ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពិនិត្យសំណង់ សន្ទះមុខលូរំដោះទឹក នៅភូមិព្រែកកំពឹស

ភ្នំពេញ៖ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជា ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខណ្ឌដង្កោ នៅរសៀល ថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញ ចុះត្រួតពិនិត្យសំណង់សន្ទះមុខលូរំដោះទឹក ភូមិព្រែកកំពឹស ដែលឯកឧត្តម បានជួយឧបត្ថម្ភកសាងឡើង តាមសំណូមពររបស់ប្រជាពលរដ្ឋកាលពីពេលកន្លងមក ដើម្បីធានារំដោះជំនន់ទឹកភ្លៀងដែលហូរស្រោចស្រព ឆ្លងកាត់មកលើភូមិសាស្ត្រ សង្កាត់ចំនួន០៤គឺ : សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់រលួស និងសង្កាត់ព្រែកកំពឹស នៃខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងដំណើរអញ្ជើញចុះត្រួតពិនិត្យនោះ អមដំណើរដោយលោក អ៊ុយ សុន សមាជិកក្រុមប្រឹក្សាខណ្ឌ លោក កន សុកេន ចៅសង្កាតព្រែកកំពឹស ព្រមទាំង លោក លោកស្រី ក្រុមការងារ និង ក៏មាន ប្រជាពលរដ្ឋ យុវជន យុវនារីក្នុងសង្កាត់ព្រែកកំពឹស សរុបមានចំនួនប្រមាណ ២៣៦នាក់ បានមកចាំទទួលស្វាគមន៍ ក្រុមការងារ ប្រកបដោយភាព ស្និទ្ធស្នាល។  

បន្ទាប់ពីបានពិនិត្យសំណង់រួចរាល់ លោក រ័ត្ន ស្រ៊ាង បានបន្តដំណើរចុះសាកសួរសុខទុក្ខលោកស្រី ចែម ស្រីមុំ នៅភូមិព្រែកកំពឹស ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅផ្ទះ ដោយបានជួយឧបត្ថម្ភថវិកាចំនួន ១,០០០,០០០៛ ( ក្នុងនោះថវិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ៤០០,០០០៛ ) ភេសជ្ជៈ០៤កែស និងមី០២កែស ។

បន្ទាប់មកទៀត លោក បានបន្តចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋឈ្មោះ អឿ ខាន់ នៅភូមិក្រាំងស្វាយ ដែលរងគ្រោះអគ្គីភ័យ ( ឆេះផ្ទះ ) កាលពីថ្ងៃទី ២៥-០៩-២០២០ កន្លងទៅនេះ ព្រមទាំងបានឧបត្ថម្ភថវិកាចំនួន ១,៤០០,០០០៛ ( ក្នុងនោះថវិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ៤០០,០០០៛ ) ស័ង្កសី១៦០សន្លឹក , អង្ករ០៤ការ៉ុង , ទឹកប៊ូតាន់០២កែស , មី០២កែស , ទឹកត្រី+ទឹកស៊ីអ៊ីវ០៤យួរ និងត្រីខ០២យួរ។

ក្នុងឱកាសនោះ លោក រ័ត្ន ស៊្រាង ក៏បាននាំយកអាហារសម្រន់រួមមាន នំប៉ាវ ទឹកដោះគោបឺត និងទឹកសុទ្ធចែកជូនសមាជិកចូលរួមទាំងអស់ បរិភាគរួមគ្នាយ៉ាងរីករាយស្និទ្ធស្នាលក្រៃលែង និងបានឧបត្ថម្ភថវិកា ជូនដល់កម្លាំងការពារសន្តិសុខ ក្រុមការងារយុវជន យុវនារីផងដែរ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top