បរទេស៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសលោកមានសុទិដ្ឋិនិយមថា នឹងមានចំណងមិត្តភាពល្អឥតខ្ចោះ ជាមួយរដ្ឋបាលអាមេរិកថ្មីរបស់លោកប្រធានាធិបតី ចូ បៃដិន និងថា ខ្លួននឹងបន្តពិភាក្សាគ្នាជាមួយទីក្រុងវ៉ាស៊ីនតោន ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់។ នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Arabiya TV ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានមានបន្ទូលថា “ខ្ញុំមានសុទិដ្ឋិនិយម...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៥,៧រ៉ិចទ័រ អង្រួននៅតំបន់ភាគពាយព្យនៃប្រទេសដែនកោះប៉ាពូញ៉ូហ្គីណេ ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៧រ៉ិចទ័រ បានអង្រួននៅចម្ងាយ៣៦គីឡូម៉ែត្រស្ថិតនៅភាគពាយព្យនៃក្រុង Finschhafen ប្រទេសប៉ាពូញ៉ូហ្គីណេ នៅវេលាម៉ោង៣និង១៩នាទី ម៉ោងសកល នៅថ្ងៃសៅរ៍នេះ ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះមានជម្រៅ២៩,២៦គីឡូម៉ែត្រ ត្រូវបានគេវាយតម្លៃបឋមឃើញថា មានរង្វាស់៦.៣៣៦៩ដឺក្រេនៃរយៈទទឹងបែកខាងត្បូង...
ប្រេស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ថា ទីភ្នាក់ងារនិយ័តករសុខាភិបាលរបស់ប្រទេសប្រេស៊ីល ហៅកាត់ថា (Anvisa) បានអនុម័តជាឯកច្ឆ័ន្ចទៅលើការប្រើប្រាស់វ៉ាក់សាំង CoronaVac បន្ថែមទៀតចំនួន៤,៨លានកម្រិតទប់ទល់នឹងជំងឺកូវីដ១៩ ។ សំណើត្រូវបានធ្វើឡើងដោយវិទ្យាស្ថាន Butantan Institute ដែលមានមូលដ្ឋាននៅក្រុងសៅប៉ូឡូ កាលពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពី Anvisa បានចេញអាជ្ញាបណ្ណឲ្យប្រើប្រាស់កម្រិតដំបូងនៃវ៉ាក់សាំង CoronaVac ចំនួន៦លានកម្រិត...
ញូវយ៉ក៖ សន្ធិសញ្ញាមួយដែលហាមប្រាមអាវុធនុយក្លេអ៊ែរ បានចូលជាធរមានកាលពីថ្ងៃសុក្រដោយមានប្រទេសហត្ថលេខីយ៉ាងតិច ៥០ បានបញ្ចប់ដំណើរការផ្តល់សច្ចាប័នរបស់ពួកគេ កាលពីខែតុលា ដែលជាការអភិវឌ្ឍដែលរង់ចាំជាយូរមកហើយ សម្រាប់អ្នករស់រានមានជីវិតពីគ្រាប់បែកបរមាណូ និងសកម្មជនប្រឆាំងនុយក្លេអ៊ែរ។ ស្របពេលដែលប្រទេស និងតំបន់ចូលរួមសង្ឃឹមថា សន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ នឹងជួយជំរុញដល់ចលនារំសាយអាវុធនុយក្លេអ៊ែរពិភពលោក ការចាប់ផ្តើមនៃកិច្ចព្រមព្រៀងអន្តរជាតិជាប្រវត្តិសាស្ត្រ ត្រូវបានរំខានដោយអវត្តមាននៃរដ្ឋអាវុធនុយក្លេអ៊ែរ ក៏ដូចជាប្រទេសជប៉ុនជាដើម ដែលប្រទេសដែលបានទទួលរងនូវការបំផ្លិចបំផ្លាញនៃការទម្លាក់គ្រាប់បែកបរមាណូ។ វាជាកតិកាសញ្ញាទីមួយ ដែលហាមឃាត់ការអភិវឌ្ឍ សាកល្បង កាន់កាប់ និងប្រើប្រាស់អាវុធនុយក្លេអ៊ែរ...
