ម៉ានីល៖ ប្រទេសហ្វីលីពីន បានប្រឆាំងនឹងវត្តមាននិងសកម្មភាពខុសច្បាប់របស់ចិន ដែលកំពុងបន្តនៅក្បែរកោះមួយ នៅសមុទ្រចិនខាងត្បូង ដែលធ្វើឡើងដោយប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។ ទីក្រុងម៉ានីល បានធ្វើបាតុកម្មតវ៉ាការទូតកាលពីថ្ងៃសុក្រជុំវិញ “ការដាក់ពង្រាយឥតឈប់ឈរវត្តមានយូរ និងសកម្មភាពខុសច្បាប់នៃទ្រព្យសម្បត្តិ និងនាវាសមុទ្ររបស់ចិន” នៅក្បែរកោះ Thitu។ ភាពតានតឹងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង បានកើនឡើងជាលំដាប់ក្នុងរយៈពេលរាប់ខែនៃទូកចិនរាប់រយគ្រឿង នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខចម្ងាយ ២០០ ម៉ាយរបស់ហ្វីលីពីន។ ប្រទេស ហ្វីលីពីន...
ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានសង្កេតឃើញថា មានកិច្ចការងារជាច្រើន ដែលកម្ពុជាត្រូវការ បំពេញ និងចូលរួមពីភាគីពាក់ព័ន្ធរួមទាំងស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដើម្បីឲ្យ សម្រេចបាននូវការអនុវត្តប្រព័ន្ធអេកូសេដ្ឋកិច្ច និងសង្គមឌីជីថល។ តាមរយៈគេហទំព័រហ្វេសប៊ុក នាយកដ្ឋានព័ត៌មានវិទ្យា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា កិច្ចការងារ ដែលគួរយកចិត្តទុកដាក់...
ភ្នំពេញ៖ លោក មុត ចន្ថាមនុស្សជំនិតលោក កឹម សុខាបានប្រកាសសួររកថវិការ៧០ម៉ឺនដុល្លារអាមេរិករបស់មូលនិធិទូរទស្សន៍ព្រះអាទិត្យដែលលោកយឹម សុវណ្ណ និងលោកគី វណ្ណដារ៉ាលួចដកដើម្បីយកមកជួយពលរដ្ឋ កំពុងរងគ្រោះដោយសារកូវីដ១៩នៅកម្ពុជា។ លោកថាគួរបង្វែរមូលនិធិទូរទស្សន៍ព្រះអាទិត្យ ជួយពលរដ្ឋពេលជួបការលំបាកការប្រកាសរកថវិកាមូនិធិនេះ ខណៈប្រជាពលរដ្ឋកម្ពុជា ដែលធ្លាប់ចូលរួមថវិកាក្នុងបង្កើតទូរទស្សន៍ព្រះអាទិត្យ ដែលអតីតបក្សប្រឆាំងគ្រោងបង្កើតកន្លងមក។ លោកមុត ចន្ថាបានសរសេលើបណ្តាញសង្គម នៅថ្ងៃទី២៧ឧសភាយ៉ាងដូច្នេះថា”តើមូលនិធិជាង ៧០ម៉ឺន ដុល្លារអាមេរិក សម្រាប់បង្កើតទូរទស្សន៍ព្រះអាទិត្យ នៅឯណា?គួយកមកជួយពលរដ្ឋ”។...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំ ទុរេន ចំនួន ៥ ២៨៩ហិកតា ហើយប្រជាកសិកររកប្រាក់ចំណូលបានច្រើន ក្នុង១ហិកតា អាចទទួលបានប្រមាណ ១-២ម៉ឺនដុល្លារ។ តាមរយៈគេហទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៩ ខែឧសភា...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយកាលពីរាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ថា និយតកររដ្ឋាភិបាលអង់គ្លេស កាលពីថ្ងៃសុក្រ បានផ្តល់អាជ្ញាបណ្ណសម្រាប់ការអនុញ្ញតឲ្យប្រើប្រាស់ វ៉ាក់សាំងមួយប្រភេទទៀត នៅចក្រភពអង់គ្លេស ស្របពេលដែលមានក្តីកង្វល់ អំពីការកើនករណីឆ្លងជំងឺកូវីដ-១៩ ខណៈដែលវីរុសក្លាយពូជត្រូវបានបញ្ជាក់អត្តសញ្ញាណដំបូង នៅក្នុងប្រទេសឥណ្ឌា ដែលបានឆ្លងរាលដាលនៅទូទាំងប្រទេស ។ ទីភ្នាក់ងារនិយ័តករផលិតផលថែទំាសុខភាព និងវេជ្ជសាស្ត បានឲ្យដឹងថា...