បរទេស៖ មនុស្សសរុប ២៧៧ នាក់បានស្លាប់ និង ២ ៣៥៧ នាក់បានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ជាង ២.៣០០ ករណី ក្នុងថ្ងៃបុណ្យចូលឆ្នាំនៅក្នុងប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា តួលេខទាំងគ្រោះថ្នាក់ និងការស្លាប់ បានធ្លាក់ចុះជិត ៣០%...
ភ្នំពេញ: ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីករណីស្លាប់ជនជាតិខ្មែរចំនួន២នាក់ ប្រុសអាយុ ៧០ ឆ្នាំ និងស្ត្រីអាយុ ៤៨ ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
កណ្ដាល ៖ រដ្ឋបាលស្រុកខ្សាច់កណ្តាល ធ្វើការបំភ្លឺ និងបដិសេដចោលទាំងស្រុង ចំពោះករណីផ្សព្វផ្សាយក្នុងបណ្តាញ សង្គមហ្វេសបុក (Forward Messenger) បានផ្សាយថា ស្ត្រីម្នាក់រត់គេចពីមណ្ឌលចត្តាឡីស័ក ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានអ្នកផ្ទុកជំងឺកូវីដ-១៩ ទៅមើលប្តីរបស់គាត់ដែលគ្រោះថ្នាក់ផ្ទុះអូប័រ ក្នុងខេត្តព្រះសីហនុ កំពុងព្យាបាល សង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ទាំងនេះជាព័ត៌មានមិនពិតឡើយ។...
ភ្នំពេញ៖ ស្ថានទូតកម្ពុជា បានអោយដឹងថា រាជរដ្ឋាភិបាល ថៃបានប្រកាសតំបន់ក្រហម និងទឹកក្រូច ព្រមទាំងដាក់វិធានការទប់ស្កាត់ ជំងឺកូវីដ១៩ រលកថ្មី។
ភ្នំពេញ ៖ ព្រះកុរណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ស្តីពីការផ្តល់នីតិសម្បទានយោបាយ ឱ្យអតីតថ្នាក់ដឹកនាំ និងអតីតគណបក្សសង្គ្រោះជាតិ ចំនួន៧រូប។ នេះបើតាមព្រះរាជក្រឹត្យព្រះមហាក្សត្រ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ ព្រះមហាក្សត្រ ផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញ បន្ទាប់ពីមានការក្រាបបង្គំទូលថ្វាយពី សម្តេចតេជោ ហ៊ុន...
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេក្ដីសម្រេចស្ដីពី យន្ដការ និងនីតិវិធីនៃការអនុវត្តវិធានការគោលន យោបាយអន្ដរាគមន៍ជំនួយសង្គមរបស់ រាជរដ្ឋាភិបាល ដើម្បីគាំពារប្រជាពលរដ្ឋដែលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ឆ្នាំ២០២១។ ក្នុងសេចក្ដីសម្រេចរបស់ ក្រសួងសេដ្ឋកិច្ច នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា...
បរទេស៖ មន្ត្រីនំាពាក្យក្រសួងការបរទេសថៃមួយរូប បាននិយាយនៅថ្ងៃសៅរ៍នេះថា មេដឹកនាំរបបយោធាមីយ៉ានម៉ា លោកឧត្តមសេនីយ៍ Min Aung Hlaing នឹងចូលរួមកិច្ចប្រជុំអាស៊ាន នៅក្នុងប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី២៤ ខែមេសានេះ ក្នុងដំណើរទស្សនកិច្ចបរទេសជាលើកដំបូង គិតចាប់តាំងពីលោកធ្វើរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈមក។ ប្រទេសមីយ៉ានម៉ា បានធ្លាក់ចូលក្នុងភាពច្របូកច្របល់ ចាប់តាំងពីលោក Min Aung Hlaing បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារាត្រីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំជាបន្ទាន់មួយ តាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចប៉ូលីស និងកងរាជអាវុធហត្ថ ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ពិសេសត្រូវមើល ចំពោះប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលត្រូវបានអាជ្ញាធរ បង្ខំចិត្តបិទខ្ទប់ក្នុងភូមិដ្ឋាន...
ភ្នំពេញ៖ អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន នឹងទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានូវទឹកប្រាក់ចំនួន៥លានរៀល។ នេះបើតាមការប្រកាសរបស់លោកស្រីឱ វណ្ណឌីនអ្នកនាំពាក្យក្រសួងសុខាភិបាលនារាត្រីថ្ងៃ១១ មេសា។ បើតាមលោកស្រីនៅថ្ងៃ១១ មេសា នេះគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានរកឃេីញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលានគឺលោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុសអាយុ ៣៦ឆ្នាំ មានទីលំនៅ ផ្ទះល្វែងលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ថា អ្នកនាំពាក្យវិមាន Buckingham បាននិយាយកាលពីថ្ងៃសៅរ៍ថា ពិធីរបុណ្យព្រះសពរបស់ព្រះអង្គម្ចាសដែលមានកិត្តិនាមជា អ្នកឧកញ៉ាដ៏ល្បីល្បាញ នឹងត្រូវប្រារព្វធ្វើឡើងនៅឯ Windsor នៅថ្ងៃទី១៧ ខែមេសាខាងមុខ ដោយគ្មានការចូលរួម ឬការដង្ហែជាសាធារណៈជាមុននោះទេ ។ អ្នកនាំពាក្យវិមានមួយរូបបាននិយាយថា ព្រឹត្តិការណ៍នេះគឺជា “ព្រះរាជពិធីដង្ហែនៅក្នុងព្រះបរមរាជវាំង” ជាជាងការធ្វើពិធីបុណ្យព្រះសពរបស់រដ្ឋ” ដែលឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់អ្នកឧកញ៉ា”...