បរទេស៖ នៅថ្ងៃអាទិត្យ អភិបាលក្រុងបាងកកលោកឧត្តមសេនីយ៍ Aswin Kwanmuang បានចុះត្រួតពិនិត្យទំនប់ទឹកជំនន់នៅតាមបណ្តោយទន្លេចៅប្រាយ៉ា ពីស្ពាន រ៉ាម៉ា ៧ ទៅសង្កាត់ បាងណា ដែលមានចម្ងាយប្រមាណ ៧៨.៩៥ គីឡូម៉ែត្រ និងរៀបចំបាវខ្សាច់នៅតំបន់នោះដោយមិនមានទំនប់ទឹក។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ថា ស្ពានដែកប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីតាលី ត្រូវបានអគ្គិភ័យឆាបឆេះ ។ ស្ពាន Ponte dell’Industria ដែលជាស្ពានដែកដ៏ល្បីល្បាញមួយនៅក្រុងរ៉ូម ប្រទេសអ៊ីតាលី ។ ស្ពានប្រវត្តិសាស្ត្រមួយនេះ សម្រាប់ឆ្លងកាត់ទន្លេ Tiber នៅក្នុងស្រុក Ostiense នៅទីក្រុងរ៉ូម អគ្គិភ័យបានឆាបឆេះកាលពីយប់ថ្ងៃសៅរ៍ ។...
តូក្យូ៖ អនាគតនាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា គ្រោងបង្កើតមុខតំណែងរដ្ឋមន្ត្រីថ្មីមួយ សម្រាប់សន្តិសុខសេដ្ឋកិច្ចនៅក្នុងបញ្ជរបិទបាំង ចំពោះការចោទប្រកាន់ពីការលួចបច្ចេកវិទ្យាដោយប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពបានឲ្យដឹងថា លោក គីស៊ីដា ដែលនឹងបើកគណៈរដ្ឋមន្ត្រីរបស់លោក បន្ទាប់ពីត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី នៅពេលចាប់ផ្តើមសម័យប្រជុំវិសាមញ្ញ ក៏កំពុងពិចារណាតែងតាំងទីប្រឹក្សានាយករដ្ឋមន្រ្តី លើបញ្ហានេះផងដែរ។ គេមិនទាន់ដឹងថា អ្នកណានឹងចូលកាន់តំណែងភ្លាមៗនោះទេ ប៉ុន្តែរដ្ឋមន្ត្រីថ្មីត្រូវបានគេរំពឹងថា នឹងរៀបចំយុទ្ធសាស្ត្រជាតិ ដែលបង្កើតឡើងដើម្បី ទប់ស្កាត់ការបង្ហូរបច្ចេកវិទ្យាចេញពីប្រទេស។...
បាងកក៖ អាជ្ញាធរសុខាភិបាលរបស់ប្រទេស បានរាយការណ៍ឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅប្រទេសថៃ បានធ្លាក់ចុះក្រោម ១០០ នាក់ជាលើកដំបូង ចាប់តាំងពីថ្ងៃទី២៦ ខែកក្កដា។ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅប្រទេសថៃ បានកើនឡើង ៨៧ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ សរុបកើនឡើងដល់ ១៦,៩៣៧ នាក់ ខណៈករណីឆ្លងបានកើនឡើង ១១,៣៧៥ករណី...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី លើកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិបានធ្វើសុន្ទរកថា នេះនៅក្នុងសន្និសីទសារព័ត៌មាននៅពេលឆ្លើយតបទៅនឹងការស៊ើបអង្កេត ស្តីពីកិច្ចព្រមព្រៀងបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែររវាងប្រទេសទាំងបី។ លោកបានលើកឡើងថា មិនថាទម្រង់ណាក៏ដោយកិច្ចសហប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែរ នឹងធ្វើឱ្យការប្រកួតប្រជែងអាវុធ ក្នុងតំបន់កាន់តែធ្ងន់ធ្ងរបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់រារាំងកិច្ចប្រឹងប្រែងអន្តរជាតិ លើការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ និងបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពពិភពលោក។ នៅក្នុងនោះដែរកាលពីថ្ងៃពុធ...
