បរទេស៖ និស្សិតហុងកុងបានសន្យាគាំទ្រចលនា គាំទ្រលទ្ធិប្រជាធិបតេយ្យនៅប្រទេសថៃ បន្ទាប់ពីរលកបាតុកម្មប្រឆាំងរដ្ឋាភិបាល បានធ្វើឱ្យរញ្ជួយរដ្ឋធានីអស់រយៈពេលជាងមួយសប្តាហ៍មកនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមបាតុករកំពុងស្វែងរកការបណ្តេញលោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា ដែលជាអតីតមេដឹកនាំរដ្ឋប្រហារយោធា ដែលត្រូវបានតំឡើងជាថ្មីបន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីឆ្នាំមុន។ ពួកគេក៏កំពុងអំពាវនាវឱ្យមានការធ្វើវិសោធនកម្ម ធម្មនុញ្ញប្រជាធិបតេយ្យ និងកំណែទម្រង់រាជាធិបតេយ្យផងដែរ។ ការប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាល កំពុងបង្កឱ្យមានការស្រែកតវ៉ានៅបរទេស។ កាលពីថ្ងៃច័ន្ទសកម្មជនហុងកុងបានប្រមូលផ្តុំគ្នា...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់១៥៦.៤៧១នាក់ បន្ទាប់ពីមានអ្នកជំងឺចំនួន៥៧១នាក់បានស្លាប់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ មានអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀតចំនួន៣០.០២៦នាក់ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបទូទាំងប្រទេសកើនឡើងដល់៥.៣៥៣.៦៥៦នាក់ ។ ប្រទេសប្រេស៊ីល ត្រូវបានគេចាត់ទុកថា ជាប្រទេសមួយដែលរងគ្រោះធ្ងន់ធ្ងដោយសារជំងឺឆ្លងរាតត្បាតនៅទូទំាងពិភពលោក ដែលស្ថិតក្នុងលំដាប់លេខ២ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក និងឈរក្នុងលំដាប់លេខ៣ដែលមានអ្នកឆ្លងជំងឺច្រើនជាងគេ...
បរទេស៖ ប្រទេសអូស្រ្តាលីនឹងផ្តល់ថវិកាចំនួន ១០០ ០០០ ដុល្លារអូស្រ្តាលី ឬស្មើនឹង៧១ ៣៩០ ដុល្លារអាមេរិក សម្រាប់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់ប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់នៅភាគកណ្តាលប្រទេសវៀតណាម។ ជំនួយត្រូវបានប្រកាសនៅថ្ងៃសុក្រដោយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅប្រទេសវៀតណាមលោក Robyn Mudie ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា តំបន់កណ្តាលរបស់វៀតណាម...
ភ្នំពេញ៖ ក្រោយតាមដានអាកាសធាតុ នៅតាមបណ្តាប្រទេសមួយចំនួនរួចមក ក្រសួងធនធាន និងឧតុនិយម បានប្រកាសថា កម្ពុជាចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០ នឹងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ខ្លាំង។ សេចក្តីជូនដំណឹងនៅថ្ងៃ២៥ តុលា នេះបានឲ្យដឹងថាក្នុងនោះបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន រួមមានខេត្ត រតនគិរី ស្ទឹងត្រែង ព្រះវិហារ...
បរទេស៖ បញ្ហាទឹកជំនន់នៅទីក្រុង ហូជីមិញ បានកើតឡើងកាន់តែធ្ងន់ធ្ងរក្នុងរយៈពេល ៩ ខែដំបូងក្នុងឆ្នាំ២០២០នេះ ដោយមានផ្លូវចំនួន ១៨ ខ្សែទៀតបានលិចលង់ក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ផ្លូវសរុបចំនួន ៣៥ ខ្សែដែលបានជន់លិចក្នុងចន្លោះខែមករានិងកញ្ញាគឺមានចំនួនច្រើនជាងផ្លូវចំនួន ១៧ ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន, នេះបើយោងតាមរបាយការណ៍របស់មន្ទីរសំណង់ក្រុងដែលបានដាក់ជូនស្ថាប័ននីតិប្បញ្ញត្តិទីក្រុង...
