ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ថ្កោលទោសលើការសម្រេចចិត្តជប៉ុន បង្ហូរទឹកសំណល់រោងចក្ រនុយក្លេអ៊ែចូលសមុទ្រ

បរទេស៖ កូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសការសម្រេចចិត្តរបស់ជប៉ុន បង្ហូរទឹកសំណល់វិទ្យុសកម្មដែលសម្លាប់មេរោគរួច ចូលទៅក្នុងសមុទ្រ ដោយហៅការសម្រេចចិត្តនេះថា ជាឧក្រិដ្ឋកម្មមិនអាចទទួលយកបាន។

ទីភ្នាក់ងារសារព័ត៌មាន កណ្ដាលរបស់ទីក្រុងព្យុងយ៉ាង KCNA បានចេញនូវបទវិចារណកថាមួយ ដែលចោទប្រកាន់ប្រទេសជប៉ុន ពីបទព្យាយាមនាំមកឲ្យមនុស្សជាតិ នូវគ្រោះមហន្តរាយថ្មី ស្របពេលដែលមានជម្ងឺ រាតត្បាតលើពិភពលោក។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា កាសែតកូរ៉េខាងជើង KCNA បាននិយាយយ៉ាងដូច្នេះថា “ប្រទេសជប៉ុន ត្រូវតែលុបចោលវិញភ្លាម នូវការសម្រេចចិត្តបង្ហូរទឹកសំណល់របស់ខ្លួននោះ”។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើង ស្តីពីគោលនយោបាយជប៉ុន ពាក់ព័ន្ធនឹងរោងចក្រនុយក្លេអ៊ែ Fukushima នេះ គឺត្រូវបានធ្វើឡើង ក្រោយទីក្រុងតូក្យូបានធ្វើការបញ្ជាក់ជាផ្លូវការថា ខ្លួននឹងបង្ហូរទឹកសំណល់រោងចក្រនុយក្លេអ៊ែ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងរយៈពេលពីរឆ្នាំទៀត៕

ប្រែសម្រួល៖ប៉ាង កុង

To Top