ព័ត៌មានអន្តរជាតិ

និយតករចក្រភពអង់គ្លេស ផ្តល់ការអនុញ្ញតឲ្យប្រើប្រាស់ វ៉ាក់សាំង Johnson & Johnson

ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយកាលពីរាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ថា និយតកររដ្ឋាភិបាលអង់គ្លេស កាលពីថ្ងៃសុក្រ បានផ្តល់អាជ្ញាបណ្ណសម្រាប់ការអនុញ្ញតឲ្យប្រើប្រាស់ វ៉ាក់សាំងមួយប្រភេទទៀត នៅចក្រភពអង់គ្លេស ស្របពេលដែលមានក្តីកង្វល់ អំពីការកើនករណីឆ្លងជំងឺកូវីដ-១៩ ខណៈដែលវីរុសក្លាយពូជត្រូវបានបញ្ជាក់អត្តសញ្ញាណដំបូង នៅក្នុងប្រទេសឥណ្ឌា ដែលបានឆ្លងរាលដាលនៅទូទាំងប្រទេស ។

ទីភ្នាក់ងារនិយ័តករផលិតផលថែទំាសុខភាព និងវេជ្ជសាស្ត បានឲ្យដឹងថា វ៉ាក់សាំងមួយកម្រិត ដែលផលិតដោយក្រុមហ៊ុន Johnson & Johnson “ត្រូវបានរំពឹងថា មានស្តង់ដាសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព” ។

ការផ្តល់អាជ្ញាបណ្ណទៅលើចំនួនវ៉ាក់សាំង នៅចក្រភពអង់គ្លេស កាលពីដំបូង គឺមាន៤ប្រភេទ ដែលបានអនុម័តរួច ដែលប្រើប្រាស់ចំនួន២ដូស ដែលបានផលិតដោយក្រុមហ៊ុន Pfizer/BioNTech, AstraZeneca and the University of Oxford និង Moderna ។

និយ័តករ បានឲ្យដឹងថា វ៉ាក់សាំង បានផលិតដោយសាខាក្រុមហ៊ុន J&J subsidiary Janssen ដែលបានបង្ហាញថា មានប្រសិទ្ធភាព៦៧ភាគរយ ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និងមានប្រសិទ្ធភាព៨៥ភាគរយក្នុងការទប់ស្កាត់ជំងឺ ឬអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ ។

វ៉ាក់សាំងនេះ អាចរក្សាទុកនៅក្នុងទូរទឹកកក ដែលមានសីតុណ្ហភាពពី២ដល់៨អង្សាសេ ដែលនិយតករ បានឲ្យដឹងថា វាធ្វើឲ្យ “ផ្តល់ភាពងាយស្រូលក្នុងការចែកចាយដល់ទីតាំងថែទំាជំងឺ និងទីតាំងផ្សេងៗទៀត” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top