រ៉ាម៉ាឡា៖ រដ្ឋាភិបាលប៉ាឡេស្ទីន កាលពីថ្ងៃសុក្របានថ្កោលទោសការធ្វើឱ្យប្រក្រតីនៃទំនាក់ទំនងរវាងស៊ូដង់ និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ ប្រធានាធិបតីប៉ាឡេស្ទីនបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន បានថ្កោលទោស និងការបដិសេធ ចំពោះការធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល ដែលដណ្តើមយកទឹកដីប៉ាឡេស្ទីន។ សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា“ គ្មាននរណាម្នាក់មានសិទ្ធិនិយាយក្នុងនាមប្រជាជនប៉ាឡេស្ទីន និងបុព្វហេតុប៉ាឡេស្ទីនបាននោះទេ” ។ នៅក្នុងនោះដែរ ក៏បានឲ្យដឹងផងដែរថា ផ្លូវទៅកាន់សន្តិភាពពេញលេញ និងយុត្តិធម៌ត្រូវតែផ្អែកលើច្បាប់អន្តរជាតិ ដំណោះស្រាយនៃភាពស្របច្បាប់អន្តរជាតិ និងឯកសារយោងជាក់លាក់តាមរបៀប...
ប៉េកាំង៖ ប្រធានាធិបតីចិនលោកស៊ីជីនពីង បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិននឹងមិនអនុញ្ញាតឱ្យកងកម្លាំងណាមួយ រំលោភអធិបតេយ្យភាពជាតិ ឬបំបែកទឹកដីដ៏ពិសិដ្ឋរបស់ខ្លួន ហើយនឹងអាចប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក ស៊ី ជីនពីងថា « យើងនឹងមិនដែលអង្គុយមើលអ្វីដែលខូចខាត ដល់អធិបតេយ្យភាពសន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ជាតិរបស់យើងឡើយ ហើយយើងក៏នឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ឬកម្លាំងណាមួយ មករំលោភបំពាននិងបែងចែកទឹកដីដ៏ពិសិដ្ឋ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសាធារណរដ្ឋលោក ដូណាល់ ត្រាំ និងគូប្រជែងខាងប្រជាធិបតេយ្យលោកចូ បៃដិន បានប៉ះទង្គិចគ្នាកាលពីថ្ងៃព្រហស្បតិ៍ជុំវិញការទូតកូរ៉េខាងជើង និងជំងឺរាតត្បាតក្នុងការជជែកដេញដោល ចុងក្រោយរបស់អ្នកទាំងពីរ មុនពេលការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី០៣ ខែវិច្ឆិកា ខណៈការស្ទង់មតិនៅតែបន្តបង្ហាញពីការប្រឆាំងជំទាស់នឹងមនុស្សទូទៅ។ ការបង្ហាញរយៈពេល ៩០ នាទីបន្ទាប់ពីការជជែកដេញដោលគ្នា របស់ប្រធានាធិបតីលើកដំបូង ដែលជាការជួបវឹកវរនៅចុងខែកញ្ញា ដែលត្រូវបានសម្គាល់ដោយការរំខាន និងការហៅឈ្មោះ ក៏ដូចជាការលុបចោលការជជែក ពិភាក្សាតាមពេលវេលា ដែលបានគ្រោងទុកលើកទី២...
បរទេស៖ ព្រះមហាក្សត្រ និងព្រះមហាក្សត្រីយានី បានថ្លែងអំណរគុណដល់អ្នកគាំទ្ររួមទាំងអតីតមេដឹកនាំអាវលឿងនិងបុរសម្នាក់ដែលបានលើករូបថតរបស់ព្រះចៅ Bhumibol នៅក្បែរកន្លែងប្រមូលផ្តុំបាតុករវ័យក្មេងដែលអ្នកខ្លះបានទាមទារឱ្យធ្វើកំណែទម្រង់រាជាធិបតេយ្យ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ព្រះមហាក្សត្រនិងព្រះមហាក្សត្រីយានី កាលពីល្ងាចថ្ងៃសុក្របានអញ្ជើញយាងជាអធិបតីក្នុងពិធីសាសនាមួយដែលប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍របស់ព្រះមហាក្សត្រ Rama V នៅសាលមហោស្រព Amarin Winitchai ក្នុងព្រះបរមរាជវាំង។ អ្នករួមព្រះរាជដំណើរ...