បរទេស៖ យោធាមីយ៉ាន់ម៉ាបានផ្លាស់ប្តូរទីលំនៅទីប្រឹក្សារដ្ឋដែលបានទម្លាក់ពីតំណែងគឺលោកស្រីអ៊ុងសានស៊ូជី ពីកន្លែងដែលលោកស្រីត្រូវបានឃុំឃាំងក្នុងផ្ទះទៅទីតាំងដែលមិនស្គាល់មួយកាលពី ៦ ថ្ងៃមុន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រីស៊ូជី មេដឹកនាំដែលត្រូវទម្លាក់ពីតំណែងរបស់មីយ៉ាន់ម៉ា និងជាប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ត្រូវបានគេឃុំឃាំងនៅក្នុងផ្ទះរបស់លោកស្រី ក្នុងទីក្រុងណៃពិដោរ ចាប់តាំងពីរដ្ឋប្រហារយោធាថ្ងៃទី ១ ខែកុម្ភៈ។ សមាជិកជាន់ខ្ពស់គណបក្ស NLD...
សេអ៊ូល៖ រដ្ឋសភានៃប្រទេសកូរ៉េខាងត្បូង បានអនុម័តសេចក្តីសម្រេចសភាមួយ ដោយបរិហារការធ្វើរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ ដោយហៅវាថា ជាការប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ ដំណោះស្រាយដែលត្រូវបានអនុម័តដោយការគាំទ្រទ្វេភាគីនៅក្នុងសម័យបោះឆ្នោតរបស់រដ្ឋសភា ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រ បានជំរុញឱ្យមេដឹកនាំយោធាមីយ៉ាន់ម៉ា ដោះលែងមេដឹកនាំស៊ីវិលដែលត្រូវបានឃុំខ្លួនរួមទាំងទីប្រឹក្សារដ្ឋលោកស្រីអ៊ុងសាន ស៊ូជី។ សន្និបាតនេះក៏បានសម្តែងការគាំទ្រដល់ប្រជាជនមីយ៉ាន់ម៉ា ដែលបានដឹកនាំចលនាជិតមួយខែដោយធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ និងទាមទារឱ្យមានការស្តារប្រជាធិបតេយ្យឡើងវិញ។ សេចក្តីសម្រេចនោះបានឲ្យដឹងថា“ សភាបានអំពាវនាវដល់យោធាមីយ៉ាន់ម៉ាឱ្យសង្កេតមើលសិទ្ធិមនុស្សជាមូលដ្ឋាន រួមទាំងសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពផ្ទាល់ខ្លួន ហើយត្រូវបញ្ឈប់ការប្រើប្រាស់អំពើហឹង្សាប្រឆាំងនឹងពលរដ្ឋស្លូតត្រង់ជាបន្ទាន់” ។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ កម្ពុជា នឹងទទួលវ៉ាក់សាំងអា ស្ដ្រាហ្សឺណិការ (AstraZeneca /SII) ចំនួន ៣២៤.០០០ដូស ដែលទទួលអាជ្ញាបណ្ណ ផលិតដោយវិទ្យាស្ថានសេរ៉ុម (Serum Institute) នៃប្រទេសឥណ្ឌា។ យោងតាមសេចក្ដីជូនព័ត៌មាន របស់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រគល់ភារកិច្ចជូន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងរាជរដ្ឋាភិបាលកម្ពុជា ទៅទទួលយកវ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ជាអំណោយរបស់អង្គការសុខភាពពិភពលោក (WHO) នឹងមកដល់កម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី។ ក្នុងកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍នៅថ្ងៃទី២៨ ខែកុម្ភៈ...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំា២០២១ អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រ បានអំពាវនាវសុំឲ្យធ្វើការដោះលែងជាបន្ទាន់ ក្រោយមានអំពើចាប់ជំរិតសិស្សសាលាស្រី ពីសាលាអនុវិទ្យាល័យមួយនៅភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការ UN បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោក អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លំាងទៅលើអំពើចាប់ជំរិត ក្មេងស្រីចំនួនជាង៣០០នាក់...
