បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលី លោក Greg Hunt បានមានប្រសាសន៍នៅថ្ងៃសៅរ៍នេះថា ប្រទេសអូស្ត្រាលី នឹងបន្តធ្វើការត្រួតពិនិត្យឡើងវិញ លើថ្នាំវ៉ាក់សាំងមេរោគកូរ៉ូណា ក្រោយការស្លាប់របស់ស្ត្រីវ័យ៤៨ឆ្នាំមួយរូប ហាក់ជាប់ពាក់ព័ន្ធនឹងការចាក់ថ្នាំវ៉ាក់សាំង។ កាលពីថ្ងៃសុក្រ ប្រទេសអូស្ត្រាលីបានរាយការណ៍ នូវការស្លាប់ដំបូងរបស់អ្នកបានចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ AstraZeneca បណ្ដាលមកពីការកកឈាម ហើយនេះគឺជាករណីទី៣នៃការកកឈាមដ៏កម្រមាន ដែលកើតមានចំពោះមនុស្សបានទទួលថ្នាំវ៉ាក់សាំង នៅក្នុងប្រទេសអូស្ត្រាលី។ នៅក្នុងសន្និសីទកាសែតផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ លោក...
បរទេស៖ កូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសការសម្រេចចិត្តរបស់ជប៉ុន បង្ហូរទឹកសំណល់វិទ្យុសកម្មដែលសម្លាប់មេរោគរួច ចូលទៅក្នុងសមុទ្រ ដោយហៅការសម្រេចចិត្តនេះថា ជាឧក្រិដ្ឋកម្មមិនអាចទទួលយកបាន។ ទីភ្នាក់ងារសារព័ត៌មាន កណ្ដាលរបស់ទីក្រុងព្យុងយ៉ាង KCNA បានចេញនូវបទវិចារណកថាមួយ ដែលចោទប្រកាន់ប្រទេសជប៉ុន ពីបទព្យាយាមនាំមកឲ្យមនុស្សជាតិ នូវគ្រោះមហន្តរាយថ្មី ស្របពេលដែលមានជម្ងឺ រាតត្បាតលើពិភពលោក។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៧ ខែមេសា...
បរទេស៖ កងកម្លាំងអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានបើកការវាយប្រហារតាមអាកាស ទៅលើគោលដៅនៅក្នុងតំបន់ Gaza Strip កាលពីពេលថ្មីៗនេះ ក្នុងអ្វីដែលមន្ត្រីអ៊ីស្រាអែលនិយាយថា ជាការសងសឹកចំពោះការវាយប្រហារដោយគ្រាប់រ៉ុកកែតមួយគ្រាប់។ ទីភ្នាក់ងារសារព័ត៌មាន WAFA បានរាយការណ៍ថា យន្តហោះចម្បាំងអីស្រាអែល F-16 បានវាយប្រហារទីតាំងមួយកន្លែង នៅខាងលិចជំរុំជនភៀសខ្លួន Nuseirat បង្កឲ្យមានការខូចខាតដល់ទ្រព្យសម្បត្តិនៅក្បែរៗនោះ ហើយការវាយប្រហារតាមអាកាសនេះ ក៏ធ្វើឲ្យប៉ពាល់ដល់ដីកសិកម្មនៅជិតស្រុក Ez-Zeitoun...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការបន្តហាមឃាត់ការធ្វើដំណើរ និងបិទរ មណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩រយៈពេល៨ថ្ងៃទៀត រហូតដល់ថ្ងៃទី២៨ មេសា ៕
ភ្នំពេញ៖ ក្នុងគោលបំណងដើម្បីពង្រឹង ប្រសិទ្ធភាពបន្ថែមក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេចកែសម្រួល វិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល តាមរយៈសេចក្តីសម្រេចលេខ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១! សូមជម្រាបជូនថា វិធានការនេះត្រូវបានរឹតបន្តឹងលើការហាមឃាត់ ក្នុងការចេញពីផ្ទះ ក្នុងការធ្វើដំណើរ ការជួបជុំ និងសកម្មភាពការងារ-អាជីវកម្ម! អ្នកដែលបំពាននឹងបម្រាមចេញពីផ្ទះ និងបម្រាមក្នុងការធ្វើដំណើរ អាជ្ញាធរអនុវត្ត វិធានការបិទខ្ទប់នឹងអនុវត្តវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់ ដោយរួមទាំងការឃាត់ទុកជាបណ្តោះអាសន្ននូវមធ្យោបាយធ្វើដំណើរ...
ភ្នំពេញ ៖អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទផ្អាកផ្សារដើមគរ និងផ្សារបន្លែជុំវិញតំបន់ផ្សារដើមគរ ជាបណ្ដោះអាសន្ន ក្រោប៉ុន្មានថ្ងៃនេះ បានរកឃើញអាជីវករនិងសន្តិសុខ ប្រមាណ ជា១០០នាក់ ឆ្លងជំងឺកូវីដ១៩៕
ភ្នំពេញ៖រហូតមកដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះមានកម្មករ និយោជិត ចំនួន៥១រោងចក្រ នៅរាជធានីភ្នំពេញដែលបានផ្ទុះជំងឺកូវីដ១៩។ រោងចក្រទាំងនោះរួមមាន៖ ១. រោងចក្រហ្វធូណា ២. រោងចក្រឌីនហាន់ ៣. រោងចក្រសែនចូវ ៤. រោងចក្រ ខ្វាន់ទង់ ៥. រោងចក្រឌីឡាក់ ៦. រោងចក្រ New Orion ...
ភ្នំពេញ៖ អាជ្ញាធរស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺបានឃាត់ រថយន្ត២គ្រឿង នៅចំណុចស្ពានអង្គដែកកណ្តាល ស្ថិតនៅភូមិ អង្គដែកកណ្តាល ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីសួរនាំ ប៉ុន្តែបានប្រទះ ឃើញព្រះសង្ឃ២អង្គ គួរឲ្យសង្ស័យ ក៏បាននិមន្តមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុក នាយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១និង១០នាទី។ ព្រះសង្ឃ២អង្គ មានព្រះនាម៖ ១-ព្រះតេជគុណ...
ភ្នំពេញ៖ ក្រោយមានការផ្ទុះជំងឺកូវីដ១៩ក្នុងផ្សារចាស់ ស្ថិតក្នុងខណ្ឌដូនពេញមកចាប់ពី៤ដល់១៥មេសា ត្រូវបានរកឃើញអ្នកពាក់ព័ន្ធផ្ទុកជំងឺនេះមានចំនួន២៣នាក់ហើយ៕
បរទេស៖ មនុស្សជាង ១.០០០ នាក់បានធ្វើតេស្ត៍វិជ្ជមានចំពោះមេរោគឆ្លងកូរ៉ូណា នៅឯទីតាំងនៃពិធីបុណ្យសាសនាធំបំផុតនៅលើពិភពលោកក្នុងប្រទេសឥណ្ឌា ដែលបង្កឱ្យមានការព្រមានដែលថាការប្រមូលផ្តុំនេះ គឺជាព្រឹត្តិការណ៍រីករាលដាលវីរុស។ យោងតាមសារព័ត៌មាន ABC Net ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ហ្វូងអ្នកកាន់សាសនាហិណ្ឌូដែលគ្មានពាក់របាំងមុខ ឬម៉ាស ភាគច្រើនបានប្រមូលផ្តុំគ្នានៅច្រាំងទន្លេគង្គា ក្បែរទីក្រុង Haridwar សម្រាប់ពិធីបុណ្យ Kumbh Mela...