ភ្នំពេញ៖ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជា ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខណ្ឌដង្កោ នៅរសៀល ថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញ ចុះត្រួតពិនិត្យសំណង់សន្ទះមុខលូរំដោះទឹក ភូមិព្រែកកំពឹស ដែលឯកឧត្តម បានជួយឧបត្ថម្ភកសាងឡើង...
បរទេស៖ ប្រភពពីរដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃសៅរ៍ថា នាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀពូទីន គ្រោងនឹងធ្វើកិច្ចចរចាលើកដំបូងរបស់ពួកគេនៅថ្ងៃអង្គារនេះ បន្ទាប់ពីនាយករដ្ឋមន្រ្តីបានចូលកាន់តំណែងកាលពីសប្តាហ៍មុនដើម្បីបន្តតំណែងពីលោក ស៊ីនហ្សូ អាបេ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាតាមទូរស័ព្ទ មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបន្តការចរចាទ្វេភាគីឆ្ពោះទៅរកការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថាពលរដ្ឋនៃប្រទេសប៉េរូប្រមាណជាជាង៦លាននាក់មកហើយ ដែលត្រូវបានគេជឿជាក់ថាបានបាត់បង់ការងារដោយសារ បញ្ហាកូវីដ១៩។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីការងាររបស់ប្រទេស គឺលោក Javier Palacois ដោយបញ្ជាក់ថាចំនួននៃអ្នកអត់ការងារសរុបមានទៅដល់៨ភាគរយនៃពលរដ្ឋ របស់ប្រទេសសរុប៣២លាននាក់ ខណៈដែលតួលេខអ្នកអត់ការងារធ្វើនៅក្នុងរដ្ឋធានី Lima មានទៅដល់១៥ភាគរយ។ គួរឲ្យដឹងដែរថារដ្ឋាភិបាលប៉េរូ បានព្យាយាមរៀបចំខ្លួនការពារយ៉ាងមានប្រសិទ្ធភាពចំពោះការរីករាលដាលនៃវិរុសកូវីដ១៩ នៅក្នុងប្រទេសប៉ុន្តែវាគឺបានកំពុងធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនមានភាព លំបាកខ្លាំងផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី តាមសេចក្តីរាយការណ៍ បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទលួចយកទ្រព្យសម្បត្តិ នៅថ្ងៃសៅរ៍នេះ ក្រោយទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មថ្មី លើទីក្រុងតេអេរ៉ង់ និងបាននិយាយថា ជនជាតិអ៊ីរ៉ង់គួរតែផ្តោតកំហឹងរបស់ពួកគេលើសេតវិមាន។ នៅក្នុងសុន្ទរកថាមួយដែលផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ លោក រ៉ូហានី បានមានប្រសាសន៍ទាំងកំហឹងយ៉ាងដូច្នេះថា “អាមេរិកបានធ្វើឲ្យខូចខាតប្រាក់រាប់សិបលានដុល្លារលើប្រទេសអ៊ីរ៉ង់។ យើងមិនមានវិសាលភាពចោរកម្មបែបនេះនោះទេ ហើយទីតាំងនៃបណ្ដាសានិងការស្អប់ខ្ពើមរបស់ប្រជាជនអ៊ីរ៉ង់ គឺសេតវិមាន”។ ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេញ្ជាការរង, នាយរងសេនាធិការ,មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងបងប្អូន នាយអាវុធហត្ថជាច្រើន រូបទៀត នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បានចុះទៅសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ស៊ុន សារ៉ាឌីន មេបញ្ជាការរងខណ្ឌទួលគោក ដែលមានជម្ងឺដុះសាច់ច្រមុះចាក់ចូលខួរក្បាល...