បរទេស៖ប្រទេសស៊ីរី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក លើកងជីវពលគាំទ្រដោយអ៊ីរ៉ង់ នៅភាគខាងកើតប្រទេស កាលពីថ្ងៃសុក្រម្សិលមិញនេះ គឺជាទង្វើកំសាក និងបានជំរុញលោកប្រធានាធិបតី ចូ បៃដិន មិនឲ្យអនុវត្តតាមច្បាប់ព្រៃ។ ចំណែកមន្ត្រីកងជីវពលអ៊ីរ៉ាក់មួយរូប ដែលជិតស្និទ្ធនឹងប្រទេសអ៊ីរ៉ង់ បាននិយាយថា ការវាយប្រហារនោះ បានសម្លាប់កងកម្លាំងប្រយុទ្ធម្នាក់ និងរបួស៤នាក់។ មន្ត្រីសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា ពួកគេត្រូវបានកំណត់ក្នុងទម្រង់បង្ហាញថា រដ្ឋបាលលោក...
បរទេស៖រដ្ឋបាលលោក បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មនិងបម្រាមទិដ្ឋាការ ដោយផ្តោតគោលដៅលើពលរដ្ឋអារ៉ាប៊ីសាអូឌីត ជុំវិញការសម្លាប់អ្នកសារព័ត៌មាន លោក Jamal Khashoggi ប៉ុន្តែមិនបានដាក់ទណ្ឌកម្មលើព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ Mohammed bin Salman នោះទេ។ ចំណាត់ការរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ក្នុងសប្ដាហ៍ទីមួយនៃរដ្ឋបាលរបស់លោកនេះ ហាក់មានគោលបំណងបំពេញតាមការសន្យាក្នុងពេលធ្វើយុទ្ធនាការឃោសនា ដែលថានឹងធ្វើការកែតម្រង់ចំណងមិត្តភាពអារ៉ាប៊ីសាអូឌីត ក្រោយក្រុមអ្នករិះគន់បានចោទអតីតប្រធានាធិបតី...
ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ថា លោក Kyaw Moe Tun អគ្គរដ្ឋទូតរបស់មីយ៉ាន់ម៉ា ប្រចាំនៅអង្គការសហប្រជាជាតិ (UN)បានថ្លែងអំពីការបោះឆ្នោតរដ្ឋាភិបាលស៊ីវិលរបស់ប្រទេស ដែលត្រូវបានបណ្តេញចេញដោយរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ដោយបានប្តឹងដល់អង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ ដើម្បីចាត់វិធានការណាមួយដែលចំាបាច់ប្រឆំាងនឹងយោធាមីយ៉ាន់ម៉ា ដើម្បីរក្សាបានលទ្ធិប្រជាធិបតេយ្យដល់ប្រទេសអាស៊ីអាគ្នេយ៏មួយនេះ។ លោកបានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិដែលមានសមាជិក១៩៣រូប...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា បច្ចុប្បន្នកម្ពុជា ស្ថិតនៅក្នុងស្ថានភាពចម្លងជាចង្កោមៗរាយប៉ាយតាមកន្លែងនីមួយៗ ហេីយការចាក់វ៉ាក់សាំងកូវីដ-១៩ តែមួយមុខ មិនមែនជាដំណោះស្រាយមាស សម្រាប់ទប់ទល់ជំងឺកូវីដ-១៩ឡេីយ ពោលគឺអនុវត្តន៍វិធានការការពារខ្លួន ៣ការពារ និង៣កុំជាប់ ជាប្រចាំ។ លោកស្រី ឱ វណ្ណឌីន លេីកឡេីងបែបនេះ...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដចតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាតឲ្យចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករប្រមូលសំរាម។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា «យោងតាមអនុសាសន៍ណែនាំ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូហ្វាម Sinopharm...