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ថា យោងតាមសេចក្តីប្រកាសមួយចេញ ដោយក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា មីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីថ្មីចំនួន៧២នាក់ ដោយសារជំងឺកូវីដ-១៩ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១៤៣.៤៨៦នាក់ គិតត្រឹមថ្ងៃសុក្រ ។ គ្មានអ្នកណាម្នាក់ស្លាប់បន្ថែមទៀត ដែលត្រូវបានរាយការណ៍ឲ្យដឹងនោះទេ និងចំនួនអ្នកស្លាប់គឺនៅថេរ ៣.២១៦នាក់ ។...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៥,៥រ៉ិចទ័រ វាយប្រហារមកលើខេត្តមួយស្ថិតនៅភាកខាងកើតប្រទេសជប៉ុន ។ យោងតាមការបញ្ជាក់របស់ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៥រ៉ិចទ័រ បានអង្រួននៅចម្ងាយ១២៥គីឡូម៉ែត្រ ស្ថិតនៅភាគខាងកើតប្រទេសជប៉ុន នៅក្នុងខេត្ត Takahagi នៅវេលាម៉ោង០១និង០២នាទី ម៉ោងសកល នៅថ្ងៃសៅរ៍នេះ ។...
សាណាអា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ថា ប្រភពមួយចេញពីយោធារបស់រដ្ឋាភិបាលយ៉េមែន បានប្រាប់ដល់ស៊ិនហួថា យ៉ាងហោចណាស់ក្រុមឧទ្ទាមហួធី ចំនួន៣១នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ នៅក្នុងអំឡុងពេលវាយប្រហារដែនអាកាសដែលដឹកនាំ ដោយក្រុមចម្រុះអារ៉ាប៊ី សាអូឌីត នៅខេត្ត Marib ភាគកណ្តាលនៃប្រទេសយ៉េមែន ។ ប្រភពដែលសុំមិនបញ្ចេញ អត្តសញ្ញាណបានឲ្យដឹងថា “យន្តហោះវាយប្រហារដែនអាកាស បានសម្លាប់ក្រុមសកម្មប្រយុទ្ធនៅលើវាលខ្សាច់ ទន្ទឹមនឹងនេះដែរ ពួកគេ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសចិនស្អប់ខ្ពើម និងច្រានចោលការកត់សម្គាល់របស់តៃវ៉ាន់ ដែលពាក់ព័ន្ធនៅក្នុងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំកំពូលជប៉ុន – អ៊ឺរ៉ុប ដោយប្រទេសចិន ប្តេជ្ញាបន្តការពារអធិបតេយ្យភាពសន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន។ អ្នកនាំពាក្យបានឲ្យដឹងថា“ ការកត់សម្គាល់ដែលពាក់ព័ន្ធដោយជប៉ុន និងអឺរ៉ុប បានធ្វើហួសពីវិសាលភាពនៃការអភិវឌ្ឍន៍ធម្មតានៃទំនាក់ទំនងទ្វេភាគី ហើយវាបង្កអន្តរាយដល់សន្តិភាព និងស្ថេរភាពអន្តរជាតិ ការយោគយល់គ្នា និងការជឿទុកចិត្តគ្នាក្នុងចំណោមប្រទេសក្នុងតំបន់ មិនមែននិយាយពីផលប្រយោជន៍របស់ភាគីទី៣ នោះទេ” ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១០៦នាក់បន្ថែមទៀត ដែលជាករណី ឆ្លងក្នុងសហគមន៍ និងមានករណីជាសះស្បើយចំនួន១៧៨នាក់។