ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា នៅយប់ថ្ងៃទី២១ កុម្ភៈ នេះបានចេញសេចក្តីប្រកាសជាបន្ទាន់មួយដោយសម្រេចបិទវិទ្យាល័យសម្ដេច ហ៊ុន សែន ភ្នំពេញថ្មី និងសាលា SIS សាខាឡាក់គីស្តារ។ ការបិទសាលាទាំង២នេះក្រោយក្រសួងសុខាភិបាលប្រកាស បានរកឃើញសិស្សថ្នាក់ទី៦ម្នាក់នៅសាលា SIS សាខាក្បែរផ្សារដើមគរ និងម្តាយរបស់គាត់កើតកូវីដ១៩ ដែលពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។
កំពង់ចាម ៖ ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់យុវជន ជាសមាជិកគណបក្សប្រជាជនខេត្ត ឱ្យចេះប្រើប្រាស់បណ្ដាញសង្គម ទៅជាប្រយោជន៍ដល់សង្គមជាតិ និងប្រជាពលរដ្ឋ ។ លោកប្រធានគណបក្សប្រជាជនខេត្ត បានលើកឡើងដូច្នេះ នារសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅស្នាក់ការគណបក្សប្រជាជនខេត្តកំពង់ចាម ក្នុងពិធីបិទវគ្គ បណ្ដុះបណ្ដាល ស្ដីពីបណ្ដាញសង្គម...
បរទេស៖ យោងតាមការចេញផ្សាយ នៅថ្ងៃសៅរ៍នេះដោយកាសែតចិនដេលីបានឲ្យដឹងថា ប្រទេសញូវសឺឡេនបានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំង Pfizer-BioNTechនៅថ្ងៃសៅរ៍នេះហើយខណៈ ដែលប្រទេសអូស្ត្រាលីវិញនឹងចាប់ផ្តើមផែនការចុងក្រោយ របស់ខ្លួនចាប់ផ្តើមការចាក់វ៉ាក់សាំងនាថ្ងៃចន្ទសប្តាហ៍ក្រោយ។ ប្រភពដដែលបានសរសេរទៀតថា ក្រុមមនុស្សមួយចំនួននៃអ្នកធ្វើការនៅក្នុងវិស័យសុខាភិបាល ត្រូវបានចាក់តាំងតែពីថ្ងៃសុក្រម្សិលមិញម្ល៉េះនៅក្នុងទីក្រុង Auckland មុនពេលដែលការចាក់វ៉ាក់សាំងនៅទូទាំង ប្រទេសត្រូវបានធ្វើឡើងនៅថ្ងៃនេះទាំងអ្នកធ្វើចត្តាឡីស័កនិងក្រុមអ្នកធ្វើការ។ ដោយឡែកនៅក្នុងប្រទេសអូស្ត្រាលី ក៏ដូចគ្នាដែរនៅថ្ងៃចាប់ផ្តើមក្រុមអ្នកធ្វើការងារ នៅក្នុងវិស័យសុខាភិបាលនិងក្លាយជាអ្នកដែលអាចទទួលបាន ការចាក់វ៉ាក់សាំងមុនគេនៅទូទាំងទីតាំងចាក់ចំនួន១៦កន្លែង និងមជ្ឈមណ្ឌលថែរក្សាមនុស្សចាស់ផងដែរ។ គួរឲ្យដឹងដែរថាញូវសឺឡេ នដែលមានពលរដ្ឋសរុប៥លាននាក់នឹងត្រូវរំពឹងទុកថានឹងអាចចាក់ឲ្យបាន គ្រប់គ្នានៅក្នុងរយៈពេលតែ១ឆ្នាំប៉ុណ្ណោះហើយអូស្ត្រាលី បានដាក់ផែនការចាក់ឲ្យបានពលរដ្ឋរបស់ខ្លួន២៥លាននាក់ឲ្យ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយថា ត្រូវតែមានការកាត់បន្ថយភ្លាម នូវអំពើហិង្សាក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែមិនផ្តល់ពាក្យព្រលយណាមួយ ស្តីពីថាតើសហរដ្ឋអាមេរិកនឹងដកកងទ័ពចេញ តាមកាលកំណត់ក្នុងខែឧសភាដែរឬទេ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា លោក Austin បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា “ខ្ញុំជំរុញឲ្យភាគីទាំងអស់ជ្រើសរើសផ្លូវឆ្ពោះទៅរកសន្តិភាព ហើយក្នុងពេលបច្ចុប្បន្ននេះ...
នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹកនៅក្រសួងសុខាភិបាល ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ សូមសាធារណជន មេត្តាជ្រាបជាព័ត៍មាន និងសូមអញ្ជេីញអ្នកសារព័ត៌មាន ចូលរួមផ្សាយព័ត៌មាននេះទាំងអស់គ្នា។
ភ្នំពេញ៖ បឹងយក្ខឡោមស្ថិតនៅសង្កាត់យក្ខឡោមក្រុងបានលុង ខេត្តរតនគិរី ជាតំបន់រមណីយដ្ឋានធម្មជាតិមួយ ដ៏មានសក្តានុពលបំផុត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកំសាន្ត។ ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃនេះ ពោលគឺចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទៃបឹងទាំងមូលមានសភាពល្អក់ប្លែកពីធម្មតា។ លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានបង្ហាញនៅលេីហ្វេសប៊ុក ផ្ទាល់របស់លោកថា លោក ផុន ខេមរិន្ទ...