វ៉ាទីកង់ ស៊ីធី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ថា សម្តេចសង្ឃប៉ាប បានថ្លែងប្រាប់ដល់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រថា អ្នកក្រ និងសមាជិកភាពក្នុងសង្គមដែលខ្សត់ខ្សោយ គួរតែទទួលបានការព្យាបាលជំងឺមុនគេ នៅពេលដែលវ៉ាក់សាំងប្រឆំាងនឹងវីរុសកូរ៉ូណា បានផលិតរួចរាល់នោះ ។ ថ្លែងពីទីក្រុង Vatican នៅក្នុងខ្សែវីដេអូមួយដែលសម្តេចសង្ឃបានគូសបញ្ជាក់ទៅកាន់អង្គសន្និបាតនៃអង្គការសហប្រជាជាតិ...
ឡុងដ៌៖ រដ្ឋាភិបាលអង់គ្លេស បានប្រកាសនៅថ្ងៃសុក្រម្សិលមិញនេះថា ទីក្រុងជាច្រើននឹងត្រូវជាប់គាំងក្នុងតំបន់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុង ការទប់ស្កាត់ការកើនឡើងយ៉ាងខ្លាំងនៃករណីវីរុសឆ្លងកូវីដ-១៩។ រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសលោក Matt Hancock បានប្រកាសពីវិធានការណ៍រឹតបន្តឹងថ្មីដែលនឹងត្រូវអនុវត្តនៅក្នុងទីក្រុង Leeds, Blackpool, Wigan និង Stockport ។ លោក Hancock បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទិន្នន័យចុងក្រោយបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃអត្រាគ្រោះថ្នាក់ក្នុងចំនួនប្រជាជន ១០ម៉ឺននាក់នៅក្នុងទីក្រុង Leeds,...
រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas កាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ ជួយរៀបចំសន្និសីទអន្តរជាតិ សម្រាប់សន្តិភាពនៅតំបន់មជ្ឈឹមបូព៌ា។ លោកអាបាស់ បានធ្វើការអំពាវនាវនៅក្នុងសុន្ទរកថាតាមអ៊ីនធឺណិតរបស់លោកពីទីក្រុងរ៉ាម៉ាឡា ដល់សម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ ដោយសារតែការឆ្លងរាលដាលនៃជំងឺឆ្លងកូវីដ-១៩ លោក អាបាស់ មិនអាចចូលរួមក្នុងសន្និសីទប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិបាននោះទេ។ លោកបានអំពាវនាវឱ្យអគ្គលេខាធិការយូអិនលោក Antonio Guterres សម្របសម្រួលជាមួយអង្គការសហប្រជាជាតិសហរដ្ឋអាមេរិក សហភាព អ៊ឺរ៉ុប...
ខ្ញុំសូមកោតសរសើរ ក្រុមហ៊ុនលីយ៉ុងផាត់ ដែលបានយកសេចក្តីសុខរបស់ពលរដ្ឋជាមូលដ្ឋាន មកដោះស្រាយនៅក្នុងគម្រោងអភិវឌ្ឍន៍របស់ខ្លួន ទោះបីក្រុមហ៊ុននេះ មានដីដែលមានប្លង់រឹង និងមានអនុក្រឹត្យដែលចុះហត្ថលេខា ដោយសម្តេចតេជោ នាយក្រដ្ឋមន្រ្តីក៏ដោយ ក៏ក្រុមហ៊ុនមិនប្រើកម្លាំងហិង្សា កម្លាំងសមត្ថកិច្ច ឬកម្លាំងតុលាការទៅបង្ខំបណ្តេញពលរដ្ឋ ចេញពីទីតាំងអភិវឌ្ឍន៍របស់ខ្លួនដែរ។ កាលពីសប្តាហ៍មុនតំណាងក្រុមហ៊ុន បានទៅជួបពិភាក្សាជាមួយខ្ញុំនៅវិមានសន្តិភាព ដើម្បីរិះរកដំណោះស្រាយល្អសមរម្យជូនពលរដ្ឋ និងក្រុមហ៊ុន ។ ខ្ញុំបានបញ្ជាក់ច្បាស់ជូនតំណាងក្រុមហ៊ុនរួចហើយថា មានតែដំណោះស្រាយឈរលើគោលការណ៍ ឈ្នះឈ្នះ សម្តេចតេជោទេ...