បរទេស៖ កាសែតចិនដេលីនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាការជន្លៀសខ្លួនទ្រង់ទ្រាយធំមួយ ត្រូវបានធ្វើឡើងនៅក្បែរទៅនឹងឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសអូស្ត្រាលីបន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងជាបន្តបន្ទាប់គ្នា បានបង្កទៅជាកម្រិតទឹកជំនន់មួយដែលអ្នកជំនាញ បាននិយាយថាអាចគម្រាមកំហែងដល់អាយុជីវិតរបស់ពលរដ្ឋនៅទូទាំងតំបន់។ ប៉ូលីសបាននិយាយថាមកដល់ពេលនេះ ប្រជាជនរាប់រយនាក់មកហើយដែលបានធ្វើការភៀសខ្លួន ទៅកាន់មជ្ឈមណ្ឌលស្នាក់នៅបណ្តោះអាសន្នមួយចំនួន នៅក្នុងតំបន់ភាគខាងជើងនៃទីក្រុងស៊ីដនីនិងរដ្ឋ New South Wales ជាដើមហើយរំពឹងទុកថានឹងមានមនុស្ស កាន់តែច្រើនបន្ថែមទៀតនឹងផ្លាស់ប្តូរទីលំនៅបណ្តោះអាសន្នដូចគ្នានេះ នៅពេលដែលភ្លៀងធ្លាក់ចាប់ផ្តើមរំកិលពីភាគខាងត្បូងទៅដល់ឆ្នេរ។ គួរឲ្យដឹងដែរថាការិយាល័យ ទទួលបន្ទុកកិច្ចការងារឧតុនិយមបានរាយការណ៍ថាកម្រិតទឹកជំនន់ មានកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងទឹកជំនន់ចាប់តាំងតែពីឆ្នាំ ២០១៣ នៅតាមដងទន្លេ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ថា គិតត្រឹមថ្ងៃសៅរ៍នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុបនៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់១១.៥៥៥.២៨៤នាក់ ជាមួយគ្នានេះដែរ ករណីឆ្លងជំងឺប្រចាំថ្ងៃ និងអ្នកស្លាប់បន្ថែមទៀត បានកើនឡើងខ្ពស់ នៅក្នុងឆ្នាំនេះ ។ ក្រសួងសុខាភិបាលសហព័ន្ធ បានចេញទិន្នន័យចុងក្រោយបង្អស់ បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺថ្មីមានចំនួន៤០.៩៥៣នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន១៨៨នាក់ ត្រូវបានចុះក្នុងបញ្ជី ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្អាកដំណើរការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាបណ្តោះអាសន្ន នៅទូទាំងប្រទេស ដេីម្បីទប់ស្ដាត់ ព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «យោងអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៨នាក់ ក្នុងនោះ សហគមន៍ព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន៥៧នាក់ និង១ករណីទៀត គឺជាករណីនាំចូល និងអ្នកជំងឺចំនួន១៥នាក់ ជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមរំលឹកថា គិតត្រឹមថ្ងៃទី២១ ខែមីនា...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាទទួលថវិកា ចំនួន ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូន ខណៈ កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសកំពុងអនុវត្តកម្មវិធីរេដបូក (REDD+) បានល្អ។ សូមជម្រាបថា ផ្អែកតាមកម្រិតយោងព្រៃឈើ (Forest References Level) កម្ពុជាអាចផលិតឥណទានកាបូនបានប្រមាណ...
ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ថា វិទ្យាស្ថាន Robert Koch Institute (RKI) បានឲ្យដឹងកាលពីថ្ងៃសុក្រថា សេចក្តីរាយការណ៍ប្រចាំថ្ងៃអំពីអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសអាល្លឺម៉ង់ បានបន្តកើនឡើង ដោយគិតត្រឹមថ្ងៃសុក្រ ប្រទេសេនេះបានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺបន្ថែមទៀតចំនួន១៧.៤៨២នាក់ ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ។ លោក Lars Schaade អនុប្រធានវិទ្យាស្ថាន RKI...
សាណាអា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ថា ក្រុមសកម្មប្រយុទ្ធហួធី របស់ប្រទេសយេមែន បាននិយាយថា ពួកគេ បានបង្ហោះដោយវាយប្រហារនៅឯមូលដ្ឋានទ័ពអាកាស King Khalid នៅទីក្រុង Khamis Mushait ស្ថិតនៅភាគនីរតីនៃប្រទេសអារ៉ាប៊ី សាអូឌីត កាលពីថ្ងៃសុក្រ ដោយប្រើដ្រូនបំផ្ទុះចំនួន០២គ្រឿង ។ លោក Yehya...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលតាមដានស្ថានភាពកូវីដ១៩បានចេញរបាយការណ៍មួយឲ្យដឹងថា ប្រទេសថៃឡង់ដ៏ បានបញ្ជាក់ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១១៩នាក់ ភាគច្រើនជាអ្នកឆ្លងក្នុងស្រុក គិតត្រឹមថ្ងៃសៅរ៍នេះ ។ មជ្ឈមណ្ឌលបានដាក់ក្នុងរបាយការណ៍ថា ករណីថ្មីគិតត្រឹមថ្ងៃសៅរ៍នេះ អ្នកឆ្លងក្នុងស្រុកគឺមានចំនួន១១២នាក់ និង០៧នាក់ផ្សេងទៀត ជាអ្នកឆ្លងជំងឺនាំចូលពីខាងក្រៅ ។ របាយការណ៍បានដាក់ថា ក្នុងចំណោមអ្នកឆ្លងជំងឺក្នុងស្រុក គឺមាន៣៨នាក់ត្រូវបានគេបញ្ជាក់ថា ជាអ្នកស្រុករស់នៅក្រុងបាងកក...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ថា កាលពីថ្ងៃសុក្រ អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានជំរុញឲ្យប្រទេសជាច្រើនបន្តប្រើប្រាស់វ៉ាក់សាំង Oxford/AstraZeneca ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩ ដែលគុណសម្បត្តិរបស់ថ្នាំនេះអាចបន្ថយហានិភ័យក្នុងការទប់ស្កាត់ការឆ្លងជំងឺ និងស្លាប់ដោយសារជំងឺឆ្លងរាតត្បាត ។ លោក Tedros Adhanom Ghebreyesus នាយកអង្គការសុខភាពពិភពលោក បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីបានឆ្លុះបញ្ចាំងទៅលើវ៉ាក់សាំង...
បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk និយាយថា ក្រុមហ៊ុនរបស់លោកនឹងត្រូវបិទប្រសិនបើរថយន្តរបស់ខ្លួនត្រូវបានគេប្រើដើម្បីស៊ើបការណ៍។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Musk បានប្រាប់វេទិកាចិនមួយក្នុងអំឡុងកិច្ចពិភាក្សាជាក់ស្តែងមួយកាលពីថ្ងៃសៅរ៍ថា “ មានការលើកទឹកចិត្តយ៉ាងខ្លាំងសម្រាប់ពួកយើងដើម្បីរក្សាការសម្ងាត់ជាមួយព័ត៌មានណាមួយ” ។ ប្រសិនបើក្រុមហ៊ុន...