ព័ត៌មានជាតិ

ទស្សនៈ និងមតិ ៖ តេីសម រង្ស៊ី នឹងមានលិខិត អបអរសាទរមេដឹកនាំ វៀតណាមដែរឬទេ ក្រោយសន្និបាត ថ្ងៃទី២៥ មករា ខាងមុខនេះ


ភ្នំពេញ ៖ ជារឿយៗគេបានមើលឃេីញថា លោក សម រង្ស៊ី ជាអតីតមេដឹកនាំបក្សប្រឆាំងជ្រុលនិយមមួយរូបតែងតែបេីកការវាយប្រហារចំពោះប្រទេសនិងមេដឹកនាំវៀតណាមដែលថា មានឥទ្ធិពលមកលេីប្រទេសកម្ពុជា ជាពិសេស បក្សកាន់អំណាច។ ប៉ុន្ដែកន្លងមកគេក៏បានឃេីញលោក សម រង្ស៊ី បែរជាចាប់ដៃ ចាប់ជេីងជាមួយមេដឹកនាំវៀតណាម ហេីយថែមទាំងសរសេរលិខិតអរគុណមេដឹកនាំវៀតណាមជាច្រេីនដងរួចមកហេីយដែរ ទន្ទឹមនឹងការវាយប្រហារនិងរិះគន់។

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ខាងមុខនេះគណបក្សកុម្មុយនីស្តវៀតណាម ដែលកំពុងកាន់អំណាចនឹងរៀបចំធ្វេីសន្និបាតរបស់ខ្លួនដេីម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួនរយៈពេល៥ឆ្នាំបន្ដទៀត ។

សេចក្ដីរាយការណ៍នានាបានឲ្យដឹងថា លោក ង្វៀន ភូជុង នឹងនៅតែជាអគ្គលេខាធិការបក្ស ហើយលោក ង្វៀន ស៊ុនហ្វុក នឹងក្លាយទៅជាប្រធានាធិបតី។ដូច្នេះគេរំពឹងថា តេីលោក សម រង្ស៊ី ដែលពេលនេះក្លាយទៅជាជនក្បត់ជាតិដែលចោទប្រកាន់ដោយ តុលាការ ទីក្រុងភ្នំពេញ ពី បទ ឃុបឃិតជាមួយបរទេសនោះនឹងមានលិខិតអបអរសាទរទៅកាន់មេដឹកនាំវៀតណាមដែរឬទេ?

To Top