្នុងនាមជារដ្ឋដែលមានអធិបតេយ្យភាពអ៊ុយក្រែន មានសិទ្ធិក្នុងការជ្រើសរើស ប្រព័ន្ធសន្តិសុខរបស់ខ្លួន។សមាជិកភាពរបស់អង្គការណាតូ គឺជាការសម្រេចចិត្តរបស់ សមាជិកនៃសម្ព័ន្ធមិត្តណាតូ និងអ្នកដែលចង់ចូលរួមជាមួយ ហើយយើងមិនបានរំលឹកអំពីឥទ្ធិពល កាលពីអតីតកាលឡើយ។ ក្នុងនោះដែរលោក Stoltenberg បានសង្កត់ធ្ងន់ទៀតថាទីប្រឹក្សាណាតូនឹង ជួយជ្រំជ្រែងដល់អ៊ុយក្រែនក្នុង ការអនុវត្តគោលការណ៍អ៊ឺរ៉ុប-អាត្លង់ទិក និងការអនុវត្តល្អបំផុតដើម្បី ពង្រឹងនីតិរដ្ឋធានាសិទ្ធិ ជនជាតិភាគតិច និងប្រឆាំងអំពើពុករលួយទាំងឡាយ៕ ប្រែសម្រួល: ស៊ុន លី
ភ្នំពេញ៖ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជេីញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដល់ទីក្រុងបាងកក ប្រទេសថៃដោយសុវត្តិភាព នៅម៉ោង៩ និង២០នាទី ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះហេីយ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ នេះបេីយោងតាមហ្វេសប៊ុកសម្ដេចតេជោ។ វត្តមាននៃការអញ្ជើញដល់ របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់មន្ត្រីនៃ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ មន្ត្រីអង្គទូតនៃព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ ៖ មានករណី រថយន្តស្ទួចមួយគ្រឿង បានស្ទួចដែកប៉ារ៉ាស កាត់ទទឹងផ្លូវ ដើម្បីហាមឃាត់រថយន្តធំចូល ខណៈជាងកំពុងផ្សារដែក ក៏ស្រាប់តែបាក់ធ្លាក់ ចំក្បាលបុរសចំណាស់ម្នាក់ ដែលកំពុងជិះម៉ូតូ បណ្តាលឲ្យស្លាប់ ក្នុងថ្លុកឈាម នៅវេលាម៉ោងជាង១០និង២០នាទី ព្រឹកថ្ងៃទី២ ខែវិច្ចិកា ឆ្នាំ២០១៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេង រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ...
ភ្នំពេញ៖ មហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំគឺ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩” បានបើកទទួលស្វាគមន៍ សម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិត ក្នុងការទទួលបានឱកាសការងារ ជ្រើសរើសបុគ្គលិក និងចែករំលែកព័ត៌មានទីផ្សារការងារ។ ឱកាសការងារសរុបជាង២ម៉ឺន នឹងត្រូវបានផ្តល់ ដោយក្រុមហ៊ុន/សហគ្រាសធំៗ ជាង១៥០មកពីវិស័យសំខាន់ៗដូចជា៖ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, សំណង់, សណ្ឋាគារនិងបដិសណ្ឋារកិច្ច,ទូរគមនាគមន៍, ការអប់រំនិងបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ,...
ភ្នំពេញ៖ លោក ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា ថ្នាក់ដឹកនាំអាស៊ាននឹងពិនិត្យសម្រេច ទៅលើឯកសារសរុបចំនួន៤៤ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងនោះ មានឯកសារ ចំនួន១៥ ដែលត្រូវអនុម័តជាឯកច្ឆន្ទ ឯកសារចំនួន ១៣ ត្រូវសម្រេចឱ្យចេញផ្សាយ និង ឯកសារចំនួន១១ ដែលមេដឹកនាំអាស៊ាន...
ភ្នំពេញ៖ ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំកំពូលអាស៊ានលើក ទី៣៥ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចូលរួមកិច្ចប្រជុំលើក ទី២០របស់ក្រុមប្រឹក្សាសហគមន៍ នយោបាយ-សន្តិសុខអាស៊ាន។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា...
មូស្គូ៖ រដ្ឋមន្រ្តី ក្រសួងការពារជាតិអាមេរិក លោក Mark Esper បាននិយាយថា សហរដ្ឋអាមេរិកគ្រោង នឹងពង្រឹងវត្តមានយោធារបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ដោយការដាក់ពង្រាយឡើងវិញ កម្លាំងយោធារបស់ខ្លួន ទៅកាន់តំបន់នោះវិញ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើង...
បរទេស៖ ប្រភពការទូតអាស៊ាន បាននិយាយនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិកកំពុងជំរុញអាស៊ាន ស្តីបន្ទោសទៅលើប្រទេសចិន លើការទាមទារដែនសមុទ្រ ដែលបានពង្រីករបស់ខ្លួន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល ក្នុងតំបន់ដែលនឹងត្រូវធ្វើឡើង នៅទីក្រុងបាងកកនៅចុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹង ដោយផ្អែកតាមប្រភពខាងលើថា សហរដ្ឋអាមេរិកបានសរសេរ“ លិខិតមិនផ្លូវការមួយ” ដែលជំរុញឱ្យសមាជិកអាស៊ាន“ ធ្វើការតវ៉ាចំពោះការទាមទារ និងការពង្រីកដែនសមុទ្រ...
បរទេស៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី តាមសេចក្តីរាយការណ៍ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួន នៅក្នុងទីក្រុងញូដេលី នាថ្ងៃសុក្រនេះ ដើម្បីធ្វើឲ្យសហប្រតិបត្តិការ យុទ្ធសាស្ត្រកាន់តែស៊ីជម្រៅឡើង និងបានផ្លាស់ប្តូរមតិគ្នា ស្តីពីមធ្យោបាយជំរុញ បង្កើនជំនួញទ្វេភាគី។ លោក ម៉ូឌី បានប្រាប់សហសន្និសីទកាសែតមួយ...
ភ្នំពេញ៖ដើម្បីកាត់ បន្ថយការកកស្ទះជាពិសេស បង្កលក្ខណៈ ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការដើរចូល មកទស្សនាកម្មវិធី កំសាន្តនានាក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសបិទកំណាត់ផ្លូវសំខាន់ៗចំនួន១៣ខ្សែមិនឲ្យម៉ូតូឬ រថយន្តឆ្លងកាត់ឡើយ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្នងការនគរបាល រាជធានីភ្នំពេញបានឲ្យដឹងថា ផ្លូវដែលត្រូវបិទមានដូចខាងក្រោម: ផ្លូវ ២៩៤...