បរទេស៖ ដោយបង្ហាញពីបំណងអ៊ីរ៉ង់ ចង់បញ្ចប់ស្ថានភាពផ្លូវទាល់ ទន្ទឹងនឹងការមិនផ្តល់គោលជំហរថ្មីនោះ នៅថ្ងៃសៅរ៍នេះ មន្ត្រីនាំពាក្យរដ្ឋាភិបាលមួយរូបបាននិយាយប្រាប់ថា ប្រទេសអ៊ីរ៉ង់ជឿជាក់ថា ទណ្ឌកម្មសហរដ្ឋអាមេរិក នឹងត្រូវបានដកចេញឆាប់ៗនេះ បើទោះជានៅបន្តមានវិវាទជុំវិញការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែក៏ដោយ។ គួរបញ្ជាក់ថា ទីក្រុងតេអេរ៉ង់និងទីក្រុងវ៉ាស៊ីនតោន បានខ្វែងគំនិតគ្នាជុំវិញអ្នកណាគួរតែបោះជំហានដំបូង ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀង។ អ៊ីរ៉ង់និយាយថា សហរដ្ឋអាមេរិក ត្រូវតែដកទណ្ឌកម្មរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមុន ស្របពេលដែលទីក្រុងវ៉ាស៊ីនតោននិយាយថា...
បរទេស៖ សេតវិមានបាននិយាយនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិក គ្រោងមិនចាត់វិធានការបន្ថែម ក្នុងការឆ្លើយតបចំពោះសម្ពាធពីប្រទេសអ៊ីរ៉ង់ នៅមុនពេលជួបពិភាក្សាគ្នាជាមួយទីក្រុងតេអេរ៉ង់និងមហាអំណាចធំៗ ស្តីពីការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥វិញនោះទេ។ ឯកអគ្គរដ្ឋទូតស្តីទីសហរដ្ឋអាមេរិកប្រចាំនៅ អង្គការសហប្រជាជាតិ លោក Richard Mills បាននិយាយប្រាប់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិថា សហដ្ឋអាមេរិក កំពុងតែទុកជាមោឃៈ នូវការអះអាងរបស់រដ្ឋបាលលោក ត្រាំ ដែលថា ទណ្ឌកម្មអង្គការសហប្រជាជាតិទាំងអស់ ត្រូវបានដាក់ជាថ្មីវិញ លើប្រទេសអ៊ីរ៉ង់...
បរទេស៖ យោងតាមសេចក្តីប្រកាសមួយ ដោយរាជអជ្ញានៃកោះតៃវ៉ាន់នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា អតីតមន្ត្រីយោធានៅភ្នាក់ងារស៊ើបការសំងាត់ដែលចូលនិវត្ត របស់ខ្លួនចំនួន៤នាក់ដែលមានម្នាក់ជាមេបញ្ជាការផងនោះ ត្រូវបានដាក់ទោសក្នុងករណីលួចយកទីន្នន័យសំងាត់ ប្រគល់ឲ្យរដ្ឋាភិបាលក្រុងប៉េកាំង។ អតីតមន្ត្រីទាំង៤រូបនោះ ត្រូវបានដាក់ទោសក្រោមបទចោទប្រកាន់ថាបានកសាង ប្រព័ន្ធភ្នាក់ងារចារកម្មសំងាត់សម្រាប់ចិនហើយនិងលួចយកទិន្នន័យ សំងាត់ជាច្រើនរបស់រដ្ឋាភិបាលកោះតៃវ៉ាន់ ទៅឲ្យរដ្ឋាភិបាលក្រុងប៉េកាំង។ ប្រភពដដែលបានសរសេរទៀតថា ភាគីចិននិងតៃវ៉ាន់តាមពិតគឺបានព្យាយាមធ្វើចារកម្ម ទៅលើគ្នាទៅវិញទៅមកចាប់តាំងតែពីឆ្នាំ១៩៤៩មកម្ល៉េះ ពោលគឺក្នុងពេលដែលក្រុមជាតិនិយមចិនដែលបានបរាជ័យសង្គ្រាមស៊ីវិល ទៅឲ្យបក្សកុម្មុយនីយចិនមកម្ល៉េះ។ នៅក្នុងសេចក្តីប្រកាសនោះផងដែរ រាជអជ្ញាររបស់ចិនក៏បានប្រកាសដែរថាអតីតមន្ត្រី២រូប របស់តៃវ៉ាន់គឺត្រូវបានជ្រើសរើសឡើងដោយរដ្ឋាភិបាលក្រុង Guandong ប្រទេសចិន...