បរទេស៖ នៅមុននេះបណ្តាញសង្គម Twitter បាននិយាយថា ខ្លួនបានផ្អាកគណនីរបស់ប្រធានាធិបតីដូណាល់ត្រាំ ជាអចិន្ត្រៃយ៍ដោយសារក្តីបារម្ភថា លោកអាចនឹងប្រើប្រាស់វេទិកានេះបន្ថែមទៀត ដើម្បីញុះញង់ឱ្យមានអំពើហិង្សា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា តំណាងរាស្រ្តមកពីគណបក្សប្រធានាធិបតី លោក Jamaal Bowman បានឆ្លើយតបទៅនឹងការហាមឃាត់ គណនីរបស់ប្រធានាធិបតីដូណាល់ត្រាំក្នុងបណ្តាញសង្គម Twitter ដោយការបង្ហោះវីដេអូរបស់មន្រ្តីអាមេរិក...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ថា មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា (IMF) បានឲ្យដឹងកាលពីថ្ងៃសុក្រថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងកើនឡើងដល់៧,៩ភាគរយ នៅក្នុងឆ្នាំ២០២១នេះ បន្ទាប់ពី១,៩ភាគរយបានកើនឡើងនៅក្នុងឆ្នាំ២០២០ ខណៈដែលសកម្មភាពសេដ្ឋកិច្ចកំពុងតែបន្ត ឈានមករកសភាពដើមវិញ និងការផ្ទុះជំងឺកូវីដ១៩ក្នុងស្រុកគ្រប់គ្រងបាន ។ ក្រុមប្រឹក្សាប្រតិបត្តិរបស់ IMF បានលើកឡើងថា “សេដ្ឋកិច្ចចិន បន្តងើបឡើងវិញឆាប់រហ័សពីជំងឺឆ្លងរាតត្បាត...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរសុខាភិបាលរបស់ប្រទេសបារាំង កាលពីថ្ងៃសុក្រ បានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀតចំនួន១៩.៨១៤នាក់ ដែលទាបជាងថ្ងៃព្រហស្បតិ៍ ដែលមានចំនួន២១.៧០៣នាក់ ប៉ុន្តែវាល្អសម្រាប់ការដាក់គោលដៅរបស់រដ្ឋាភិបាល ដែលឆ្លងប្រចាំថ្ងៃត្រឹម៥.០០០នាក់ ដើម្បីបន្ធូរដល់ការរឹតត្បិត ។ ទីភ្នាក់ងារសុខភាពសាធារណៈ បានបង្ហាញអំពីតួលេខចុងក្រោយប្រចាំថ្ងៃ ក៏បានរាប់ចំនួនថា មានអ្នកស្លាប់បន្ថែមចំនួន២៨១នាក់ ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៦៧.៤៣១នាក់ ។...
បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ី លោក Mikhail Murashko បាននិយាយនៅថ្ងៃសៅរ៍ថា មនុស្សជាង៨សែននាក់ នៅក្នុងប្រទេសរុស្ស៊ី បានទទួលថ្នាំវ៉ាក់សាំងប្រឆាំងនឹងមេរោគកូរ៉ូណា ហើយថ្នាំវ៉ាក់សាំងជាង១,៥លានដូសត្រូវបានគេបញ្ជូនចេញសម្រាប់ចែកចាយចាក់ជូនប្រជាជន។ ប្រទេសរុស្ស៊ី ដែលបានចុះបញ្ជីថ្នាំវ៉ាក់សាំង Sputnik V របស់ខ្លួន កាលពីដើមខែធ្នូនោះ គឺមានចំនួនករណីឆ្លងជម្ងឺកូវីដ១៩ ខ្ពស់បំផុតលំដាប់ទី៤លើពិភពលោក ហើយនឹងកំពុងតែដាក់ក្តីសង្ឃឹមខ្ពស់ លើថ្នាំវ៉ាក់សាំងមួយចំនួន ដែលខ្លួនមានគម្រោងនឹងផលិតចេញ។ តាមសេចក្តីរាយការណ៍ពីទីភ្នាក់ងា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១នេះទទួលបានចៅ ស្រីម្នាក់ទៀតដែលជាចៅទី២២និងអាច ជាចៅចុងក្រោយ ប្រសិនបេីពុំមានកូនរបស់សម្ដេចណា មួយចង់បានកូន បន្ថែមទៀត នោះទេ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដេចតេជោ បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃទី៣មករា២០២១នេះខ្ញុំនិងភរិយាទទួលបានចៅ ស្រីម្នាក់ទៀត ដែលជាចៅទី២២និងអាច ជាចៅចុងក្រោយ ប្រសិនបេីពុំមានកូនណាមួយចង់បានកូន...