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសនៅថ្ងៃសៅរ៍នេះថា លោកនឹងមិនឈរឈ្មោះជាអនុប្រធានាធិបតីនៅក្នុងការបោះឆ្នោតឆ្នាំ ២០២២ ហើយនឹងចូលនិវត្តន៍ពីនយោបាយ។ លោក ឌូតឺតេ អាយុ ៧៦ ឆ្នាំបានប្រាប់អ្នកកាសែតបញ្ជាក់ឲ្យដឹងថា“ ថ្ងៃនេះខ្ញុំប្រកាសចូលនិវត្តន៍ពីនយោបាយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទាក់ទងនឹងការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើល របស់លោកឌូតឺតេ ដែលបានចូលកាន់តំណែងនៅឆ្នាំ ២០១៦ សម្រាប់អាណត្តិប្រធានាធិបតីរយៈពេល ៦...
បរទេស៖ ប្រទេសរុស្ស៊ីបាននិយាយ នៅថ្ងៃសុក្រសប្ដាហ៍នេះថា ខ្លួនមានក្តីព្រួយបារម្ភថា កិច្ចព្រមព្រៀងការពារជាតិ AUKUS រវាងអូស្ត្រាលី អង់គ្លេសនិងសហរដ្ឋអាមេរិក នឹងអនុញ្ញាតឲ្យអូស្ត្រាលី ចូលក្នុងក្រុមប្រទេស ដែលប្រតិបត្តិការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ។ ទីក្រុងមូស្គូបាននិយាយនៅដើមសប្ដាហ៍នេះថា ខ្លួនកំពុងស្វែងរកព័ត៌មានបន្ថែម ស្តីពីកិច្ចព្រមព្រៀងនោះ ហើយនៅថ្ងៃសុក្រម្សិលមិញនេះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយថា លោកបានមើលឃើញថា វាជាឧបសគ្គមួយ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានណែនាំឲ្យបង្កើនការពង្រឹងថែរក្សាសន្តិសុខសណ្ដាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីបង្កបរិយាកាស ដល់ការរៀបចំការបោះឆ្នោត ឃុំ-សង្កាត់ នាពេលខាងមុខ។ ក្នុងកិច្ចប្រជុំពិនិត្យលទ្ធផល នៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ -សង្កាត់ អាណត្តិទី៥ ខេត្តព្រៃវែង និងទិសដៅអនុវត្តការងារបន្ត ព្រមទាំងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍...
បរទេស៖ មេដឹកនាំមកពីអូស្ត្រាលី ឥណ្ឌា ជប៉ុន និងអាមេរិកបានធ្វើការពិភាក្សាលើបញ្ហា ជាច្រើនរួមទាំងសន្តិសុខដែនសមុទ្រ កិច្ចសហប្រតិបត្តិការវ៉ាក់សាំងប្រឆាំងកូវីដ ក៏ដូចជាស្ថានភាពនៅប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងកិច្ចប្រជុំកំពូលលើកដំបូងនៃ « ការសន្ទនាសន្តិសុខ៤ប្រទេស» ដែលរៀបចំឡើងនៅ សេតវិមាននៅថ្ងៃទី ២៤ ខែកញ្ញា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសចិនបានព្រមានប្រទេសប្រជាធិបតេយ្យនៅអាស៊ី...
បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង តាមសេចក្តីរាយការណ៍ បានសរសេរក្នុងលិខិតអបអរសាទរមួយ ជូនដល់មេដឹកនំាទើបជាប់ឆ្នោតថ្មី របស់គណបក្សប្រឆាំងដ៏ធំរបស់កោះតៃវ៉ាន់ ដែលបានប្តេជ្ញាបន្តកិច្ចពិភាក្សាគ្នា ជាមួយទីក្រុងប៉េកាំង។ គណបក្ស Kuomintang របស់កោះតៃវ៉ាន់ នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានបោះឆ្នោតជ្រើសរើស អតីតអភិបាលក្រុមតៃប៉ិថ្មី លោក Eric Chu ឲ្យធ្វើជាមេដឹកនាំខ្លួន។ លោក...