ម៉ានីល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ថា យោធាហ្វីលីពីនបានអំពាវនាវឱ្យចិន បញ្ឈប់ “សកម្មភាពមិនមានសុវត្ថិភាព” នៅសមុទ្រចិនខាងត្បូង បន្ទាប់ពីនាវាកងទ័ពជើងទឹករបស់ចិន បានបង្ហាញខ្លួន និងព្យាយាមកាត់ផ្តាច់នាវាកងទ័ពជើងទឹករបស់ហ្វីលីពីនដែលកំពុងបំពេញបេសកកម្មផ្គត់ផ្គង់ឡើងវិញកាលពីចុងសប្តាហ៍មុន ។ យោងតាមមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ Romeo បានឲ្យដឹងថា នាវាកងទ័ពជើងទឹករំដោះប្រជាជនចិន ហៅកាត់ថា (PLAN) បានចូលមកជិតក្នុងចម្ងាយ៣៥០យ៉ាត ខណៈដែលកងទ័ពព្យាយាមឆ្លងកាត់ពីមុខកប៉ាល់ហ្វីលីពីន...
វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ខណៈដែលកងទ័ពអ៊ីស្រាអ៊ែល បានរៀបចំសម្រាប់ការឈ្លានពានទឹកដី ហើយរាល់សកម្មភាពរបស់អ៊ីស្រាអ៊ែល ដើម្បីកាន់កាប់តំបន់ហ្គាហ្សាស្ទ្រីបម្តងទៀត នឹងក្លាយជា “កំហុសដ៏ធំមួយ” ហើយអ៊ីស្រាអ៊ែល ដែលនេះជាការសងសឹកចំពោះការវាយប្រហារដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដោយបានប្រកាសសង្រ្គាមមកលើក្រុមសកម្មប្រយុទ្ធ...
ភ្នំពេញ ៖ លោក សែ ភីង (Tse Ping) អគ្គនាយរងជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) បានលើកឡើងអំពីគោលបំណងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប។ ការអះអាងរបស់លោកបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត...
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន
ភ្នំពេញ៖ ភ្ញៀវទេសចរ ទៅលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៣ មានចំនួន១៦១.៤១៥នាក់ ក្នុងនោះ ភ្ញៀវជាតិ១៥៧.០៤៦នាក់ និងភ្ញៀវអន្តរជាតិសរុប៤.៣៦៩នាក់។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ៕
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោក ខាង ហ៊ូពាវ (Kang Hubiao) ប្រធានក្រុមប្រឹក្សាភិបាល គណៈកម្មការនាយកក្រុមហ៊ុន Genertec International ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។
យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានបន្តការត្រៀមលក្ខណៈរបស់ខ្លួន សម្រាប់ប្រតិបត្តិការជើងគោកដ៏ធំនៅក្នុងតំបន់ហ្គាហ្សា ដោយប្រមូលផ្តុំកងកម្លាំងនៅជិតព្រំដែនហ្គាហ្សា ខណៈដែលជម្លោះបង្ហូរឈាមរបស់ខ្លួនជាមួយចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស បានឈានចូលដល់សប្តាហ៍ទីពីរ។ លោក Herzi Halevi នាយសេនាធិការនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រាប់ថា “ទំនួលខុសត្រូវរបស់យើងឥឡូវនេះ គឺចូលទៅកាន់តំបន់ហ្គាហ្សា កំណត់កន្លែងដែលក្រុមហាម៉ាសរៀបចំផែនការ និងបើកការវាយប្រហារ ហើយវាយប្រហារយ៉ាងខ្លាំងក្លានៅគ្រប់ទីកន្លែង សំដៅទៅលើមេបញ្ជាការគ្រប់រូប គ្រប់ប្រតិបត្តិការ និងរុះរើហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ”។ យោងតាមតួលេខផ្លូវការ...
ប៉េកាំង៖ នៅក្នុងមជ្ឈមណ្ឌលថែទាំកុមារក្នុងទីក្រុងញូវយ៉ក កុមារអាយុមួយឆ្នាំ Nicholas Dominici បានបិទភ្នែករបស់គាត់ជារៀងរហូត (ស្លាប់) ហើយមានទារក ៣នាក់ផ្សេងទៀត ដែលមានអាយុពី ៨ខែដល់ពីរឆ្នាំត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ ក្នុងនោះអ្នកឆ្លើយតបដំបូងមានការភ្ញាក់ផ្អើល ដែលដឹងថាកុមារត្រូវបានបំពុលដោយសារធាតុ fentanyl ។ ម្ចាស់មណ្ឌលនិងអ្នកផ្សេងទៀតត្រូវបានគេរកឃើញថា បានរក្សាទុកនិងចែកចាយថ្នាំញៀនក្នុងថ្នាលបណ្តុះបណ្ដាល។ ប៉ូលិសបានរកឃើញថ្នាំ fentanyl និងឧបករណ៍ផលិតថ្នាំញៀនមួយគីឡូក្រាមនៅក្បែរកន្ទេលដែលក្មេងៗដេក និងលេង។ ករណីបែបនេះគ្រាន់តែជាចំណុចមួយនៃផ្ទាំងទឹកកកនៃការរីករាលដាលនៃថ្នាំញៀនរ៉ាំរ៉ៃរបស់អាមេរិក...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យមានការបើកផ្លូវសម្រាប់ជំនួយមនុស្សធម៌យ៉ាងឆាប់រហ័ស និងគ្មានការរារាំងទៅកាន់តំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង ដែលក្រុមហាម៉ាស់ឃុំខ្លួន។ លោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅក្នុងពេលវេលាដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ខណៈដែលយើងកំពុងស្ថិតនៅជិតទីជ្រៅបំផុតនៅមជ្ឈិមបូព៌ា វាជាកាតព្វកិច្ចរបស់ខ្ញុំក្នុងនាមជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងការធ្វើការអំពាវនាវផ្នែកមនុស្សធម៌ដ៏រឹងមាំពីរ” ។ លោកបានបន្ថែមថា “ចំពោះក្រុមហាម៉ាស ចំណាប់ខ្មាំងត្រូវតែត្រូវបានដោះលែងភ្លាមៗដោយគ្មានលក្ខខណ្ឌ ហើយចំពោះអ៊ីស្រាអែល ការចូលប្រើប្រាស់ជំនួយមនុស្សធម៌យ៉ាងឆាប់រហ័ស និងគ្មានការរារាំង ត្រូវតែផ្តល់ សម្រាប់ការផ្គត់ផ្គង់មនុស្សធម៌...
បរទេស៖ ប៉ូលិសរបស់ប្រទេសថៃ កំពុងស៊ើបអង្កេតករណីស្លាប់ប្តីប្រពន្ធជាជនបរទេសនៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងស្រុកផាណា ដោយសង្ស័យថាជាករណីឃាតកម្មសម្លាប់ខ្លួនឯង។ យោងតាមសារព័ត៌មាន Bangkok Post របស់ថៃចេញផ្សាយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកវីរៈសេនីយ៍ Choinarin Sathupawarat នាយប៉ុស្តិ៍នគរបាល ផាណា បាននិយាយថា ប្តីប្រពន្ធមួយគូនេះ បុរសជាជនជាតិស្វីស អាយុ ៤៧ឆ្នាំ...