ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ក្រាបបង្គំទូលថ្វាយ សព្ទសាធុការពរជ័យដល់ សម្តេចម៉ែ និងព្រះមហាក្សត្រ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២១

ទូលព្រះបង្គំ ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និងលោកលោកជំទាវ , ទូលព្រះបង្គំ ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ សូមបួងសួងព្រះបារមីព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្កិសិទ្ធិក្នុងលោក ប្រោស ព្រះរាជ ទានពរជ័យ សិរីមង្គល ថ្វាយ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល, ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស ចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២១ ។

សូមព្រះរាជានុញ្ញាតិ ថ្វាយនូវព្រះសព្ទសាធុការពរ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២១នេះ សូមព្រះអង្គទាំងទ្វេ មានព្រះពលានុភាពខ្លាំង ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ជាងព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ ដ៏ត្រជាក់ជុំ សុខដុមរមនារបស់ប្រជារាស្ត្រខ្មែរ ជាកូនចៅ ចៅតួត នានិច្ចនិរន្តរ៍តរៀងទៅ ។

To Top