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរសុខាភិបាលជាតិ បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសចិន ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ គិតត្រឹមថ្ងៃសៅរ៍មានចំនួន២៤នាក់បន្ថែមទៀត ដែលលើសពីថ្ងៃមុន ដែលមានចំនួន២២នាក់ ។ គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ១៦នាក់ក្នុងចំណោមអ្នកឆ្លងជំងឺជាអ្នកនាំចូលដែលមកពីបរទេស ។ ក្នុងចំណោមនោះមាន០៨នាក់ជាអ្នកឆ្លងជំងឺក្នុងស្រុក...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ថា សមាគមគ្រូពេទ្យឥណ្ឌូនេស៊ី បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសឥណ្ឌូនេស៊ី បានកត់ត្រា ដែលមានស្លាប់បន្ថែមទៀតចំនួន៥២នាក់ដោយសារជំងឺកូវីដ១៩ ក្នុងចំណោមក្រុមគ្រួពេទ្យនៅក្នុងខែធ្នូ ដែលនាំឲ្យតួលេខនៃអ្នកស្លាប់សរុបកើនឡើងដល់២៣៧នាក់ ។ តួលេខនេះខ្ពស់ជាងខែវិច្ឆិកា និងខែតុលា នៅគ្រាដែលចំនួនអ្នកស្លាប់មានចំនួន៣២នាក់ និង២៤នាក់ប៉ុណ្ណោះ ។ ក្នុងចំណោមអ្នកស្លាប់ទាំង២៣៧នាក់ ដែលជាក្រុមគ្រូពេទ្យ នៅក្នុងខែធ្នូ ចំនួន១០១នាក់ត្រូវបានគេរាយការណ៍មកថា...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ថា តួលេខផ្លូវការបានប្រកាសឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ពលរដ្ឋបន្ថែមទៀតចំនួន៥៧.៧២៥នាក់ នៅចក្រភពអង់គ្លេស បានរកឃើញលទ្ធផលវិជ្ជមានកូវីដ១៩ ដែលធ្វើឲ្យចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃខ្ពស់បំផុត នៃអ្នកឆ្លងវីរុសកូរ៉ូណា ចាប់តាំងពីមានជំងឺឆ្លងរាតត្បាតកើតឡើងនៅក្នុងប្រទេស ។ ទិន្នន័យបានបង្ហាញថា សរុបករណីនៃអ្នកឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេសនាពេលបច្ចុប្បន្នមានចំនួន២.៥៩៩.៧៨៩នាក់ ។ តួលេខបានបង្ហាញទៀតថា អ្នកស្លាប់បន្ថែមទៀតមានចំនួន៤៤៥នាក់ ក្នុងអំឡុងពេល២៨ថ្ងៃ នៃការរកឃើញលទ្ធផលវិជ្ជមាន ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅចក្រភពអង់គ្លេស...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានរាយការណ៍ឲ្យដឹង កាលពីថ្ងៃសៅរ៍ថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ បន្ថែមទៀតចំនួន៣១៤នាក់ ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់១៩៥.៧២៥នាក់ ។ ក្រសួងក៏បានឲ្យដឹងថា មានករណីថ្មីចំនួន១៥.៨២៧នាក់ដែលបានរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប កើនឡើងដល់៧.៧១៦.៤០៥នាក់ ។ រដ្ឋសៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋរស់នៅច្រើនបំផុត របស់ប្រទេស ដែលបានចុះបញ្ជីមានអ្នកស្លាប់ចំនួន៤៦.៨០៨នាក់...
អូស្លូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបាននិយាយថា កាលពីថ្ងៃសុក្រ ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសពចំនួន០១នាក់ និងបន្តស្វែងរកមនុស្សចំនួន០៩នាក់ផ្សេងទៀតដែលបន្តបាត់ខ្លួន បន្ទាប់ពីមានហេតុការណ៍បាក់ដាក់ហូរច្រោះកប់ដោយល្បាប់ភក់មកលើលំនៅដ្ឋានជាច្រើននៅភូមិ Norwegian ។ គេបានដឹងថា មានបាត់ស្រុតពីតំបន់កូនភ្នំ នៅ Ask ចម្ងាយប្រមាណ២៥គីឡូម៉ែត្រស្ថិតនៅភាគឦសាននៃរដ្ឋធានី អូស្លូ...