ភ្នំពេញ ៖ ជារឿយៗគេបានមើលឃេីញថា លោក សម រង្ស៊ី ជាអតីតមេដឹកនាំបក្សប្រឆាំងជ្រុលនិយមមួយរូបតែងតែបេីកការវាយប្រហារចំពោះប្រទេសនិងមេដឹកនាំវៀតណាមដែលថា មានឥទ្ធិពលមកលេីប្រទេសកម្ពុជា ជាពិសេស បក្សកាន់អំណាច។ ប៉ុន្ដែកន្លងមកគេក៏បានឃេីញលោក សម រង្ស៊ី បែរជាចាប់ដៃ ចាប់ជេីងជាមួយមេដឹកនាំវៀតណាម ហេីយថែមទាំងសរសេរលិខិតអរគុណមេដឹកនាំវៀតណាមជាច្រេីនដងរួចមកហេីយដែរ ទន្ទឹមនឹងការវាយប្រហារនិងរិះគន់។ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ខាងមុខនេះគណបក្សកុម្មុយនីស្តវៀតណាម ដែលកំពុងកាន់អំណាចនឹងរៀបចំធ្វេីសន្និបាតរបស់ខ្លួនដេីម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួនរយៈពេល៥ឆ្នាំបន្ដទៀត...
តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានជំរុញរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ឱ្យដកទណ្ឌកម្មដោយគ្មានលក្ខខណ្ឌ ជាជំហានដំបូង ដើម្បីធ្វើឱ្យប្រសើរឡើងវិញ នូវផែនការសកម្មភាពរួម (JCPOA) ដោយសង្កត់ធ្ងន់លើភាពចាំបាច់ ដើម្បីកំណត់វិសាលភាពនៃកិច្ចព្រមព្រៀង ចំពោះបញ្ហានុយក្លេអ៊ែរ។ អ្នកការទូតអ៊ីរ៉ង់រូបនេះបានឲ្យដឹងថា “ រដ្ឋបាលអាមេរិកលោក ចូ បៃដិន គួរតែចាប់ផ្តើមដោយការដកចេញដោយគ្មានលក្ខខណ្ឌ ដោយមានប្រសិទ្ធិភាពរាល់ទណ្ឌកម្ម ដែលបានដាក់ចេញរៀបចំឡើងវិញ...
(សៀមរាប)៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងវវឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន លោក ពៅ ពិសិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំ និងជាមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម មន្ត្រីរាជការ អាជ្ញាធម៌ខេត្តសៀមរាប ក្រុមម៉ូតូBMW កីឡាករ-កីឡាការិនី និងភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិជាច្រើនរូបចូលរួមកម្មវិធី។...
ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំ នៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ បានចុះហត្ថលេខាផ្តល់ នូវជំនួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយអភិរក្សប្រាសាទ ដ៏មានតម្លៃរបស់កម្ពុជាគឺ ប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង។ ជំនួយទាំងនេះ ទទួលបានមកពី មូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) ជាកម្មវិធីជំនួយមួយ របស់ក្រសួងការបរទេស សហរដ្ឋអាមេរិក។ នេះបើយោងតាមក្រសួងព័ត៌មាន។ លោក...
ភ្នំពេញ៖ ក្រោមព្រះរាជតម្រិះដង្ហែ តាមព្រះរាជគំរូវីរភាព ដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្នុងព្រះរាជហឫទ័យទុក ដាក់ជានិច្ច អំពីសុខមាលភាពនៃការរស់នៅ របស់កូនចៅប្រជានុរាស្រ្ត នាវេលាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ...
បរទេស៖ ប្រធានាធបតីតួកគី លោក Tayyip Erdogan បាននិយាយនៅថ្ងៃសុក្រនេះថា លោកសង្ឃឹមថា ការបោះជំហានវិជ្ជមានេះ នឹងកើតមានលើតួនាទីរបស់តួកគីក្នុងកម្មវិធីយន្តហោះចម្បាំងបំបំាងកាយ F-35 នៅពេលដែលប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ឡើងកាន់តំណែង។ នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល លោក Tayyip Erdogan បានប្រាប់អ្នកសារព័ត៌មានដូច្នេះថា “គ្មានប្រទេសណាអាចកំណត់ ពីវិធានការដែលយើងនឹងចាប់យកចំពោះឧស្សាហកម្មការពារជាតិ ដែលពឹងផ្អែកទាំងស្រុកលើការសម្រេចចិត្តដែលយើងធ្វើ”...