ព័ត៌មានអន្តរជាតិ

អគ្គិភ័យឆាបឆេះ ស្ពានដែកប្រវត្តិសាស្ត្រ របស់អ៊ីតាលី

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ថា ស្ពានដែកប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីតាលី ត្រូវបានអគ្គិភ័យឆាបឆេះ ។

ស្ពាន Ponte dell’Industria ដែលជាស្ពានដែកដ៏ល្បីល្បាញមួយនៅក្រុងរ៉ូម ប្រទេសអ៊ីតាលី ។ ស្ពានប្រវត្តិសាស្ត្រមួយនេះ សម្រាប់ឆ្លងកាត់ទន្លេ Tiber នៅក្នុងស្រុក Ostiense នៅទីក្រុងរ៉ូម អគ្គិភ័យបានឆាបឆេះកាលពីយប់ថ្ងៃសៅរ៍ ។

តាមឯកសារដកស្រង់ចេញពីគេហទំព័រ វីគីប៉េឌៀ បានសរសេរថា ស្ពាននេះ សាងសង់ឡើងអំពើលោហធាតុដែក មានប្រវែង១៣១.២០ម៉ែត្រ ទទឹង៧,២៥ម៉ែត្រ ។

ផ្ទាំងពាណិជ្ជកម្ម

ស្ពាននេះត្រូវបានគេហទំព័រខាងលើកត់ត្រាឲ្យដឹងថា បានសាងសង់ឡើងក្នុងឆ្នាំ១៨៦២ និងបានបញ្ចប់ និងបើកសម្ពោធដំណើរការឆ្លងកាត់នៅក្នុងឆ្នាំ១៨៦៣ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top