ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ទទួលបានចៅស្រីម្នាក់ បន្ថែមទៀត ដែលជាចៅទី២២

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១នេះទទួលបានចៅ ស្រីម្នាក់ទៀតដែលជាចៅទី២២និងអាច ជាចៅចុងក្រោយ ប្រសិនបេីពុំមានកូនរបស់សម្ដេចណា មួយចង់បានកូន បន្ថែមទៀត នោះទេ។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដេចតេជោ បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃទី៣មករា២០២១នេះខ្ញុំនិងភរិយាទទួលបានចៅ ស្រីម្នាក់ទៀត ដែលជាចៅទី២២និងអាច ជាចៅចុងក្រោយ ប្រសិនបេីពុំមានកូនណាមួយចង់បានកូន បន្ថែមទៀតនោះទេ»។

សម្ដេចបន្ថែមថា កាលពីខែមករា ឆ្នាំ២០០០​ ខ្ញុំនិងភរិយាទទួល បានចៅស្រីលើកដំបូង។​ ពេលនេះខែមករា ឆ្នាំ២០២១ បានទទួលចៅស្រីទី២២ ដែលនេះបញ្ជាក់ ថាមួយឆ្នាំយើង ខ្ញុំទទួលបានចៅម្នាក់។​ មកដល់ពេលនេះខ្ញុំ មានចៅប្រុស១២នាក់​ និងចៅស្រី១០នាក់។

ជាមួយគ្នានេះសម្ដេចក៏បានលើកឡើងផងដែរថា ក្រុមកីឡាបាល់ទាត់បុរស ក្រុមកីឡាបាល់ទះបុរស បាល់ទះនារី ក្រុមកីឡាបាល់បោះ បុរស បាល់បោះនារី​ និងកីឡាផ្សេងទៀត ដែលប្រើមនុស្សតិចជាង១២នាក់ បង្កើតបានយ៉ាងងាយ។​ 

បន្ថែមពីនេះ នៅមានទៀត​ សម្ដេចនឹងខិតខំ បង្កើតវង់តន្រ្តី សម័យរបស់ចៅៗ ខ្ញុំមួយវង់ ទៀតព្រោះពេលនេះ ចៅប្រុសចៅស្រី ចេះលេងភ្លេង និងច្រៀងបានខ្លះហើយ។

សម្ដេចបន្ថែមថា សម័យកូវីដ១៩​ ខ្ញុំទទួលបានចៅស្រី២នាក់ ហើយជីតាមិន បានទៅបីចៅចេញ ពីបន្ទប់ សម្រាលដូចចៅមុនៗ​ ទេព្រោះជាវិធានការណ៍ ប្រឆាំងកូវីដ១៩៕

To Top